ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Clarins ផលិតផល​ថែរក្សា​សម្រស់​ម៉ាក​ល្បី​លំដាប់​ពិភពលោក បាន​បើក​សម្ភោ​ធ​ហាង​ថែរក្សា​សម្រស់​ជា​ផ្លូវការ​នៅ​អគារ​វឌ្ឍនៈ​កា​ពី​តា​ល

8 ឆ្នាំ មុន

ក្លា​រិ​ន​ស៍ (Clarins) ផលិតផល​ថែ​សម្រស់​ម៉ាក​ល្បី​លំដាប់​ពិភពលោក​បាន​បើក​សម្ភោ​ធ​ហាង​ថែរក្សា​សម្រស់​មួយ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មានការ​អញ្ជើញ​ចូលរួម​អំពី​សំណាក់​លោក​ឧកញ៉ា សំអាង

ក្លា​រិ​ន​ស៍ (Clarins) ផលិតផល​ថែ​សម្រស់​ម៉ាក​ល្បី​លំដាប់​ពិភពលោក​បាន​បើក​សម្ភោ​ធ​ហាង​ថែរក្សា​សម្រស់​មួយ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មានការ​អញ្ជើញ​ចូលរួម​អំពី​សំណាក់​លោក​ឧកញ៉ា សំអាង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​វឌ្ឍនៈ​គ្រុប លោក​ជំទាវ ឈុ​ន លាង បណ្ណាធិការ​នៃ​ក្រុមហ៊ុន​វឌ្ឍនៈ​គ្រុប កញ្ញា សំអាង ល​ក្ខិ​ណា នាយក​អភិវឌ្ឍ​អាជីវកម្ម​នៃ​ក្រុមហ៊ុន​វឌ្ឍនៈ​អ៊ី​ន​វេស​មែន លី​មី​ធី​ត និង​លោក Cristain Coutin –Clarins បណ្ណាធិការ និង​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​ក្លា​រិ​ន​ស៍ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​អំពី​សំណាក់​អស់លោក លោកស្រី ជា​ភ្ញៀវ​កិត្តិយស​ចូលរួម​យ៉ាងច្រើន​កុះករ​ផង​ដែរ​។ ពិធី​សម្ភោ​ធ​ហាង​ថែរក្សា​សម្រស់​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២២ មក​រា ២០១៦ មាន​ទីតាំង​ក្នុង​ផ្សារ​ទំនើប​វឌ្ឍនៈ​កា​ពី​តា​ល ដែល​ជា​ផ្សារ​ដ៏​ប្រណីត​មួយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា

កញ្ញា សំអាង ល​ក្ខិ​ណា នាយក​អភិវឌ្ឍ​អាជីវកម្ម​នៃ​ក្រុមហ៊ុន​វឌ្ឍនៈ​អ៊ី​ន​វេស​មែន លីមីត​ធី​ត បាន​ថ្លែង​ថា លក្ខណៈ​ពិសេស​របស់​ហាង​ថែរក្សា​សម្រស់​ក្លា​រិ​ន​ស៍ (Clarins) គឺ​មាននូវ​ផលិតផល​ថែរក្សា​ស្បែក​កំរិត​ខ្ពស់​ផ្សំ​ឡើង​ពី​រុក្ខជាតិ និង​មានគុណ​ភាព​ខ្ពស់ យើង​មាន​ផលិតផល​ថែរក្សា​ស្បែក​ជា​ច្រើន​ដែល​ស័ក្តិសម​ទៅ​គ្រប់​ប្រភេទ​ស្បែក​របស់​អតិថិជន និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​បរិស្ថាន​ផង​ដែរ ហើយ​បង្កើត​ឡើង​ក្នុង​គោលបំណង​ជួយ​បង្កើន​សម្រស់​របស់​អ្នក​ប្រើប្រាស់​ឱ្យ​កាន់តែ​ស្រស់​ស្អាត​តាម​បែប​ធម្មជាតិ​។​

ក្នុង​ឆ្នាំ​១៩៥៤ Jacques Courtin-Clarins បាន​សម្រេចចិត្ត​ផ្តោត​សំខាន់​ទៅ​លើ​ផ្នែក​សម្រស់ ដោយ​អនុវត្ត​នូវ​ទស្សនៈ​មួយ​ប្លែក​ពី​គេ គឺ​បង្កើត​នូវ​ការ​សន្ទនា​ជាមួយនឹង​ស្ត្រី ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​ពួក​គាត់​ទៅ​លើ​សុខុមាលភាព និង​គោរព​គាត់​ដោយ​ផ្តល់​ឱ្យ​ពួក​គាត់​នូវ​ផលិតផល​ថែរក្សា​ស្បែក​ល្បី​ៗ ដែល​ផលិត​ឡើង​ពី​រុក្ខជាតិ​មានការ​ច្នៃប្រឌិត និង​ប្រសិទ្ធភាព​ខ្ពស់​។ កញ្ញា​បាន​បន្ត​ទៀត​ថា ដោយ​ផ្អែក​ទៅ​លើ​គុណ​តម្លៃ​នៃ​ការ​ទទួល​ការ​ខុស​ត្រូវ​លើ​បរិស្ថាន ក្លា​រិ​ន​ស៍ (Clarins) ផលិត​នូវ​ផលិតផល​សម្រស់ ដោយ​រុក្ខជាតិ​ជា​ធាតុ​ផ្សំ​ជា​ចម្បង ហើយ​យើង​ក៏​មានការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការងារ​មន្ទីរពិសោធន៍​គ្រឿងសំអាង​របស់​យើង​ដែល​ធ្វើ​ឱ្យ​អ្នកជំនាញ​របស់​ក្លា​រិ​ន​ស៍ (Clarins) បាន​ឆ្លងកាត់​ក្នុង​វិស័យ​ជា​ច្រើន​។ បទ​ពិសោធន៍​របស់​ម៉ាក​នេះ ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​ហាង​ថែរក្សា​សម្រស់​ក្លា​រិ​ន​ស៍ ស្គី​ន ស្ប៉ា (Clarins Skin Spa) ដែល​យើង​ផ្តល់​ជូន​នូវ​ការ​ព្យាបាល​ជា​ច្រើន​សម្រាប់​ដងខ្លួន និង​ការ​ថែរក្សា​មុខ​។ វា​ត្រូវ​បាន​គេ​បង្កប់​នៅ​ក្នុង​គុណ​តម្លៃ​របស់​ក្លា​រិ​ន​ស៍ (Clarins) ដោយសារ​តែ​ក្លា​រិ​ន​ស៍ (Clarins) ជា​កន្លែង​មួយ​ដែល​អតិថិជន​របស់​យើង​មិន​ធ្លាប់​មាន​អារម្មណ៍​នៅ​តែ​ម្នាក់ឯង​ឡើយ​។ ការ​ស្តាប់​អតិថិជន និង​ការ​ព្រួយបារម្ភ​របស់​ពួក​គេ​ទៅ​លើ​បញ្ហា​សម្រស់​តែងតែ​ជា​ករណី​អាទិភាព​របស់​ពួក​យើង ព្រោះ​វា​បង្កើត​ឱ្យ​មានការ​ពិភាក្សា និង​អារម្មណ៍​នៃ​ការ​គោរព​ចំពោះ​អតិថិជន នេះ​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​ក្លា​រិ​ន​ស៍ (Clarins) នៅ​តែ​ជា​ម៉ាក​ផលិតផល​ថែរក្សា​ស្បែក​ដែល​ល្អ​ប្រណីត​លេខ​មួយ​នៅ​ក្នុង​ទ្វីបអឺរ៉ុប​។

កម្មវិធី Cocktail នា​រាត្រី​ដ៏​ល្អ​ប្រណីត​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​រចនា​ទៅ​ដោយ​ពណ៌​ក្រហម និង​.​ស ដែល​ឆ្លុះ​បញ្ចាំង​នូវ​ទស្សនៈ​របស់​ម៉ាក​មួយ​នេះ ទៅ​លើ​សម្រស់​ដែល​មាន​ភាព​ងាយស្រួល និង​បរិសុទ្ធ ដោយ​មាន​រួម​ផ្សំ​នឹង​ភាព​ទាន់សម័យ និង​ទំនើប​។ ពិធី​សម្ភោ​ធ​ជា​ផ្លូវ​ជា​ផ្លូវការ​នេះ​ដែរ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​មាន​វត្តមាន​របស់​លោក Cristain Courtin-Clarins ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ក្លា​រិ​ន​ស៍ (Clarins) ។ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​សមាជិក​នៃ​សង្គម​ជាន់ខ្ពស់​របស់​កម្ពុជា ឯកអគ្គរដ្ឋទូត អ្នក​សារព័ត៌មាន និង​អ្នកតំណាង​របស់​ក្លា​រិ​ន​ស៍ (Clarins) ។ ភ្ញៀវ​កិត្តិយស​ទាំងអស់​ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​ដោយ​ជញ្ជាំង​រុក្ខជាតិ​ដ៏​ធំ ដោយ​មានការ​បង្ហាញ​អំពី​ជីវប្រវត្តិ​រីក​ចំរើន​របស់​ក្លា​រិ​ន​ស៍ (Clarins) ព្រមទាំង​មានការ​សម្តែង​ពិសេស​ៗ​ជា​ច្រើន ដើម្បី​កម្សាន្ត​ក្នុង​រាត្រី​នោះ​ផង​ដែរ​។

សព្វ​ថ្ងៃនេះ ក្លា​រិ​ន​ស៍ (Clarins) ទទួល​បាន​កេរ្តិ៍ឈ្មោះ និង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​ទូ​ទាំង​ពិភពលោក ដោយ​ការ​ពង្រីក​នូវ​បណ្តាញ​អន្តរជាតិ​ដែល​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​២០ ដើម្បី​ចែកចាយ​នៅ​ក្នុង​១៥០​ប្រទេស​ទូ​ទាំង​ពិភពលោក ដោយ​មាន​បុគ្គលិក​សរុប​ចំនួន​៦.១០០​នាក់ ហាង​លក់​ផលិតផល​ចំនួន​១៩.០០០​កន្លែង និង​ទទួល​បានការ​លក់​សរុប​ប្រហែល​១០០​កោដិ​អឺ​រ៉ូ​។