ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មាន​អ្វី​ដែល​ប្លែក និង ទំនើប​សម្រាប់​អ្នក​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៦​នេះ?

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆ្នាំ​២០១៦ នេះ Charles & Keith ចាប់ផ្ដើម​វិធីសាស្ត្រ​ថ្មី ជាមួយនឹង​ពណ៌​ក្រ​ម៉ៅ ដែល​មាន​លាយ​ពណ៌​ក្រ​ម៉ិច​ក្រ​ម៉ើ​មតិច​ៗ ណែនាំ​ជូន​ជាមួយនឹង​ការ រក្សា​នូវ​អត្តសញ្ញាណ​ដើម​ខ្លះ​ៗ​។

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆ្នាំ​២០១៦ នេះ Charles & Keith ចាប់ផ្ដើម​វិធីសាស្ត្រ​ថ្មី ជាមួយនឹង​ពណ៌​ក្រ​ម៉ៅ ដែល​មាន​លាយ​ពណ៌​ក្រ​ម៉ិច​ក្រ​ម៉ើ​មតិច​ៗ ណែនាំ​ជូន​ជាមួយនឹង​ការ រក្សា​នូវ​អត្តសញ្ញាណ​ដើម​ខ្លះ​ៗ​។ គំនិត​ឆ្នៃ​ប្រឌិត​នៃ​សហ​សម័យនេះ និង​យក​លំនាំ​តាម​អារម្មណ៍​មិន​អាច​បំភ្លេច​បាន​ដែល​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​រចនា​បទ​នា​ពេល​បច្ចុប្បន្ន​។

ការ​ចាប់ផ្ដើម​ជាមួយ​ដំណើរការ​ឆ្ពោះទៅ​កាន់ការ​ចង​ចាំ​ល្អ​ៗ និង​បាន​បញ្ចប់​ជាមួយ​ភាព​ផ្អែមល្ហែម​របស់​ស្ត្រី ការ​រំលឹក​ឡើង​វិញ​ពី​អនុស្សាវរីយ៍​ដែល​មាន​ឥទ្ធិពល​លើ​ការ​រួម​បញ្ចូល​ជាមួយ​វប្បធម៌​នៃ​សោ​ភ័​ណ្ឌ​ភាព ខណៈ​ពេល​ដែល​ធាតុ​តូច​ៗ គឺជា​កត្តា​នៃ​ការ​បណ្ដុះ​ការ​បកស្រាយ ស្តាយ​ទាន់សម័យ​ជា​ច្រើន​។ ការ​រចនា​ឡើង​វិញ​នៃ​ម៉ូត​ទាំងនេះ​នឹង​មាននៅ​លើ​កា​តាប ស្ពាយ​លើ​ខ្នង​មី​នី ស្បែកជើង​កែង​ស្មើ ស្បែកជើងសង្រែក ស្បែកជើង​កែង​ចោត​ជាដើម​។ កត្តា​ទាំងនេះ គឺជា​ការ​ផ្លាស់​ប្ដូរ​ឱ្យទាន់​សម័យកាល​ដោយ​ប្រើ​ភាព​ទាក់ទាញ​នៃ​ម៉ូ​ដែល​ចាស់​ដែល​បាន​បង្ហាញ​នៅ​លើ​ស្បែកជើង​គ្មាន​ខ្សែ ស្បែកជើង​ឈើ​មាន​កន្លាស់ កាបូប ហើយនឹង​កាបូប​ដែល​មាន​បន្តោង​សោរ​ពណ៌​ទឹកដោះគោ និង​ពណ៌​ផ្កាឈូក​ខ្ចី​។

ដោយឡែក​សម្រាប់​ក្មេង​ៗ គឺជា​ភាព​ផ្ទុយ​គ្នា​ដែល​នាំ​មក​វិញ​នូវ​ភាព​ចង​ចាំ​ពី​កុមារភាព ជា​ពិសេស​សញ្ញា​វី​ដេ​អូ​ហ្គេ​មចាស់​ៗ​បង្ហាញ​នៅ​លើ​កាបូប នៅ​លើ​ដៃ​កាបូប ស្បែក​ជើង​សង្រែក​​ដែល​មាន​ច្រើន​ពណ៌ ស្បែកជើង​ចងខ្សែ និង​ស្បែកជើងផ្ទាត់​។ ការ​ប្រឹងប្រែង​រុករក​នូវ​អ្វី​ដែល​ថ្មី  និង​ចុង​ក្រោយបង្អស់​សម្រាប់​យុវវ័យ​ស៊ី​វី​ល័យ​តាម​បែប​កីឡា និង​សុភាព​នារី គឺជា​កាដូ​ថ្មី​នៅ​ក្នុង​ឆ្នាំ​២០១៦៕