ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធី​.​អូ គ្រុប​ ប្រារព្ធ​ពិធីជប់លៀង​ជូន​បុគ្គលិក ​និង​អបអរ​ខួប​១១​ឆ្នាំ​ក្នុង​ការ​ធ្វើ​អាជីវកម្ម

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ធី​.​អូ គ្រុប ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​ដំណោះស្រាយ​ព័ត៌មានវិទ្យា ​និង​បង្កើត ​Business Softwear បាន​ប្រារព្ធ​​ពិធីជប់លៀង​ប្រចាំឆ្នាំ​ ដើម្បី​អបអរសាទរ​ឆ្នាំ​ទី​១១ នៃ​វត្តមាន​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ ក្នុង​ប្រទេស​កម្ពុជា និង​ថ្លែងអំណរគុណ​ ក៏​ដូច​ជា​លើកទឹកចិត្ត​ដល់​បុគ្គលិក ​ដែល​បាន​បម្រើ​ការងារ​ជូន​ក្រុមហ៊ុន​កន្លង​មក​ ។

ពិធី​នេះ ​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ មក​រា នៅ​ហាង​កាហ្វេ Vann Molyvann´s House ដោយ​មានការ​ចូលរួម​ជា​កិត្តិយស​ពី​លោក ហេង ចំរើន អគ្គនាយក​ក្រុមហ៊ុន​ ធី​.​អូ គ្រុប ​រួម​និង​បុគ្គលិក​ក្រុមហ៊ុន​ជា​ច្រើន​ផ្សេង​ទៀត​ ។

​លោក ហេង ចំរើន អគ្គនាយក​ក្រុមហ៊ុន ​ធី​.​អូ គ្រុប​ មាន​ប្រសាសន៍​ថា​៖ «​ការ​ប្រារព្ធ​ពិធីជប់លៀង​ឆ្នាំ​នេះ​ គឺ​ឆ្នាំ​ទី​១១ ​​ក្រុមហ៊ុន​ចាប់ផ្តើម​បើក​ដំបូង​ មាន​បុគ្គលិក​ពី​៤-៥​នាក់​ រហូត​កើន​មក​ដល់​៧០ ​ទៅ​៨០​នាក់ ​នៅ​ពេល​សព្វថ្ងៃ ។ ហើយ​ការ​រីក​ចម្រើន​នេះ ​វា​ជា​មោទនភាព​មួយ ​ក្នុង​នាម​ជា​កូន​ខ្មែរ​បើក​ក្រុមហ៊ុន​ផ្តល់​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ​ ទទួល​ប្រាក់​ចំណូល​ ដើម្បី​ដោះស្រាយ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​ក្រៅពី​បង្កើន​ចំណេះ​ ជំនាញ​ការងារ​នៅ​ពេល​បច្ចុប្បន្ន​របស់​ពួក​គាត់​​ ​។

លោក​បន្ត​ថា នៅ​ពេល​កន្លង​មក ​យើង​បាន​ឆ្លងកាត់​រួម​គា្ន​នៅ​គ្រប់ពេល​ទាំងអស់​មិន​ថា ពេល​លំបាក ពេល​សប្បាយ ពេល​ជោគ​ជ័យ ​ឬ​ពេល​បរាជ័យ​ខ្លះ​ក្តី​ៗ​​ក៏​ដោយ តែ​យើង​នៅ​តែ​មាន​ភាពរឹងមាំ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ ។ យើង​បង្កើត​ក្រុមហ៊ុន​នេះ ​ឡើង​ដើម្បី​លក់​នូវ​ប្រព័ន្ធ​កំ​ព្យូ​ទ័​រ​ទៅ​ឱ្យ​​អតិថិជន​ផ្ទាល់​ ។ អស់​រយៈពេល​ច្រើន​ឆ្នាំ​មក ​យើង​បាន​ផ្លាស់​ប្តូរ​រូបភាព​ពី​ក្រុមហ៊ុន​លក់​ផ្ទាល់​មក​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​មាន​ស្តង់ដា​កម្រិត​អន្តរជាតិ​វិញ ​នា​ពេល​បច្ចុប្បន្ន​។

នៅ​ក្នុង​ឱកាស​នេះ​ផង​ដែរ ​លោកអគ្គនាយក​ក្រុមហ៊ុន ធី​.​អូ គ្រុប​ បាន​ប្រគល់​ប​ណ្ណ័​ស​សើរ និង​ពានរង្វាន់​ជូន​ដល់​បុគ្គលិក ​ដែល​មាន​​អតីតភាព​ការងារ​រយៈពេល​លើស​ពី​ប្រាំ​ឆ្នាំ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ភាព​ជោគជ័យ​ និង​វឌ្ឍនភាព​ដែល​កើត​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ ក្នុង​ស្មារតី​សាមគ្គីភាព​នា​ពេល​កន្លង​មក​ផង​ដែរ ។