ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងឡេ​វិន​ស្គី ​នៅតែ​ស្រឡាញ់​​លោក​ប៊ីល គ្លីន​តុន ទើប​មិន​ព្រម​រៀប​ការ

15 ឆ្នាំ មុន

ទស្សនា​វដ្តី «ណេ​​ស្យូ​​ណល អ៊ីន​​ក្វៃ​​អ័រ» របស់​អាមេ​រិក​​បាន​បង្ហើប​ឱ្យ​ដឹង​ដោយ​យោង​តាម​​សម្តី​របស់​មិត្តភក្តិ​​ជំនិត​របស់​នាង​​​ម៉ូនី​កា ឡេ​វិន​ស្គី ​អតីត​អ្នក​ហាត់​ការ​​នៅ​សេត​វិមាន​ធ្លាប់​មាន​រឿង​អាស្រូវ​ល្បី​ទូទាំង​ប្រទេស​ ពី​ករណី​មាន​សម្ព័ន្ធ​ភាព​​ផ្លូវ​ភេទ​ជា​មួយ​អតីត​ប្រធានា​ធិបតី​​ប៊ីល គ្លីន​តុន ​ថា នាង​ឡេ​វិន​ស្គី នៅ​តែ​​មាន​​ចិត្ត​ស្រឡាញ់​​លើ​លោក​គ្លីន​តុន​ដដែល ដោយ​នាង​​មិន​ព្រម​រៀ​បការ​​​បង្កើត​​កូន​ចៅ​​ឡើយ។ ​មិត្ត​ភក្តិ​ម្នាក់​សុំ​មិន​បង្ហើប​ឱ្យ​ដឹង​ឈ្មោះ​បាន​​បញ្ជាក់​​ដោយ​ផ្អែក​លើ​​សម្តី​​របស់​នាង​ឡេ​​វិន​ស្គី ថា គ្មាន​អ្នក​ណា​ម្នាក់​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​​នាង​បង្កើត​សេច​ក្តី​សុខ​ដល់​នាង​​ដូច​លោក​ប៊ីល គ្លីន​តុន​ទេ​ ។ ​ទោះ​បី​ជា​នាង​​ឡេ​វិន​ស្គី ​ធ្លាប់​ដើរ​កម្សាន្ត​​ជា​មួយ​បុរស​ជា​ច្រើន​នាក់​ក្តី​ ​ប៉ុន្តែ​នាង​​មិន​ព្រម​ធ្វើ​ជា​សង្សារ​​នរណា​ម្នាក់​ឡើយ ព្រោះ​​នាង​​មិន​អាច​លះ​បង់​នូវ​ក្តី​ស្រឡាញ់​​ដ៏​លើស​លប់​លើ​លោក​ប៊ីល​គ្លីន​តុន​​បាន​ឡើយ។

នៅ​ក្នុង​របាយ​ការណ៍​បញ្ជាក់​​ឱ្យ​ដឹង​ថា នាង​ម៉ូ​នី​កា ឡេ​វិន​ស្គី អាយុ​២២​ឆ្នាំ ​ដែល​ធ្លាប់​​មាន​សម្ព័ន្ធ​ភាព​​​ស្នេហា​ដ៏​ជ្រាល​ជ្រៅ​​ជា​មួយ​មេ​ដឹក​នាំ​អាមេ​រិក បង្ហើប​ឱ្យ​ដឹង​ថា នាង​​បាន​ធ្វើ​អូ​​រ៉ាល់​សិច ឱ្យ​លោក​គ្លី​ន​តុន ប៉ុន្តែ​​មិន​បាន​រួម​​ភេទ​ទេ​​ ហើយ​នាង​បាន​ប្រមូល​អាវ​ដែល​ប្រឡាក់​ទឹក​​កាម​​​របស់​លោក​ប៊ីល គ្លីន​តុន​ទុ​ក​ជា​អនុ​ស្សាវរីយ៍​ទៀត​ផង។ ខណៈ​ពេល​​លោក​​ប៊ីល គ្លីន​តុន ​បាន​​បដិ​សេធ​​តាម​ស្ថានីយ​​ទូរទស្សន៍​​ថា ​លោក​មិន​​ធ្លាប់​មាន​សម្ព័ន្ធ​ភាព​ស្នេហា​ជា​មួយ​បុគ្គលិក​​​ហាត់​ការ​​ម្នាក់​នេះ​ទេ ប៉ុន្តែ​ក្នុង​រយៈ​ពេល​​៧​ខែ​ក្រោយ​មក​ គឺ​ក្នុង​ឆ្នាំ​​១៩៩៨ ​លោក​បាន​​ទទួល​ស្គាល់​ថា ​​លោក​ពិត​ជា​មាន​សម្ព័ន្ធ​ភាព​ស្នេហា​​មិន​សម​រម្យ​ជា​មួយ​នាង​ឡេវិន​ស្គី ​ប្រាកដ​មែន ៕