ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ២នាក់ត្រូវអាជ្ញាធរថៃដោះលែង​ឱ្យមានសេរី​ភាពឡើងវិញ​

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ​៖ ប្រជា​​ពលរដ្ឋ​​ចំនួន​២​នាក់​ ត្រូវបាន​ក្រុម​អាជ្ញាធរ​ថៃ​​ដោះ​លែ​ង​ឱ្យ​​មានសេរីភាពឡើងវិញ​​ កាលពី​ថ្ងៃទី​៣១ ខែ

ខេត្តឧត្តរមានជ័យ ​៖ ប្រជា​​ពលរដ្ឋ​​ចំនួន​២​នាក់​ ត្រូវបាន​ក្រុម​អាជ្ញាធរ​ថៃ​​ដោះ​លែ​ង​ឱ្យ​​មានសេរីភាពឡើងវិញ​​ កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១​ និង​នាំ​​យកមក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​ តាម​ច្រក​ទ្វារ​អន្តរជាតិ​ជាំ ស្ថិត​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មានជ័យ​។

ពលរដ្ឋ​​ទាំង២នាក់​ដែលត្រូវ​អាជ្ញាធរថៃដោះលែង​ឱ្យមានសេរីភាព​ខាងលើ ក្នុងនោះម្នាក់​​ឈ្មោះ​ប៊ុ​ន រ៉ា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ ​ត្រូវ​ទាហាន​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៧ ​ពី​បទ​ឆ្លងដែន​កាប់​ឈើ​គ្រញូង​ខុសច្បាប់​ចូល​តាម​ច្រក​អូ​ស្វាយ និង​ម្នាក់​ទៀត​ឈ្មោះ​រ៉​ន​ ជើ​ម ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ជ្រៅ ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត ត្រូវទាហាន​ចាប់​ខ្លួន​​កាលពី​ថ្ងៃ​ទី​១៦ ខែ​ក​ម្ភះ ឆ្នាំ​២០១៨ ​ពី​បទ​ឆ្លងដែន​កាប់​ឈើ​ក្រ​ញូ​ង​ខុសច្បាប់ ចូល​តាម​ច្រក​ទឹក​ជប់ ។ អ្នក​ទាំង​​២បាន​​ជាប់​ពន្ធនាគារ​​នៅ​ស្រុក​ខាន់​ថា​ឡាក់ ខេត្ត​ស៊ី​សាកេ​ត ​ប្រទេស​ថៃ ។

ក្រុមការងារ​កម្ពុជា​បម្រើ​ការងារ​នៅ​ច្រកជាំ​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​ប្រជា​​ពលរដ្ឋខ្មែរ​២​នាក់​ពី​ក្រុម​អាជ្ញាធរ​ថៃ​សមត្ថ​កិច្ច​បាន​ធ្វើការ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់ឆ្លង​ដែន​ខុសច្បាប់​បន្ត​ទៀត ខ​ណៈ​នេះប្រគល់​ទៅ​ឱ្យ​លោកគ្រូ​ពេទ្យ​ផ្នែក​ច​ត្តា​ឡីស័ក​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ធ្វើតេស្ត​យក​សំណាក ​ជា​លទ្ធផលរកឃើញ​ អវិជ្ជមាន និង​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សាលា​បឋម​សិក្សា​ទួល​ថ្មី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ