ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​មហាចោរ​…

8 ឆ្នាំ មុន

ពេល​ចុះ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ ទើប​ដឹង​ថា ឈើ​ប្រណីត​គ្រប់​ប្រភេទ​រាប់​ពាន់ រាប់​ម៉ឺន​ម៉ែត្រគូប​កំពុង​នៅ​ពាសពេញ​ក្នុង​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋ​ផ្តល់​ឱ្យ ។

ពេល​ចុះ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ ទើប​ដឹង​ថា ឈើ​ប្រណីត​គ្រប់​ប្រភេទ​រាប់​ពាន់ រាប់​ម៉ឺន​ម៉ែត្រគូប​កំពុង​នៅ​ពាសពេញ​ក្នុង​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋ​ផ្តល់​ឱ្យ ។

កុំ​ភ្លេច​ថា​ដី​សម្បទាន​សេដ្ឋកិច្ច​រាប់​ម៉ឺន រាប់​សែន​ហិ​កតា​ដែល​រដ្ឋ​ផ្តល់​ជា​ដី​ព្រៃ​រិច​រិល​… ​រដ្ឋ​ផ្តល់​ឱ្យ​ដើម្បី​ឱ្យ​វា​ក្លាយជា​​ដី​កសិឧស្សាហកម្ម​…​ ។​ល​។

ប៉ុន្តែ​ឈ្មួញ​មួយ​ក្រុម ទាំង​ខ្មែរ​និង​បរទេស​…​ ក្នុង​នោះ​មាន​ឧកញ៉ា​មួយ​កំ​ភ្លូ​ស​ក្លាយជា​ឈ្មួញ​ឈើ​… ​ជា​ឈ្មួញ​ទុច្ចរិត​… ជ្រក​ក្រោម​ស្លាក​«​កន្ទេល​ធំ​បន្លំ​ដេក​»​ដែល​មហាជន​ដឹង​ឮ​យ៉ាង​សុះសាយ​រួច​ហើយ​…

ពួក​គេ​ជា​ម្ចាស់​ដី​សម្បទាន​ខ្លះ​នោះ​បាន​ប្រមូល​…​ បាន​បើក​យុទ្ធនាការ​កាប់​ឈើ​ចេញពី​ព្រៃ​ហាមឃាត់​… ​ពី​ព្រៃ​ការពារ​… ​ឬ​ពី​ព្រៃ​ជម្រក​សត្វព្រៃ​…​ ។​ល​។ នាំ​ចូល​ស្តុក​ទុក​ក្នុង​ដី​ក្រុមហ៊ុន​…​ តាម​ទំនង​រាប់​ឆ្នាំ​កន្លង​មាន​រាប់​សែន​… ​ឬ​រាប់​ម៉ឺ​ន​ម៉ែត្រគូប​រួច​ទៅ​ហើយ​…​​ ទើបតែ​ធ្លាយ​ការ​ពិត​ក្នុង​ពេលនេះ​…

ចំណែក​មេ​រដ្ឋបាល​ព្រៃឈើ​តាម​ខេត្ត​… ​ហេតុ​អី​ក៏​ចេញ​ច្បាប់​ឱ្យ​ឈ្មួញ​ឧក្រិដ្ឋជន​ព្រៃឈើ ? ឈើហុប​មូល​ដែល​មានមុខ​កាត់​ធំ​ៗ ​គ្រប់​ប្រភេទ​វា​មិនមែន​ជា​ឈើ​កាប់​ក្នុង​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ទេ​…​ វា​គ្មាន​ទេ​ក្នុង​ដី​ក្រុមហ៊ុន​…​ ហេតុ​អី​ក៏​ចេញ​ច្បាប់​ឱ្យ​ដឹក​ជញ្ជូន​…

ឈើ​ធំ​ៗ​ជា​ឈើ​ចោរ​… មិនមែន​ចោរ​ធម្មតា​ទេ​…​ មិនមែន​ចោរលួច​ស៊ី​…​ មិនមែន​ចោរ​ស៊ី​មិន​គ្រាន់​លួច​បង្គ្រប់​ទេ​…​ គឺ​ចោរហារយ​…​ ចោរ​ងារ​ជា​ឧកញ៉ា​មួយ​កំ​ភ្លូ​ស​…

ដូច្នេះ​ច្បាប់​ដែល​មេព្រៃ​មាន​អំណាច​ចេញ​ឱ្យ​…​ ក៏​ជា​ច្បាប់​ចោរ​ដែរ​…​ មិនមែន​ចោរ​ធម្មតា​ទេ​…​ ជា​មហាចោរ ! បើ​មិន​ដល់​ថ្នាក់​មហាចោរ​…​ ក៏​ដល់​ថ្នាក់​សង្ស័យ​ជា​មហាចោរ​ដែរ​…​ ហេ ! ហេ !

យក​គល់ឈើ​ធំ​ៗ​ដែល​កាប់​រាប់រយ រាប់​ពាន់​ដើម​… ​ទៅ​ស្វែងរក​គល់​ជាប់​ដី​ក្នុង​ដី​ព្រៃ​សម្បទាន​សេដ្ឋកិច្ច​មើល​…​ តើ​មាន​ដែរ​ឬ​អត់ ?

មេព្រៃ​ទាំងឡាយ​ដែល​ចេញ​ច្បាប់​ឱ្យ​ឈ្មួញ​ឈើ​ឧកញ៉ា​ទាំងឡាយ​នោះ​បាន​ស្របច្បាប់​…​ សុំ​កុំ​អាល​រត់ចោលស្រុក​…​ ត្រៀម​សារភាព​ឱ្យ​បាន​ត្រឹមត្រូវ​ឱ្យ​ហើយ​ទៅ​…​ ពេល​នេះ​… ​ឬ​ដល់​ពេល​ចុង​ក្រោយ​… ​តិច​អាងខ្នង ? ខ្នង​យក្ស ខ្នង​មហា​យក្ស​…​ ណា​ក៏​ដោយ​…​ មហាជន​ប្រាកដជា​រង់ចាំ​មើល​លទ្ធផល​ចុង​ក្រោយ​… ​តើ​អ្នក​ណាខ្លះ​ឡើងឋានសួគ៌​…​ អ្នក​ណាខ្លះ​ចុះ​នរក ?
                      អា​ឡេវ