ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាងហោចមនុស្ស១២នាក់តេស្តសំណាករកឃើញមានវិជ្ជមានកូវីដ២នាក់ នៅសង្កាត់ស្ទឹងមានជ័យទី១

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​ចំនួន​០២​នាក់ ក្នុង​ចំណោម​១២​នាក់ ដែល​បាន​ឆ្លងកាត់​ការ​តេស្ត​សំណាក​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ធីតា ត្រូវ​បាន​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ នា​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃត្រង់​ទី​៣១ ខែសីហា​នេះ នៅ​ក្នុង​ក្រុម​ទី​២…

រាជធានី​ភ្នំពេញ ៖ មនុស្ស​ចំនួន​០២​នាក់ ក្នុង​ចំណោម​១២​នាក់ ដែល​បាន​ឆ្លងកាត់​ការ​តេស្ត​សំណាក​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ធីតា ត្រូវ​បាន​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ នា​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃត្រង់​ទី​៣១ ខែសីហា​នេះ នៅ​ក្នុង​ក្រុម​ទី​២ ភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ការ​តេស្ត​សំណាក​លើ​អ្នក​ទាំង​១២​នាក់​ខាងលើ​នេះ បន្ទាប់​ពី​ពួក​គេ​មានការ​ពាក់ព័ន្ធ​ជាមួយនឹង​អ្នក​វិជ្ជមាន​នូវ​វី​រ៉ុ​ស​បំប្លែង​ថ្មី​ដែល​តា ២​នាក់​ប្តី​ប្រពន្ធ ដែល​មានមុខរ​បរជា​កម្មករ​រោងចក្រ បាន​រក​ឃើញ​មាន​វិជ្ជមាន​មុនគេ បន្ទាប់​ពី​ពួក​គេ​មាន​អាកា​រៈ​សង្ស័យ ហើយ​បាន​ទៅ​ធ្វើ​សំណាក​ដោយ​ខ្លួនឯង លទ្ធផល​បញ្ជាក់​ថា មាន​វិជ្ជមាន​នៅ​ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​២០២១ ។ ប្តី​ប្រពន្ធ​ទាំង​០២​នាក់​នេះ​ជា​អ្នក​រស់នៅ​បន្ទប់​ជួល​ជាប់​ៗ​គ្នា នៅ​ក្បែរ​អ្នក​ពាក់ព័ន្ធ​ទាំង​១២​នាក់​ខាងលើ​នោះ ។

យ៉ាងណាមិញ បន្ទាប់​ពី​ពិនិត្យ​សំណាក​លើ​អ្នក​ទាំង​១២ ឃើញ​មាន​វិជ្ជមាន​០២​នាក់ រួច​មក​អ្នក​វិជ្ជមាន​ត្រូវ​ដឹក​តាម​រថយន្ត​យក​ទៅ​ធ្វើការ​ព្យាបាល ។

ដោយឡែក​អ្នក​ពាក់ព័ន្ធ​១០​នាក់​ដែល​នៅ​សេសសល់​ទៀត​ត្រូវ​តម្រូវ​អោយធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​បន្ទប់​ជួល រង​ចាំ​លទ្ធផល​៧២​ម៉ោង នៃ​ការ​យក​សំណាក​ទៅ​ពិនិត្យ​បន្ត​នៅ​ម៉ាស៊ីន​ធំ​ក៏​ដូច​ជា​ការ​ចុះ​ធ្វើ​សំណាក​លើក​ទី​២ តាម​គោល​ការ​ណែនាំ​របស់​ក្រុម​គ្រូពេទ្យ នៅ​ពេល​ខាង​មុខ​បន្ត​ទៀត ។

សូម​បញ្ជាក់​ថា ចំពោះ​ទីតាំង​បន្ទប់​ជួល​ជា​ច្រើន​បន្ទប់ ដែល​រក​ឃើញ​ថា មានការ​ពាក់ព័ន្ធ​ជាមួយនឹង​វី​រ៉ុ​ស​បំប្លែង​ថ្មី​ដែល​តា​នោះ គឺ​ក្រុម​អាជ្ញាធរ​សម្រេច​ធ្វើការ​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ផង​ដែរ ដោយ​មានការ​ហ៊ុំ​ព័ទ្ធ​ខ្សែ​មិន​អោយ​មានការ​ចេញចូល​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ