ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហន្តរាយនៃជំនន់ទឹក​ភ្លៀងស្រុក​៥បានប៉ះ​ពាល់

13 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ បើ​តាម​របាយ​ការណ៍​បណ្តោះ​អាសន្ន​របស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កណ្តាល ​​បានឱ្យ​ដឹង​ថា គ្រោះ​​មហន្ត​រាយ​​ដោយ​ជំនន់​ទឹកភ្លៀង​ចាប់​ពី​ថ្ងៃ​ទី១១ ដល់ថ្ងៃ​ទី១៣ តុលា ឆ្នាំ​២០១០ បានធ្វើ​ឱ្យ​ខូច​ខាត​ទ្រព្យ​​សម្បត្តិ​​សា​ធារណៈ និង​ទ្រព្យ​សម្បត្តិ​ឯក​ជន​​ចំនួន៥​ស្រុក​ស្ថិតក្នុង​ខេត្ត​កណ្តាល។ លោក​ឧត្តម​សេនីយ៍ត្រីអ៊ាវ ចំរើន ស្នង​ការ​​​នគរ​បាល​ខេត្ត​​បានឱ្យ​ដឹង​ថា ចាប់ពីថ្ងៃ​ទី១១ ដល់ថ្ងៃទី១៣ តុលា ឆ្នាំ​២០១០ បើ​តាម​ការស្រង់​ទិន្នន័យ​នៃការ​ខូច

ខេត្ត​កណ្តាល ៖ បើ​តាម​របាយ​ការណ៍​បណ្តោះ​អាសន្ន​របស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កណ្តាល​​បានឱ្យ​ដឹង​ថា គ្រោះ​​មហន្ត​រាយ​​ដោយ​ជំនន់​ទឹកភ្លៀង​ចាប់​ពី​ថ្ងៃ​ទី១១ ដល់ថ្ងៃ​ទី១៣ តុលា ឆ្នាំ​២០១០ បានធ្វើ​ឱ្យ​ខូច​ខាត​ទ្រព្យ​​សម្បត្តិ​​សា​ធារណៈ និង​ទ្រព្យ​សម្បត្តិ​ឯក​ជន​​ចំនួន៥​ស្រុក​ស្ថិតក្នុង​ខេត្ត​កណ្តាល។ លោក​ឧត្តម​សេនីយ៍ត្រីអ៊ាវ ចំរើន ស្នង​ការ​​​នគរ​បាល​ខេត្ត​​បានឱ្យ​ដឹង​ថា ចាប់ពីថ្ងៃ​ទី១១ ដល់ថ្ងៃទី១៣ តុលា ឆ្នាំ​២០១០ បើ​តាម​ការស្រង់​ទិន្នន័យ​នៃការ​ខូច​ខាតជាបណ្តោះ​អាសន្នឃើញ មាន​ការ​ខូច​ខាត​ទ្រព្យ​សម្បតិ្ត​​សា​ធារណៈមាន​​ផ្លូវ​ក្រាល​កៅ​ស៊ូ​១២​ខ្សែ​​ ផ្លូវ​ក្រាល​​បេតុង២៣​ខ្សែ​ ផ្លូវ​ក្រាល​ក្រួស​ក្រហម៩៩ខ្សែ​ ផ្លូវ​ជាតិលេខ​៤​ប្រវែង​៣០០ម៉ែត្រ រលំបង្គោល​ភ្លើង​​៤ដើម លិច​សាលា​រៀន​២៥កន្លែង បាក់​ទំនប់​២​កន្លែង​ បាក់ លូ១០​កន្លែង​ ដាច់ប្រឡាយ​៣៣​ម៉ែត្រ។ រី​ឯ​ទ្រព្យ​សម្បត្តិ​ឯក​​ជនដែល​ត្រូវ​ខូ​ច​ខាត​វិញ​មាន​លិច​ផ្ទះ​ប្រជា​ពល​រដ្ឋ​២.៩៥៦ខ្នង រលំផ្ទះ២​ខ្នង រោង​ម៉ាស៊ីន​កិន​ស្រូវ​មួយ​កន្លែង រង​គ្រោះ​មនុស្ស ៣​នាក់ លិច​ស្រូវ​សន្ទូង១.៧៣០​ហិក​​តា​ និង​ដំណាំ​អនុ​ផល​២៩​ហិកតា។

លោក​ស្នង​ការ​បានបញ្ជាក់​ថា ស្រុក-ក្រុង​ចំនួន​៥​ដែល​រ​ងនូវ​មហន្តរាយ​ដោយជំនន់​ទឹ​ក​ភ្លៀង​ខាង​លើមាន ក្រុង​តាខ្មៅលិច​ផ្លូវ​កៅ​ស៊ូ​១២​ខ្សែ ផ្លូវ​ក្រាល​បេតុង៣ខ្សែ ផ្លូវ​ក្រាល​ក្រួស​៦៨ខ្សែ​ រលំបង្គោល​ភ្លើង២​ដើម លិច​សាលា​រៀន​១០​កន្លែង​ ស្មើ​៦៣​ខ្នង លិច​ផ្ទះ​​ប្រជា​រដ្ឋ​ចំនួន​២.៧១៧ខ្នង (រលំ២​ខ្នង) និង​រោង​ម៉ាស៊ីន​កិន​ស្រូវ​​១កន្លែង​ លិចស្រូវ​សន្ទូង​៣៦​ហិកតា។ ស្រុក​អង្គ​ស្នួល​លិច​ផ្លូវ​លំ៤.១៥០ម៉ែត្រ លិច ផ្លូវជាតិលេខ​៤ ប្រវែង៣០០ម៉ែត្រ បាក់​លូ៣​កន្លែង​ រលំបង្គោល​ភ្លើង​២ដើម លិចសាលា​រៀន៣​កន្លែង បាក់​ទំនប់​១​កន្លែង​ ខូចខាតស្រូវ​សន្ទូង​៧៨ហិកតា កម្ម​ករ​រង​គ្រោះ​ដោយខ្សែ​ភ្លើង​ឆក់៣​នាក់ (របួស) ។ ស្រុក​ស្អាង​ បាក់​ទំនប់​​មួយ​កន្លែង ​​លិច​ផ្ទះ​ប្រជា​ពល​រដ្ឋ​២៣៩ខ្នង ក្នុង​នោះ​រលំ​មួយខ្នង​រអិលធ្លាក់​ចូលទន្លេ​មួយ​ខ្នង និងខូច​ខាត​ស្រូវសន្ទូង​ដំណាំ​ផ្សេងៗ​៣៦៥ហិកតា​៨៥អា។ ស្រុកលើក​ដែក​ខូច​ខាត​ស្រូវ​៥​ហិកតា​៥០​អា ដំណាំ​អនុ​ផល​ចំនួន​២៤​ហិកតា។ ស្រុក​កណ្តាល​ស្ទឹង​ លិច​សាលា​រៀន​១២​ខ្នង ខូច​លូ​៧​កន្លែង ដាច់​ប្រឡាយ​៣៣​ម៉ែត្រ លិច​ផ្លូវ​លំ​៣១​កន្លែង លិច​ស្រូវ​សន្ទូង​១.២៣៦​ហិកតា និង​ដំណាំ​អនុ​ផល​ចំនួន​៥​ហិកតា។

លោក​វរសេនីយ៍ត្រី ជន់ វណ្ណី មេ​បញ្ជ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​កណ្តាល​ស្ទឹង​បាន​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៥ តុលា កន្លង​មកនេះ​ថា មក​ដល់​ថ្ងៃ​ទី​១៥ ​តុលា នៅ​ស្រុក​កណ្តាល​ស្ទឹង​ជំនន់​ទឹក​ភ្លៀង​នៅ​មិន​ទាន់ស្រក​អស់​នៅ​ឡើយ​នៅឡើយ​ទេ។ តាម​សណ្ត​ស្ទឹង​ព្រែក​ថ្លឹង ព្រែក​ជ្រៃ និង​នៅ​តំបន់​ទំនប់​​កំពង់​ទួល ទឹក​ជន់​ឡើង​ប្រៀប​តែ​ម្តង។ បាន​ជាទឹក​នៅ​ស្រុក​កណ្តាល​ស្ទឹង​នៅ​តែ​ឡើង​បែបនេះ ដោយ​សារ​ទឹក​ភ្លៀង​ធ្លាក់​ពី​លើ​មេឃ, និងទឹក​ហូរ​ធ្លាក់​មក​ពី​ខេត្ត​កំពង់​ស្ពឺ។ អាជ្ញា​ធរ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ស្រុក​កំពុង​តែ​ចាត់​វិធាន​ការ​​ដើម្បី​បញ្ជៀស​​គ្រោះ​មហន្ត​រាយ​នោះ ​បាន​យក​គ្រឿង​ចក្រកាយ​ផ្តាច់​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ថ្លឹង​ ក្បែរ​ស្ពាន​ព្រែក​ជ្រៃ។ លោក​ឧត្តម​សេនីយ៍​ត្រី អ៊ាវ ចំរើន បាន​ឱ្យ​ដឹង​​ផង​ដែរ​ថា ចាប់​ពី​ថ្ងៃ​ទី​១១ តុលា មក កង​កម្លាំង​នគរ​បាល​ខេត្ត​កណ្តាល​បាន​ប្រមូល​ផ្តុំ​កម្លាំង​ប្រចាំ​ការ​២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ចាំ​ជួយ​អន្តរា​គមន៍​ទប់​ស្កាត់​នូវគ្រោះ​មហន្ត​រាយ​នោះ៕