ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំផ្ទុះ​រថយន្ត​ជិត​វិមាន​ប្រធានាធិបតី​នៅ​ក្រុង​អា​ដេ​ន​ស្លា.ប់​ទាហាន​9​នាក់

8 ឆ្នាំ មុន

អ្នក​ទទួលខុសត្រូវ​ខាង​សន្តិសុខ​ម្នាក់​គូសបញ្ជាក់​ថា ការ​វាយប្រហារ​ភេរវកម្ម​បំផ្ទុះ​រថយន្ត​មួយ​កើត​មាន​កាលពី​ថ្ងៃ​ទី​២៨ មក​រា នៅ​ជិត​វិមាន​ប្រធានាធិបតី​ក្រុង​អា​ដេ​ន រដ្ឋធានី​បណ្តោះអាសន្ន​យេ​ម៉ែ​ន ដោយ​សម្លា.ប់​ទាហាន​៩​នាក់

អ្នក​ទទួលខុសត្រូវ​ខាង​សន្តិសុខ​ម្នាក់​គូសបញ្ជាក់​ថា ការ​វាយប្រហារ​ភេរវកម្ម​បំផ្ទុះ​រថយន្ត​មួយ​កើត​មាន​កាលពី​ថ្ងៃ​ទី​២៨ មក​រា នៅ​ជិត​វិមាន​ប្រធានាធិបតី​ក្រុង​អា​ដេ​ន រដ្ឋធានី​បណ្តោះអាសន្ន​យេ​ម៉ែ​ន ដោយ​សម្លាប់​ទាហាន​៩​នាក់ ហើយ​ទាហាន​ច្រើន​នាក់​ទៀត​រង​របួស ។

ការ​បំផ្ទុះ​រថយន្ត​នេះ​សំដៅលើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​យោធា​មួយ​កន្លែង​ស្ថិត​នៅ​ជិត​ខ្លោងទ្វារ​ខាងក្រៅ វិមាន​ប្រធានាធិបតី ដែល​ស្ថិត​ក្នុង​សង្កាត់ CIRATER ក្រុង​អា​ដេ​ន ។ ការ​វាយប្រហារ​នេះ​កើត​មាន​តាម​ផ្លូវថ្នល់​ទៅ​កាន់​ច្រកចូល​សំខាន់​នៃ​វិមាន​ប្រធានាធិបតី MA’ASHEEK ជា​កន្លែង​ស្នាក់​នៅ​របស់​ប្រធានាធិបតី​យេ​ម៉ែ​ន​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ លោក​អាប​ដ៍​រ៉ា​បូ​ម៉ា​ន់​សួរ​ហា​ឌី ។

ប្រភព​ព័ត៌មាន​មន្ទីរពេទ្យ​រដ្ឋ​ក្រុង​អា​ដេ​ន​អះអាង​ថា ឆ្មាំ​ការពារ​វិមាន​ប្រធានាធិបតី​៩​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​នេះ ។ ចំណែក​អ្នក​ទទួលខុសត្រូវ​ខាង​ស៊ើបការណ៍​និយាយ​ថា ការ​វាយប្រហារ​ភេរវកម្ម​នេះ​ចង់​សំដៅលើ​ក្បួន​រថយន្ត​អភិបាលក្រុង​អា​ដេ​ន ដែល​មក​កាន់​វិមាន​ប្រធានាធិបតី ៕