ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់​ដឹងពី​ប្រទេស​បូ​លី​វី

8 ឆ្នាំ មុន

ប្រទេស​បូ​លី​វី​មានឈ្មោះ​ផ្លូវការ​ថា «​រដ្ឋ​ពហុ​ជាតិ​នៃ​បូ​លី​វី​» គឺជា​ប្រទេស​ស្ថិត​នៅ​កណ្តាល​ភាគ​ខាងលិច​អា​មេ​រិ​ក​ខាងត្បូង ។ ប្រទេស​បូ​លី​វី មាន​ព្រំប្រទល់​ជាប់​ប្រទេស​ប្រេ​ស៊ី​ល​នៅ​ភាគ​ខាងជើង និង​ខាងកើត ។

ប្រទេស​បូ​លី​វី​មានឈ្មោះ​ផ្លូវការ​ថា «​រដ្ឋ​ពហុ​ជាតិ​នៃ​បូ​លី​វី​» គឺជា​ប្រទេស​ស្ថិត​នៅ​កណ្តាល​ភាគ​ខាងលិច​អា​មេ​រិ​ក​ខាងត្បូង ។ ប្រទេស​បូ​លី​វី មាន​ព្រំប្រទល់​ជាប់​ប្រទេស​ប្រេ​ស៊ី​ល​នៅ​ភាគ​ខាងជើង និង​ខាងកើត ។ ភាគ​អាគ្នេយ៍​ជាប់​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ ។ ភាគ​ខាងត្បូង​ជាប់​នឹង​ប្រទេស​អា​ហ្ស​ង់​ទី​ន ។ ភាគ​និរតី​ជាប់​ប្រទេស​ស៊ី​លី និង​ភាគ​ពាយព្យ​ជាប់​ប្រទេស​ប៉េ​រូ ។ ១​ភាគ​៣​នៃ​ប្រទេស​បូ​លី​វី គឺជា​ជួរ​ភ្នំ Andean រួម​ជាមួយនឹង​ទីក្រុង​ធំ​ជាងគេ និង​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏​សំខាន់ ស្ថិត​នៅ Altiplano ។ មុន​ពេល​របប​អាណានិគម​អេ​ស្ប៉ា​ញ​ចូល​មក​ដល់​តំបន់ Andean នៃ​ប្រទេស​បូ​លី​វី​គឺជា​ផ្នែក​នៃ​អាណាចក្រ អុ​ី​ន​កា (Inca Empire) ខណៈ​ពេល​ដែល​តំបន់​ទំនាប​ភាគ​ខាងជើង និង​ភាគ​ខាងកើត​ត្រូវ​បាន​រស់នៅ​ដោយ​កុលសម្ព័ន្ធ​ឯករាជ្យ​មួយ ។

-​បាវចនា «​ការ​រួបរួម​ជា​កម្លាំង​» ។
-​រាជធានី Sucre ។
-​ក្រុង Santa Cruz de la Sierra ។
-​ភាសាផ្លូវការ អេ​ស្ប៉ា​ញ​, Quechua, Aymara, Guarani និង​ភាសា​កំណើត ៣៣ ផ្សេង​ទៀត ។
-​ប្រធានាធិបតី Evo Morales ។
-​អនុ​ប្រធានាធិបតី Álvaro García Linera ។
-​ទទួល​ឯករាជ្យ​ពី​ប្រទេស​អេ​ស្ប៉ា​ញ​នៅ​ថ្ងៃ​ទី ២១ កក្កដា ១៨៤៧ ។
-​ផ្ទៃដី​សរុប​១.០៩៨.៥៨១​គីឡូ​ម៉ែត្រការ៉េ​ស្ថិត​ក្នុង​លំដាប់​ទី​២៨ ។
-​បរិមាណ​ទឹក ១,២៩​ភាគរយ ។
-​អត្រា​ប្រជាជន​ឆ្នាំ​២០១៤ ចំនួន ១០.៥៥៦.១០២​នាក់ ស្ថិត​ក្នុង​លំដាប់​ទី​៨៣ ។
-​ដង់ស៊ីតេ ៩​នាក់ ក្នុង​១​គីឡូ​ម៉ែត្រការ៉េ ស្ថិត​ក្នុង​លំដាប់​ទី ២២១ ។
-GDP សរុប​ឆ្នាំ​២០១៥ គឺ​៧៣,៨៧៩​ពាន់​លាន​ដុល្លារ ស្ថិត​ក្នុង​លំដាប់​ទី​៩១ ។ មនុស្ស​ម្នាក់​រក​ចំណូល​បាន ៦.៤២០​ដុល្លារ ។
-​រូបិយប័ណ្ណ Boliviano ។
-​បើកបរ​ប្រកាន់​ស្តាំ ។
-​លេខ​កូដ​ប្រទេស +៥៩១៕