ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា Wayne Rooney ទទួលទាន​ទងសុក​របស់​ខ្លួន​ក្រោយ​ពេល​សម្រាល​កូនប្រុស

8 ឆ្នាំ មុន

ប្រភព​ព័ត៌មាន​ពី BBC បង្ហើប​ឱ្យ​ដឹង​ថា នាង​Coleen ភរិយា​កីឡាករ​Wayne Rooney ខ្សែប្រយុទ្ធ​ក្លិប​បិសាច​ក្រហម​Man Utd ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស បាន​ទទួលទាន​ទងសុក​របស់​ខ្លួន​ក្រោយ​ពេល​សម្រាល​កូនប្រុស​ទី​៣

ប្រភព​ព័ត៌មាន​ពី BBC បង្ហើប​ឱ្យ​ដឹង​ថា នាង​Coleen ភរិយា​កីឡាករ​Wayne Rooney ខ្សែប្រយុទ្ធ​ក្លិប​បិសាច​ក្រហម​Man Utd ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស បាន​ទទួលទាន​ទងសុក​របស់​ខ្លួន​ក្រោយ​ពេល​សម្រាល​កូនប្រុស​ទី​៣ ដើម្បី​ជួយ​ឱ្យ​រាង​កាយ​មាំមួន​មាន​សុខភាព​ល្អ ។

នាង​Coleen ទើប​ផ្ដល់​កំណើត​កូនប្រុស​ទី​៣ កាលពី​ថ្ងៃ​ទី​២៥ មក​រា កន្លង​មក រួម​ទាំង​មាន​ដំណឹង​ថា បាន​ទទួលទាន​ទងសុក​ក្រោយ​ពេល​សម្រាលកូន ប៉ុន្ដែ​មិនមែន​នៅ​ឆៅ​ទេ គឺ​ឆ្លងកាត់​ការ​កែ​ច្នៃ​ជា​ឱសថ​ដាក់​ក្នុង​ដប ខណៈ​វិធីសាស្ដ្រ​ខាងលើ​អាចជួយ​ឱ្យ​រាង​កាយ​មាន​សុខភាព​ល្អ​ដូច​ធម្មជាតិ ។ នៅ​ក្នុង​ទំព័រ​Facebook​របស់​នាង​ក៏​បាន​បង្ហាញ​ថ្នាំ​មាន​លក្ខណៈ Capsule ដាក់​ក្នុង​ដប ដោយ​វិធីសាស្ដ្រ​នេះ​មិនមែន​ជា​រឿង​ចម្លែក​ទេ ព្រោះ​កាលពីមុន​នេះ នាង​Kim Kardashian ជា​តារា​សម្ដែង​ក៏​ធ្វើ​ដូច​គ្នា​ដែរ ៕