ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​​គ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត​យុវជន​សម្តេច​តេ​ជោ ចុះពិនិត្យ​ជំងឺ​​ទូទៅ​​ជូន​ប្រជាពលរដ្ឋ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ កាលពី​​ព្រឹក​​ថ្ងៃ​ទី​៣១​ មករា​​ ២០១៦ ​នេះ សមាគម​គ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត​យុវជន​សម្តេច​តេ​ជោ​ (TYDA) ដែល​មាន
​​​លោក​​ហ៊ុន ម៉ា​ណែ​ត​ និង​លោក​ជំទាវ ពេ​ជ ចន្ទ​មុន្នី​ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ បាន​អនុញ្ញាត​ឱ្យ​​ក្រុមការងារ​​សមាគម​ដឹកនាំ​

រាជធានី​ភ្នំពេញ ​៖ កាលពី​​ព្រឹក​​ថ្ងៃ​ទី​៣១​ មករា​​ ២០១៦ ​នេះ សមាគម​គ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត​យុវជន​សម្តេច​តេ​ជោ​ (TYDA) ដែល​មាន
​​​លោក​​ហ៊ុន ម៉ា​ណែ​ត​ និង​លោក​ជំទាវ ពេ​ជ ចន្ទ​មុន្នី​ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ បាន​អនុញ្ញាត​ឱ្យ​​ក្រុមការងារ​​សមាគម​ដឹកនាំ​ដោយ​​លោក​វេជ្ជបណ្ឌិត សឹម សុខ​ចាន់ ដឹកនាំ​​​ចុះ​​​ពិនិត្យ​ព្យាបាល​ជំងឺ​មាត់​ធ្មេញ និង​ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក​ជូន​​ក្មួយ​ៗ​ និង​បុគ្គលិក​នៅ​​ក្នុង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា ​ស្ទឹង​មាន​ជ័យ (CCF) ​ប្រកបដោយ​ជោគជ័យ​ ក្រោម​បរិយាកាស​​ដ៏​សប្បាយ​រីករាយ​។ 

សំរាប់​បេសកកម្ម​មនុស្សធម៌​នោះ ក្រុម​​​​ការងារ​ពេទ្យ​​បាន​ពិនិត្យ និង​ព្យាបាល​ធ្មេញ​​ចំនួន​១៥៦​នាក់ ជំងឺ​ភ្នែក​​ចំនួន​២១២​នាក់ បញ្ជូន អ្នកជំងឺ​ទៅ​វះកាត់​បន្តម្នាក់​សរុប​ទាំងអស់​ ៣៦៩​នាក់ ។ ​សូម​បញ្ជាក់​ថា​ នេះ​ជា​លើក​ទី​៣​ហើយ​ ដែល​ TYDA​ បាន​ចុះ​មក​ជួយ​ពិនិត្យ ព្យាបាល នៅ​ក្នុង​អង្គការ ​CCF ​ហើយ​សមាគម​មាន​គម្រោង​ចុះ​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​នៅ​តាមបណ្តា​​ខេត្ត អង្គការ​និង​​រោងចក្រ​ផ្សេង​ៗ​នៅ​ពេល​ខាង​​មុខ​ ។