រាជធានីភ្នំពេញ ៖ នៅថ្ងៃទី23 មករា 2016 ក្រុមហ៊ុនសាមសុងកម្ពុជា សម្ពោធទូរស័ព្ទដៃស៊េរីទំនើបថ្មី គឺសាមសុង Galaxy A Series 2016 នៅមជ្ឈមណ្ឌលសេវាកម្ម សាមសុង ដែលមានអាសយដ្ឋានផ្ទះលេខ A11-A13 ផ្លូវជាតិលេខ៦ សង្កាត់ស្វាយដង្គុំ ក្នុងទីក្រុងសៀមរាប។ សាមសុង Galaxy A ជាទូរស័ព្ទទំនើបដែលមានរូបរាងប្រណីត ហើយកាមេរ៉ាត្រូវបានកែលម្អមានលក្ខណៈល្អប្រសើរ។
ទូរស័ព្ទ Galaxy A (2016) ជាការរចនាជាមួយបច្ចេកវិទ្យាថ្មីបំផុតរបស់ក្រុមហ៊ុនសាមសុងដែលអាចឱ្យអតិថិជនប្រើប្រាស់បានច្រើនយ៉ាង ព្រមទាំងមានជម្រើសបីផ្សេងគ្នា គឺប្រភេទអេក្រង់ 5.5 អ៊ីនសម្រាប់Galaxy A7 អេក្រង់5.2អ៊ីន សម្រាប់ Galaxy A5 និងអេក្រង់4.7 អ៊ីន សម្រាប់ Galaxy A 3។ ទូរស័ព្ទស៊េរីថ្មី Galaxy A 2016 មានរូបរាងប្រណីតគ្មានគូប្រៀប ព្រមទាំងមានមុខងារពិសេសជាច្រើនដែលត្រូវបានកែលម្អឲ្យអ្នកប្រើប្រាស់បានច្រើនយ៉ាង។
ទូរស័ព្ទ Galaxy A (2016) ត្រូវបានរចនាឡើងបន្ថែមរបស់ Samsung Galaxy ចុងក្រោយបំផុត ផលិតពីតួលោហធាតុ និងកញ្ចក់ប្រភេទ Corning Gorilla Glass 4 ធ្វើឲ្យទូរស័ព្ទនេះ មានភាពរឹងមាំ រូបរាងស្រស់ស្អាតទាក់ទាញភ្នែកបំផុត និងមានភាពទាន់សម័យ។ ទូរស័ព្ទ Galaxy A ធ្វើឲ្យអ្នកប្រើប្រាស់មើលរូបភាពច្បាស់ជាងមុនជាមួយនឹងកែមដែលស្តើងតូចស្អាត។
ទូរស័ព្ទ Galaxy A (2016) ក៏បំពាក់មកជាមួយប្រព័ន្ធកាមេរ៉ាទំនើបជាងមុនដែលធ្វើឱ្យទាំងរូបភាព និងវីដេអូកាន់តែភ្លឺនិងច្បាស់ជាងមុន។ ប្រព័ន្ធដំណើរការដែលមានកំរិតខ្ពស់មួយនេះអាចកាត់បន្ថយភាពរំញ័ររូបភាព ដោយកាមេរ៉ាមុខនិងក្រោយដែលមានអាភិតឆឺ F1.9 ដើម្បីអោយអ្នកប្រើប្រាស់ថតរូបបានល្អទោះបីជានៅកន្លែងងងឹតក៏ដោយ។ ជាងនេះទៅទៀត ជាមួយនឹង លក្ខណៈពិសេសរបស់ Quick Launch អ្នកចុចប៊ូតុងដើមតែ2ដងប៉ុណ្ណោះអ្នកប្រើប្រាស់កាមេរ៉ាបានដោយចំណាយពេលមិនដល់មួយវិនាទីផង។ អ្នកក៏អាចថតរូប selfie ដែលមានរូបភាពធំជាងមុននិងប្រើបាតដៃសម្រាប់បញ្ជាកាមេរ៉ាថត។
លោក ជា សុជាតិ ប្រធានផ្នែកទូរស័ទ្ទ របស់ក្រុមហ៊ុន សាមសុង អេឡិចត្រូនិច ប្រចាំនៅកម្ពុជាបានអោយដឹងថា៖ « នៅក្រុមហ៊ុនសាមសុង ពួកយើងប្តេជ្ញាបង្កើនភាពច្នៃប្រឌិតដោយផ្អែកលើតម្រូវការ និងមតិយោបរបស់អតិថិជន។ យើងសូមណែនាំ នូវទូរស័ព្ទស៊េរី Galaxy A 2016 ដែលកាន់តែកាលី កាន់តែខ្លាំង ហើយយើងផលិតឡើង ដើម្បីបំពេញតម្រូវការ របស់អតិថិជន ជាពិសេស សម្រាប់យុវវ័យតែម្តង៕ ទន្ទឹមគ្នានេះដែរ លោក ជា សុជាតិ បានអំពាវនាវអោយអតិថិជនទាំងអស់ជាវនូវផលិតផលសាមសុង Galaxy A 2016 នាំចូលស្របច្បាប់ ដែលមានបិទ sticker “Cambodia Privilege” នៅលើសំបកទូរស័ទ្ទ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីក្រុមហ៊ុនសាមសុង។ ជាមួយគ្នានេះដែរ សូមសំណូមពរដល់រាជរដ្ឋាភិបាល ជួយទប់ស្កាត់នូវផលិតនាំចូលគេចពន្ធនានា ដើម្បីធានាបាន នូវតម្លាភាពនៃការប្រកួតប្រជែងស្របច្បាប់។ សូមបញ្ជាក់ថា sticker “Cambodia Privilege” ត្រូវបានផលិតឡើងដោយក្រុមហ៊ុន សាមសុង ដើម្បីសំគាល់ផលិតផលទូរស័ទ្ធ និង ថេប្លេត សាមសុង ដែលនាំចូលស្របច្បាប់ ហើយនឹងត្រូវបិទលើគ្រប់ទូរស័ទ្ទ និងថេប្លេត សាមសុងចាប់ពីសប្តាហ៍នេះតទៅ ដើម្បីអតិថិជនងាយស្រួលចំណាំ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.samsungmobilepress.com ៕
ចែករំលែកព័តមាននេះ