ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើ​ភេរវកម្ម​ឆ្នាំ​2014 សម្លា.ប់​មនុស្ស​អស់​32.658​នាក់

8 ឆ្នាំ មុន

របាយការណ៍​ថ្មី​ចេញផ្សាយ​ដោយ «​វិជ្ជា​ស្ថាន​សេដ្ឋកិច្ច និង​សន្តិភាព​» ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ដ្រាលី បាន​បង្ហាញ​ឱ្យ​ឃើញ​ថា អំពើ​ភេរ​កម្ម​ឆ្នាំ​២០១៤​កើន​ខ្ពស់​ស្ទើរ​ទូ​ទាំង​ពិភពលោក

របាយការណ៍​ថ្មី​ចេញផ្សាយ​ដោយ «​វិជ្ជា​ស្ថាន​សេដ្ឋកិច្ច និង​សន្តិភាព​» ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ដ្រាលី បាន​បង្ហាញ​ឱ្យ​ឃើញ​ថា អំពើ​ភេរ​កម្ម​ឆ្នាំ​២០១៤​កើន​ខ្ពស់​ស្ទើរ​ទូ​ទាំង​ពិភពលោក បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​ពេល ណា​ៗ​ទាំងអស់ ។ អំពើ​ភេរវកម្ម​កំពុង​ក្លាយជា «​ស្រមោល​ខ្មោច​» តាម​លង​បន្លាច​គ្រប់​ប្រទេស​លើ​ភព​ផែនដី​នេះ ។

អំពើ​ភេរវកម្ម​ឆ្នាំ​២០១៤ សម្លាប់​មនុស្ស​ច្រើន​ជាង​ឆ្នាំ​២០១៣​ដល់​ទៅ​៨០​ភាគរយ
ស​ន្ទ​ស្សន៍​ពី​អំពើ​ភេរវកម្ម​ដែល​វិ​ជា្ជ​ស្ថាន​សេដ្ឋកិច្ច និង​សន្តិភាព​ដាក់​ចេញ​នោះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា បណ្ដា​ប្រទេស​ដែល​រង​គ្រោះ​ដោយសារ​ភេរវកម្ម​ធ្ងន់ គឺ​នៅ​មជ្ឈិម​បូ​ពា និង​ទ្វីប​អា​ហ្រិ​ក ។ ប្រទេស​ចំនួន​៥​ដែល​ជា​គោលដៅ​សំខាន់​សម្រាប់​វាយប្រហារ​ដោយ​អំពើ​ភេរវកម្ម​រួម​មាន​ប្រទេស​អា​ហ្វ​ហ្គា​និ​ស្ថាន ,​អីុ​រ៉ា​ក់​,​នី​ហ្សេ​រី​យ៉ា​, ប៉ា​គី​ស្ថាន និង​ស៊ី​រី ។ ៧៨​ភាគរយ​នៃ​ការ​ស្លាប់​សរុប​កើតឡើង​នៅ​ប្រទេស​ទាំងនោះ ។ ក្នុង​ឆ្នាំ​២០១៤ ចំនួន​មនុស្ស​ស្លាប់​ដោយ​ការ​វាយប្រហារ​ភេរវកម្ម​កើនឡើង​រហូត​ដល់​៣២.៦៥៨​នាក់ ជា​កម្រិត​មួយ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ដ្រ​ពី​មុន​ៗ​មក ។ តួលេខ​នេះ​កើន​៨០​ភាគរយ​បើ​ប្រៀបធៀប​នៅ​ឆ្នាំ​២០១៣ (​កាលពី​ឆ្នាំ​២០១៣ មនុស្ស​ស្លាប់​ដោយ​ការ​វាយប្រហារ​ភេរវកម្ម​មាន​តែ​៨.១១១​នាក់​ប៉ុណ្ណោះ​) ។

លោក Steve Killelea នាយក​វិទ្យាស្ថាន​សេដ្ឋកិច្ច និង​សន្តិភាព ឱ្យ​ដឹង​ថា ប្រទេស​ដែល​មាន​ពលរដ្ឋ​ស្លាប់​ជាង​៥០០​នាក់ ដោយសារ​អំពើ​ភេរវកម្ម​មាន​១១​ប្រទេស ។ ប្រទេស​ដែល​ទើបតែ​មានឈ្មោះ​ក្នុង​បញ្ជី​នេះ គឺ​ប្រទេស​កា​ម៉ឺ​រូ​ន​, អ៊ុ​យ​ក្រែ​ន និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ។

ប្រទេស​អីុ​រ៉ា​ក់រង​គ្រោះ​ធ្ងន់​ជាងគេ ដោយ​មានការ​វាយប្រហារ​ភេរវកម្ម ៣.៣៧០​លើក មនុស្ស​ស្លាប់​ឡើង​ដល់​៩.៩២៩​នាក់ ។ ប្រទេស​នី​ហ្សេ​រី​យ៉ា​ង​ឈរ​លំដាប់​ទី​៣ ដោយ​ក្នុង​ឆ្នាំ​២០១៤ ពលរដ្ឋ​ត្រូវ​ស្លាប់​៧៥១២​នាក់ កើន​ខ្ពស់​ជាង​ឆ្នាំ​២០១៣ រហូត​ដល់​៣០០​ភាគរយ​។ ប្រទេស​បារាំង​ឈរ​លំដាប់​ទី​៣៦ ដោយ​មាន​មនុស្ស​ស្លាប់​១​នាក់ ។ ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០១៥​នេះ ស្រាប់តែ​ប្រទេស​បារាំង​រង​ការ​វាយប្រហារ​ដោយ​ភេរវកម្ម ដែល​ថ្មី​បំផុត​នេះ​គឺ​ការ​វាយប្រហារ​នៅ​ទីក្រុង​បា​៉​រី​ស​បណ្តាល​ឱ្យ​មនុស្ស​១២៩​នាក់​ត្រូវ​សម្លាប់ ។ លោក Steve Killelea និយាយ​ថា ឆ្នាំ​២០១៥​នេះ បារាំង​អាច​ជាប់​ចំណាត់ថ្នាក់​ទី​១៨ ឬ​១៩​ផង​ក៏​មិនដឹង ។

មច្ចុរាជ​ឈ្មោះ Boko  Haram  និង isis 
ក្រុម​ភេរវរ​ដែល​គេ​ចាត់​ទុក​ថា​គ្រោះថ្នាក់​បំផុត​ក្នុង​ឆ្នាំ​២០១៤ គឺ​ក្រុម Boko Haram នៅ​នី​ហ្សេ​រី​យ៉ា និង ក្រុម ISIS​។ ចំណោម​អ្នក​ស្លាប់​ដោយ​ភេរវកម្ម​ក្នុង​ឆ្នាំ​២០១៤ Boko Haram ទទួលខុសត្រូវ​ជាង​ពាក់កណ្ដាល ។ ប៉ុន្ដែ​លើ​ភាព​ជាក់ស្ដែង ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ក្រុម​ទាំង​ពីរ​នោះ​អាច​ខ្ពស់​ជាង​នេះ ព្រោះ​រាល់​ការ​វាយប្រហារ​ភេ​វរ​កម្ម​មិនមែន​ពួក​គេ​អះអាង​ទទួលខុសត្រូវ​ទាំងអស់​ទេ ។ តាម​ស្ថិតិ​ឃើញ​ថា ចំណោម​ជន​រង​គ្រោះ​ទាំងអស់ អ្នក​ដែល​រង​គ្រោះ​ដោយ​ការ​វាយប្រហា​របស់​ពួ​ល Boko Hasam មាន​៧៧​ភាគរយ ចំណែក​អ្នក​រង​គ្រោះ​ដោយ​ការ​វាយប្រហារ​របស់ ISIS មាន​៤៤​ភាគរយ ។

លោក Steve Killelea ប្រាប់​ឱ្យ​ដឹង​ថា ឆ្នាំ​២០១៤ ក្រុម​ភារ​វក​រទាំង​ពីរ​នេះ ហាក់ដូច​ប្ដូរ​យុទ្ធវិធី​ដោយ​វាយប្រហារ​សំដៅ​ពលរដ្ឋ​ធម្មតា​ច្រើន​ជាង​មុន បណ្ដាល​ឱ្យ​ពលរដ្ឋ​ធម្មតា​ស្លាប់​កើនឡើង​១៧០​ភាគរយ បើ​ប្រ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៣ ។ យោង​តាម​ការ​វាយប្រហារ ថ្មី​ៗ​នេះ​នៅ​ទីក្រុង​បា​៉​រី​ស លោក Steve Killelea ព្រមាន​ទៅ​បស្ចិម​ប្រទេស​ចៀស​មិន​ផុត​ជា​ត្រូវ​វក់វី​ដោយសារ​ពួក ISIS​។ ពួក​នោះ​មាន​សមត្ថភាព​ក្នុង​ការ​ចាត់ចែង​វាយប្រហា​ភេរវកម្ម​នៅ​បស្ចិមប្រទេស​បាន​យ៉ាង​ល្អ ។

គេ​ដឹង​ថា​ការ​ចំណាយ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង
ពួក​ភេរវ​ករ​សព្វថ្ងៃ​ខ្ពស់​ជាង​ឆ្នាំ​២០០០ រហូត​ដល់​១០​ដង​ឯណោះ គឺ​ចំណាយ​អស់​ទៅ​ដល់​៤៩,៦​ពាន់​លាន​អឺ​រ៉ូ ។ ចំណាយ​ច្រើន​ដង​ម្លឹ​ង​ទៅ​ហើយ នៅ​តែ​ពួក​គេ​មិន​បែក​ទៀត៕