ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយ​ថាមពលនុយក្លេអ៊ែរ Hinkley Point C ដំណើរការ​ឆ្នាំ​2023

8 ឆ្នាំ មុន

រ៉េ​អាក​ទ័​រ​នុយក្លេអ៊ែរ​ពាណិជ្ជកម្ម​លើក​ដំបូង​របស់​ចក្រភព​អង់គ្លេស​បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ​១៩៥៦ ហើយ​បាន​ឈាន​ដល់​ចំណុចកំពូល​ក្នុង​ឆ្នាំ​១៩៩៧ ។ ប្រមាណ​ជា​២៦​ភាគរយ​នៃ​អគ្គិសនី​របស់​ប្រទេស​នេះ​បង្កើត​ឡើង​ពី​ថាមពលនុយក្លេអ៊ែរ ។

រ៉េ​អាក​ទ័​រ​នុយក្លេអ៊ែរ​ពាណិជ្ជកម្ម​លើក​ដំបូង​របស់​ចក្រភព​អង់គ្លេស​បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ​១៩៥៦ ហើយ​បាន​ឈាន​ដល់​ចំណុចកំពូល​ក្នុង​ឆ្នាំ​១៩៩៧ ។ ប្រមាណ​ជា​២៦​ភាគរយ​នៃ​អគ្គិសនី​របស់​ប្រទេស​នេះ​បង្កើត​ឡើង​ពី​ថាមពលនុយក្លេអ៊ែរ ។ ក្នុង​ទសវត្សរ៍​ទី​២១ ភាគច្រើន​នៃ​រ៉េ​អាក​ទ័​រទាំង​នោះ​លែង​ដំណើរការ ហើយ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​ប្រទេស​បាន​ធ្លាក់​ចុះ​១៩​ភាគរយ​ក្នុង​ឆ្នាំ​២០១២ ។

ចំណែក​ក្រុមហ៊ុន​នៅ​សេសសល់​៩ ផ្សេង​ទៀត​ដែល​រួម​បញ្ចូល​មាន​សមត្ថភាព​៩.០០០ មី​ហ្គា​វ៉ា​ត់ ក្នុង​ចំណោម​នោះ​ក្រុមហ៊ុន​ចំនួន​៨ នឹង​ត្រូវ​បិទទ្វារ​នៅ​មុន​ឆ្នាំ​២០២០ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ភាគច្រើន​នៃ​ស្ថានីយ​ថាមពល​ធ្យូងថ្ម​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ដាក់​ជំនួស​ផង​ដែរ ។ ចក្រភព​អង់គ្លេស​ប្រឈម​មុខ​ទៅ​នឹង​ការ​រំពឹង​ទុក​នៃ​ការ​បាត់បង់​២​ភាគ​៣ នៃ​អគ្គិសនី​របស់​ខ្លួន​នៅ​ឆ្នាំ​២០៣០ រហូត​ទាល់តែ​មានការ​វិនិយោគ​ធំ​មួយ​ត្រូវ​បាន​អនុវត្ត​ដើម្បី​ជួយ​បង្កើន​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​ប្រទេស​ឡើង​វិញ ។

ក្នុង​ឆ្នាំ​២០១១ រដ្ឋាភិបាល​បាន​ប្រកាស​ពី​គម្រោង​បង្កើត​ក្រុមហ៊ុន​ថាមពលនុយក្លេអ៊ែរ​ថ្មី ។ ក្រុមហ៊ុន​ទាំងនោះ​នឹង​ត្រូវ​គេ​សាងសង់​ឡើង​ក្បែរ​ក្រុមហ៊ុន​ដែល​មាន​ស្រាប់ ដើម្បី​កាត់​បន្ថយ​ការ​រំខាន ។ ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំងនេះ​ស្ថានីយ Hinkley Point C នឹង​ត្រូវ​ស្នើ​ឡើង​នៅ​ក្បែរ​ស្ថានីយ Hinkley A និង B ដែល​ជា​ស្ថានីយ ចាស់​ៗ ។ គម្រោង​មាន​ចំណាយ​សរុប​ប្រមាណ​ជា​២៦​ពាន់​លាន​ដុល្លារ និង​ផ្តល់​មូលនិធិ​ដោយ​អ្នក​វិនិយោគិន​បារាំង និង​ចិន​រួម​បញ្ចូល​ទាំង​ក្រុមហ៊ុន EDF Group ផង​ដែរ ។ វា​នឹង​ប្រតិបត្តិការ​នៅ​ឆ្នាំ​២០២៣ ហើយ​វា​នឹង​ក្លាយជា​ក្រុមហ៊ុន​ថា​ម​ពុល​នុយក្លេអ៊ែរ​ជំនាន់​ថ្មី​ដំបូង​គេ​សម្រាប់​ចក្រភព​អង់គ្លេស ៕