ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស័ង្កសី​១.០០០​សន្លឹក​របស់​លោក​កែ គឹ​ម​យ៉ា​ន ផ្តល់​ជូន​ពលរដ្ឋ​ដែល​មាន​ដំបូលផ្ទះ​ប្រក់​ស្បូវ​ក្នុងស្រុក​ស្វាយចេក

8 ឆ្នាំ មុន

​ខេត្តបន្ទាយមានជ័យ ៖ ស័ង្ក​​សី​​ចំនួន​១.០០០​សន្លឹក ដែល​ជា​អំណោយ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​ តាម​​រយៈ​លោក​ឧកញ៉ា​ ហង្ស

ស៊ី​ផា ទីប្រឹក្សា​​ផ្ទាល់​របស់​លោក​ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២៩ មករា ២០១៦​ ត្រូវ​បាន​យក​ទៅ​ផ្តល់​​ជូន​ដល់​អាជ្ញាធរ​ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយមានជ័យ សម្រាប់​ប្រគល់​ជូន​​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយចេក ដែល​មាន​ដំបូល​ប្រក់​ស្បូវ ដើម្បី​​កែសម្រួល​មក​ជា​ស័ង្ក​សី
​​វិញ ។ ក្នុង​ពិធី​នេះ ក៏​មាន​​ការ​អញ្ជើញ​​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​លោក​ប្រធាន​​ក្រុមប្រឹក្សា លោក​អភិបាលស្រុក​ស្តីទីផង​ដែរ ​។