ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧក្រិដ្ឋ​កម្ម​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី​មានទំហំ​ធំប៉ុនមេឃ

8 ឆ្នាំ មុន

ខេត្ត​មណ្ឌលគិរី ៖ គណៈកម្មការ​ចម្រុះ​ថ្នាក់​ជាតិ​ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តម​សេនី​យ៍​​ឯក វង្ស ពិ​សេន បាន​ចុះ​​ត្រួតពិនិត្យ​ក្រុម​ហ៊ុន​​មួយ​ឈ្មោះ​​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ​ដែល​មា​នទី​តាំងនៅ​ស្រុក​កោះ​​ញែក​ ​បាន​រក​ឃើញ​ឈើ​​​មិនប្រក្រតី​ជាង​១.០០០​ម៉ែត្រគូប ​ក្នុង​បរិវេណ​ដី​​ក្រុមហ៊ុន និង​​ឈើ​គ្មាន​ម្ចាស់​ចំនួន​ជាង​៧០​កំណាត់ ដែល​លាក់​ទុក​​ក្បែរ​ស្នាក់​ការ​​ក្រុមហ៊ុន​ ។

ខេត្ត​មណ្ឌលគិរី ៖ គណៈកម្មការ​ចម្រុះ​ថ្នាក់​ជាតិ​ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តម​សេនី​យ៍​​ឯក វង្ស ពិ​សេន បាន​ចុះ​​ត្រួតពិនិត្យ​ក្រុម​ហ៊ុន​​មួយ​ឈ្មោះ​​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ​ដែល​មា​នទី​តាំងនៅ​ស្រុក​កោះ​​ញែក​ ​បាន​រក​ឃើញ​ឈើ​​​មិនប្រក្រតី​ជាង​១.០០០​ម៉ែត្រគូប ​ក្នុង​បរិវេណ​ដី​​ក្រុមហ៊ុន និង​​ឈើ​គ្មាន​ម្ចាស់​ចំនួន​ជាង​៧០​កំណាត់ ដែល​លាក់​ទុក​​ក្បែរ​ស្នាក់​ការ​​ក្រុមហ៊ុន​ ។

មន្ត្រី​​ព្រៃឈើ​ម្នាក់​បានឱ្យ​​ដឹង​ថា គណៈកម្មការ​ចម្រុះ​​ថ្នាក់​ជាតិ​បាន​​រក​ឃើញ​ថា ​ឈើ​ក្នុង​ក្រុមហ៊ុន​​ដី​សម្បទាន​​សេដ្ឋកិច្ច​យូ​នី​ហ្គ្រី​ន ស្ថិត​​នៅ​ភូមិសាស្ត្រ​ឃុំរ​យ៉​ មាន​​ចំនួន​៥០០​ម៉ែត្រគូប បាន​វាយ​ត្រា​បង់​ព​ន្ធ​​ចូល​រដ្ឋ​រួច​ហើយ​ ។ ចំណែក​ឈើ​នៅ​ក្នុង​ឃ្លាំង​​ដែល​មា​នទី​តាំង​នៅ​ភូមិ​ក្រោល ឃុំ​ស្រែ​សង្គម​ មាន​ចម្ងាយ​ពី​ដី​ក្រុមហ៊ុន​ប្រមាណ​ជាង​៣០​​គីឡូម៉ែត្រ​ សម្រាប់​ស្តុ​ប​ឈើ​មាន​​ចំនួន​២០០​ម៉ែត្រគូប​
(​អារច្រៀក​រួច​) ​ក៏​បាន​បង់​ពន្ធ​​រួចរាល់​ដែរ ។

​មន្ត្រី​ព្រៃ​ឈើ​ដដែល​​បន្ត​​ថា ក្រៅពី​ឈើ​​ដែល​មាន​ច្បាប់ ក្រុម​មន្ត្រី​ជំនាញ​​បាន​បង្ក្រាប​ឈើ​ប្រភេទ​​សុ​ក្រំ​ចំនួន​៧០​កំណាត់ ​(​អាច​មាន​ចំនួន​២០ ​ទៅ​៣០​ម៉ែត្រគូប​)​ ដែល​ក្រុម​ឈ្មួញ​ដឹក​យក​​ទៅ​លាក់​ទុក​នៅ​ក្រោយ​គុម្ពោ​ត​ព្រៃ​ក្បែរ​ស្នាក់​​ការ​ក្រុមហ៊ុន​ ដែល​គេ​និយាយ​ថា ឧក្រិដ្ឋ​កម្ម​ព្រៃ​ឈើ​ទំហំ​ប៉ុន​មេឃ ។

ប្រភព​ពី​មន្ត្រី​​ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​ត្រួតពិនិត្យ​ឈើ​​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន​​បាន​និយាយ​ថា​ ក្នុង​ដី​ក្រុមហ៊ុន ​ក្រៅពី​ឈើ​​ដែល​មាន​ច្បាប់ គេ​នៅ​ឃើញ​​មាន​ឈើ​​ដែល​មិន​ទាន់​បង់​ពន្ធ​​ចំនួន​៥០០​ម៉ែត្រគូប​​ទៀត សុ​ទ្ធ​សឹង​ប្រភេទ​ឈើមូល​ធំ​ៗ ​ដែល​បាន​ដាក់​បន្លំ​ជាមួយ​​ឈើ​មានច្បាប់​ ។ ​ចំណែក​ប្រជាពលរដ្ឋ​បាន​ឱ្យ​ដឹង​ថា ​កន្លង​មក​ឈើប្រណីត​ធ្នង់ បេង នាង​នួ​ង ត្រូវ​បាន​ក្រុម​ឈ្មួញ​ប្រមូល​ដឹក​ចេញពី​ព្រៃ​ការពារ​​ក្នុង​ដែន​បរិស្ថានរាប់​ពាន់​ម៉ែត្រគូប មក​លក់​ឱ្យ​​ឧកញ៉ា តុ​ប ច័ន្ទ​វី​យា​ដា​ ដែល​ទទួល​សិ​ទ្ធិ​ប្រមូល​ឈើ​ក្នុង​ក្រុម​ហ៊ុន​យូ​នី​ហ្គ្រី​ន​តែ​អាច​ថា ​«​កន្ទេល​ធំ​បន្លំ​ដេក​» ​ក៏​បាន​ព្រោះ​ឈើ​ក្នុង​ដី​ក្រុមហ៊ុន​ស្ទើរ​លែង​មាន​ទៅ​ហើយ​(​កាប់​អស់​) ។ ចំណែក​ឈើ​ដែល​គេ​គរ​​ទុក​នោះ ​ភាគច្រើន​ជា​ឈើ​ថ្មី ដែល​ទើប​អារ​​មិន​ទាន់​ស្រក់​ជ័រ​អស់​ផង ​។

ប្រភព​បាន​ខ្សឹប​ថា សព្វ​ថ្ងៃនេះ​​ លោក​ឧកញ៉ាវី​យា​ដា ​បាន​ឱ្យ​ប្អូនប្រុស២​នាក់​​ចេញ​មុខ​រត់​ការ​ខ្វែង​ដៃខ្វែងជើង​គ្រប់​ស្ថាប័ន​ សមត្ថកិច្ច​ក្នុង​ខេត្ត ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​រត់​ពន្ធ​​ឈើ​ខុសច្បាប់​របស់​ខ្លួន ​។ ​ហើយ​ច្បាប់​​ដែល​ប្អូនប្រុស​របស់​លោក​​ឧកញ៉ា​វី​យា​ដា ​ឈ្មោះ​ផា​ន់​ណា តែង​អួត​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ មាន​សិ​ទ្ធិ​ក្នុង​ការ​នាំ​ឈើ​ចេញ​ និង​ឈើ​ដែល​មាន​ក្នុង​ក្រុមហ៊ុន​សុ​ទ្ធ​​តែ​មានច្បាប់​នោះ​គឺ​គ្រាន់តែ​​ជា​​របាំងមុខ​មួយ​សម្រាប់​ការពារមុខ​របរ​​ទុ​ច្ច​រឹក​របស់​ខ្លួន​​ប៉ុណ្ណោះ​ ។​ ព្រោះ​មុន​ពេល​មាន​យុ​ទ្ធ​នា​ការ​ចុះ​​ប​ង្ក្រាប​​របស់គណៈ​កម្មការ​ចម្រុះ​ថ្នាក់​ជាតិ គេ​ឃើញ​ទាំង​ឧកញ៉ា​វី​យា​ដា និង​មេការ​​ទាំង​២​របស់​ខ្លួន ​ដែល​មានឈ្មោះ​ផា​ន់​ណា និង​ឈ្មោះ​ម៉ៅ​ បាន​ព្យា​យាម​​រត់ការ​សុំ​​សមត្ថកិច្ច​​​ជំនាញ ដើម្បី​ដឹកឈើ​ដែល​ទិញ​ពី​ក្រៅ​ដែនដី​ក្រុមហ៊ុន​ទៅ​លក់​នៅ​ឯ​ខេត្ត​ត្បួ​ង​ឃ្មុំ​ ។​

ប្រភព​បន្ត​ថា បើ​កុំ​តែ​មាន​បទ​បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​​ទប់​ស្តា​​ត់​​ការ​​រត់ពន្ធ​​ឈើ​ខុសច្បាប់ ម្ល៉េះ​ឈើ​ដែល​ក្រុម​មន្ត្រី​ជំនាញ​​ចូល​ទៅ​ឃើញ​នោះ ​ត្រូវ​បាន​ដឹក​យក​ទៅ​លក់​ស្រុក​យួន​បាត់​អស់​ទៅ​​ហើយ​ ។

យោង​តាម​ប្រសា​ស​ន៍​​របស់​នាយ​ឧត្តម​​សេនី​យ៍​ សៅ សុខា​ បាន​ថ្លែង​នៅ​ពេល​កំពុង​ចុះ​ប្រតិបត្តិការ​ចាប់​​បង្ក្រាប​ឈើ​នៅ​ខេត្តក្រចេះ ថា​បើសិនជា​ឈើ​នៅ​ក្នុង​ក្រុមហ៊ុន​ណា​ដែល​បាន​អះអាង​ថា មានច្បាប់​ ឬ​បង់​ព​ន្ធ​រួច ​សូម​ឱ្យ​​នាំ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ទៅ​ត្រួត​ពិនិត្យ​ជាក់ស្តែង​ថា គល់ឈើ​ទាំងនោះ​ ពិតជា​មាន​លើ​ដី​ក្រុមហ៊ុន​វី​និ​យោគ​មែនឬ​អត់ ​ឬ​ឈើ​ទាំងនោះ​ចេះ​​ដើរ​ពី​ព្រៃ​​មក​ខ្លួនឯង ​។

យ៉ាងណា​ក៏​ដោយ ​គេ​នៅ​មិន​ទាន់​ដឹង​ពី​​ចំណាត់ការ​របស់​មន្ត្រី​ជំនាញ​ថា នឹង​ចាត់វិធានការ​បែប​ណា​ ចំពោះ​ឈើ​ចំនួន​៥០០​ម៉ែត្រគូប អត់​មាន​បង់​ពន្ធ ​​ដែល​មន្ត្រី​ជំនាញ​ប្រទះ​ឃើញ​ក្នុង​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន​នោះ​ ។​ ចំណែក​មជ្ឈដ្ឋាន​​អ្នក​តាមដាន​បទល្មើស​ព្រៃឈើ ​បាន​លើក​ឡើង​ថា​ ថ្វីដ្បិត​​ឈើ​ដែល​បង់​ព​ន្ធ​​ចូល​រដ្ឋ​រួច​​ចំនួន​៥០០​ម៉ែត្រគូប​ក៏​ដោយ ប្រសិនបើ​ឈើ​នោះ​ ជា​ឈើ​ដែល​គេ​ប្រមូល​ពី​ដែន​ក្រៅ​​ក្រុមហ៊ុន ​ក៏​នៅ​តែ​ខុសច្បាប់ ព្រោះ​ក្រុមហ៊ុន​មាន​សិទ្ធិ​កាប់​ឈើ និង​ប្រមូល​ឈើ​បង់​ពន្ធ​​ចូល​រដ្ឋ​ តែ​ឈើ​ណា​ដែល​មាននៅ​ក្នុង​ដី​សម្បទាន​ក្រុមហ៊ុន​ប៉ុណ្ណោះ​ ។

​ហើយ​ការ​​ដែល​យក​ឈើ​ក្រៅ​ដែនដី​ក្រុមហ៊ុន​មក​វាយ​​ត្រា​របស់​ក្រុមហ៊ុន ​ដើម្បី​បន្លំ​ជា​ឈើ​ស្របច្បាប់​នោះ​ គឺ​មិន​អាច​ទៅ​រួច​ឡើយ​ដ្បិត​​ច្បាប់​មិន​អនុញ្ញាត ​។ ​មិនតែប៉ុណ្ណោះ​ ការ​ប្រើប្រាស់​ច្បាប់ ​(PC) ​បែប​​កន្ទេល​ធំ​​បន្លំ​ដេក​បែប​នេះ ​គឺ​បាន​បង្ក​​ការ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​វិស័យ​ព្រៃឈើ​នៅ​កម្ពុជា និង​ធ្វើឱ្យ​​ប្រជាជន​ដែល​រស់នៅ​ក្នុង​​តំបន់​ទាំងនោះ ប្រឈម​ទៅ​នឹង​ហានិភ័យ​ជា​ច្រើន ដោយ​សារ​តែ​បាត់បង់​ព្រៃឈើ ដែល​កំពុង​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ ។

ចាំមើល​ទៀត តើ​មេ​ព្រៃ​មុខ​ណា ដែល​វ៉ៃត្រា​​ឱ្យគេ​បង់ពន្ធឈើ​ដ៏​មហា​សាលបែបនេះ ។ បានធ្វើ​មេព្រៃ​នៅ​ខេត្ត​មណ្ឌលគិរី ដូច​បាន​ធ្វើ​នាយករដ្ឋ​មន្ត្រីព្រៃឈើ​ដូច្នោះ​ដែរ … ហេ!…ហេ! ។

មតិនានា​និយាយថា ភាព​មិនប្រក្រតី​នៃ​វិស័យ​ព្រៃ​ឈើ​ពេលនេះ ចាំមើល​​មុខ​មេ​ព្រៃ​មួយណា ដែល​ស៊ី​ញ៉េច្បាប់​ឱ្យ​ដឹកជញ្ជូន​ឱ្យ​បង់​ពន្ធ?