ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះបើ iPhone ជំនាន់​ក្រោយ​មាន​កាមេរ៉ា​ភ្លោះ​អ្នក​យល់​យ៉ាងណា​ដែរ

8 ឆ្នាំ មុន

ក្រុមហ៊ុន Apple កំពុង​តែ​លាក់​ព័ត៌មាន​ពី​ការ​ផលិត iPhone ជំនាន់​ក្រោយ​យ៉ាង​អាថ៌​កំបាំង ខណៈ​អតិថិជន​របស់​ខ្លួន​ពុះកញ្ជ្រោល​ចង់​ដឹង ។ iPhone ជំនាន់​ក្រោយ​មិន​ទាន់​ត្រូវ​បាន​ក្រុមហ៊ុន Apple ប្រកាស​ពី​ឈ្មោះ​ជា​ផ្លូវការ​ថា

ក្រុមហ៊ុន Apple កំពុង​តែ​លាក់​ព័ត៌មាន​ពី​ការ​ផលិត iPhone ជំនាន់​ក្រោយ​យ៉ាង​អាថ៌​កំបាំង ខណៈ​អតិថិជន​របស់​ខ្លួន​ពុះកញ្ជ្រោល​ចង់​ដឹង ។ iPhone ជំនាន់​ក្រោយ​មិន​ទាន់​ត្រូវ​បាន​ក្រុមហ៊ុន Apple ប្រកាស​ពី​ឈ្មោះ​ជា​ផ្លូវការ​ថា តើ​ប្រើ​ឈ្មោះ​ជំនាន់​ទី​៧ ឬ​មួយ​យ៉ាងណា​ទេ ខណៈ​ពេល​ដែល iPhone ជំនាន់​ទី 6 និង​ជំនាន់​ទី 6S ទទួល​ជោគជ័យ​លើ​ទីផ្សារ​យ៉ាង​ខ្លាំង ។

អ្នកវិភាគ​មក​ពី​ក្រុមហ៊ុន KGI លោក Ming Chi Kuo ហ៊ាន​អះអាង​ពី​ប្រភព​ជឿជាក់​ដូច្នេះ​ថា iPhone 7 នឹង​មាន​កាមេរ៉ា​ភ្លោះ​នៅ​ផ្ទៃ​ខាងក្រោយ​របស់​វា ។ ការ​បំពាក់​កាមេរ៉ា​ដល់​ទៅ​ពីរ​យ៉ាងនេះ គឺជា​ការ​ផ្លាស់​ប្តូរ​សមត្ថភាព​ចាប់​យក​យក​រូបភាព​យ៉ាង​ល្អ​ឥត​ខ្ចោះ​ដែល​លោក Kuo និយាយ​ថា ក្រុមហ៊ុន Apple តែងតែ​គិតគូរ​ពី​តម្រូវការ​របស់​អតិថិជន​ខ្ពស់ ពោល​គឺ ការ​រចនា និង​បច្ចេកវិទ្យា​ទាន់សម័យ​សម្រាប់​បំពេញ​ទីផ្សារ​លើ​ពិភពលោក ព្រមទាំង​រក្សា​តំណែង​កៅអី​លេខ​១ ជា​ប្រត្តិបត្តិ​ករ​ឆ្នើម​ផ្នែក​ស្លាក​យីហោ​ល្អ​ដាច់​គេ​លើ​លោក ។

ទោះជា​យ៉ាងណា​ក៏​ដោយ ស្មា​ត​ហ្វូ​ន​ជំនាន់​ក្រោយ​របស់​ក្រុមហ៊ុន​មួយ​នេះ ត្រូវ​គេ​រំពឹង​ថា នឹង​មាន​បច្ចេកវិទ្យា​រឹតតែ​អស្ចារ្យ​ជាង​មុន​ស្រប​ពេល​ដែល​ទីផ្សារ​ទូរស័ព្ទ​ប្រកួត​ប្រជែង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ដូច​ជា​ក្រុមហ៊ុន​សាំ​ស៊ុង​ប្រកាស​ពី Galaxy S7 នឹង​លេច​រូបរាង​មុន  iPhone 7 ខណៈ LG ប្រកាស​ពី G 5 ដែល​មាន​កាមេរ៉ា​ដល់​ទៅ​២០ មេ​ហ្គា​ភិ​ច​ស៊ែ​ល​ឯណោះ ៕