ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ស្រឡាញ់​បរិស្ថាន​ណា​ហ្គា​វើ​ល​ធ្វើ​ឲ្យ​បរិវេណ​សាលា​ក្លាយជា​ពណ៌​បៃតង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស កាលពី​ថ្ងៃ​ទី​១៦ មក​រា ២០១៦ លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល បាន​នាំ​យក​ដើមឈើ​ទៅ​ដាំ​នៅ​ក្នុង​បរិវេណ​សាលា​វិទ្យាល័យ ហ៊ុន សែន

រាជធានី​ភ្នំពេញ ៖ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស កាលពី​ថ្ងៃ​ទី​១៦ មក​រា ២០១៦  លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល បាន​នាំ​យក​ដើមឈើ​ទៅ​ដាំ​នៅ​ក្នុង​បរិវេណ​សាលា​វិទ្យាល័យ ហ៊ុន សែន ព្រែក​កំពឹស ស្ថិត​ក្នុង​សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

លោក James Ma បាន​មាន​ប្រសាសន៍​ថា ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​តែងតែ​យកចិត្តទុកដាក់​អំពី​បញ្ហា​បរិស្ថាន​។ យើង​បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​បរិស្ថាន ដើម្បី​អប់រំ និង​បង្កើត​ការ​យល់​ដឹង​ក្នុង​ចំណោម​យុវជន​វ័យក្មេង​កម្ពុជា ស្តី​ពីសារ​សំខាន់​នៃ​ការ​ការពារ​បរិស្ថាន​របស់​យើង​។ នា​ពេល​បច្ចុប្បន្ន​នេះ អាកាសធាតុ​បាន​ផ្លាស់​ប្តូរ ហើយ​វា​មានការ​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ការ​រស់នៅ​របស់​មនុស្ស​ទូ​ទាំង​ពិភពលោក​។ យើង​គ្រប់​គ្នា​មាន​តួនាទី​យ៉ាង​សំខាន់​មួយ​ក្នុង​ការ​ការពារ​បរិស្ថាន​របស់​យើង​។ យើង​ដាំ​ដើមឈើ​ថ្ងៃនេះ ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​ការ​បម្រែបម្រួល​អាកាសធាតុ​។ ដើមឈើ​ក៏​ជួយ​ផ្តល់​ម្លប់​ផង​ដែរ សម្រាប់​សិស្សានុសិស្ស​នៅ​ពេល​ថ្ងៃ​ក្តៅ ហើយ​វា​ជួយ​ធ្វើ​ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព​ក្នុង​បរិវេណ​សាលា​ទៀត​ផង​។ តាម​រយៈ​កម្មវិធី​បរិស្ថាន​របស់​យើង យើង​បាន​ដាំ​ដើមឈើ​ជាង​១.៤០០​ដើម នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន និង​រាជធានី​ភ្នំពេញ​ផង​ដែរ​។ យើង​រំពឹង​ថា នឹង​ដាំ​បន្ថែម​ទៀត​នៅ​ឆ្នាំ​នេះ​។

លោក សំ ប៊ុ​ណ្ណា នាយក​វិទ្យាល័យ ហ៊ុន សែន ព្រែក​កំពឹស បាន​មាន​ប្រសាសន៍​ថា ណា​ហ្គា​វើ​ល គឺជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ផ្តល់​ដើមឈើ ដើម្បី​ដាំ​ក្នុង​សាលា​របស់​យើង​។ នេះ​គឺជា​លើក​ទី​បួន​ហើយ​ដែល​យើង​បាន​ទទួល​ការ​យកចិត្តទុកដាក់ និង​ការ​លើកទឹកចិត្ត​ពី​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​។ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​មិន​ត្រឹមតែ​បាន​ផ្តល់​ដើមឈើ ដើម្បី​ដាំ​ក្នុង​សាលា​របស់​យើង​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​ប្រឡង​សរសេរ​អត្ថបទ​សម្រាប់​សិស្សានុសិស្ស​របស់​យើង​ទៀត​ផង​។ លើស​ពី​នេះ​ទៀត   សកម្មភាព​ដាំ​ដើមឈើ​របស់​ណា​ហ្គា​វើ​ល បាន​បណ្តុះ​គំនិត​សិស្សានុសិស្ស​ឲ្យ​ចេះ​ស្រឡាញ់​បរិស្ថាន​ឲ្យ​ចេះ​ទទួលស្គាល់​ពី​តម្លៃ​ដើមឈើ និង​ឲ្យ​ចេះ​ជួយ​កែ​លម្អ​បរិវេណ​សាលា​របស់​ពួក​គេ​។ យើង​សូម​ថ្លែងអំណរគុណ​ដល់​ណា​ហ្គា​វើ​ល​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​កម្លាំងចិត្ត​របស់​ពួក​គេ ដើម្បី​ធ្វើ​ឲ្យ​សាលា​របស់​យើង​ប្រែ​ក្លាយជា​ពណ៌​បៃតង និង​មាន​ធម្មជាតិ​ស្រស់បំព្រង​។ 

កញ្ញា គង់ ស្រី​នា ជា​បុគ្គលិក​ឆ្នើម​ប្រចាំខែ​កុម្ភៈ ២០១៥ ដែល​បាន​បាន​និយាយ​ថា ខ្ញុំ​សប្បាយ​រីករាយ​ណាស់​ដែល​ឃើញ​សិស្សានុសិស្ស​ទាំងនេះ​ចេះ​ស្រឡាញ់ និង​យកចិត្តទុកដាក់​អំពី​បរិស្ថាន​។ ថ្ងៃនេះ គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ពួក​យើង ដើម្បី​ជួយ​សង្គ្រោះ​ភព​ផែនដី​របស់​យើង​ដោយ​ការ​ដាំ​ដើមឈើ​។ នេះ​គឺជា​លើក​ទី​មួយ​ហើយ​សម្រាប់​រូប​ខ្ញុំ​ដែល​បាន​ចូលរួម និង​ដាំ​ដើមឈើ​នៅ​ក្នុង​សាលា​នេះ​។ យើង​សប្បាយ​រីករាយ ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​របស់​ក្រុម​យើង ហើយ​វា​ធ្វើ​ឲ្យ​មានការ​ចូលរួម​ចំណែក​ទៅ​ដល់​សហគមន៍​។

យុវ​សិស្ស ធី សុជាតា ជា​សិស្ស​ថ្នាក់​ទី​៩ បាន​និយាយ​ថា ខ្ញុំ​រំភើប​ណាស់​ដែល​ណា​ហ្គា​វើ​ល​បាន​មក​ដាំ​ដើមឈើ​នៅ​សាលា​របស់​យើង​។ ពួក​គេ​ធ្វើ​ឲ្យ​សាលា​របស់​យើង​ប្រែ​ក្លាយជា​ពណ៌​បៃតង និង​មាន​ភាព​ស្រស់​ស្អាត​។ មិត្តភក្តិ​របស់ខ្ញុំ និង​រូប​ខ្ញុំ​ផ្ទាល់​នឹង​ថែទាំ​ដើមឈើ​ទាំងនេះ​ដោយ​ស្រោច​ទឹកជា​ប្រចាំ​ថ្ងៃ​។ យើង​សូម​អរគុណ​ដល់​ណា​ហ្គា​វើ​ល យើង​ស្រឡាញ់​ណា​ហ្គា​វើ​ល​៕