ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​អនាគត​ខ្សែប្រយុទ្ធ Chelsea អាច​ស្ថិត​ក្នុង​លំដាប់​ទី​1 នៃ​គូស្នេហ៍​កីឡាករ​ក្នុង​លី​ក​អង់គ្លេស (WAGS)

8 ឆ្នាំ មុន

នាង Fiorella Mattheis ជនជាតិ​ប្រេ​ស៊ី​ល ដែល​ជា​គូស្នេហ៍​របស់​កីឡាករ​Alexandre Pato អនាគត​ខ្សែប្រយុទ្ធ​ក្លិប​Chelsea​អាច​ក្លាយជា​មនុស្ស​សំណព្វចិត្ត​របស់​អ្នកគាំទ្រ​ក្លិប​តោ​ខៀវ​Chelsea

នាង Fiorella Mattheis ជនជាតិ​ប្រេ​ស៊ី​ល ដែល​ជា​គូស្នេហ៍​របស់​កីឡាករ​Alexandre Pato អនាគត​ខ្សែប្រយុទ្ធ​ក្លិប​Chelsea​អាច​ក្លាយជា​មនុស្ស​សំណព្វចិត្ត​របស់​អ្នកគាំទ្រ​ក្លិប​តោ​ខៀវ​Chelsea និង​ពី​សំណាក់​ក្លិប​នៅ​លី​ក​អង់គ្លេស ព្រោះ​នាង​មាន​រូប​សម្រស់​សិច​ស៊ី ស្អាត​លើស​គូស្នេហ៍​កីឡាករ​ក្នុង​លី​ក​(WAGS)​អង់គ្លេស ។

កំពូល​ក្លិប​ក្នុង​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស Chelsea​បាន​សម្រេច​កិច្ចព្រមព្រៀង​ជាមួយ​ក្លិប​Corinthians​ជា​ក្លិប​ចាស់​របស់​កីឡាករ​Pato ក្នុង​កិច្ចសន្យាខ្ចី​រយៈពេល​៦​ខែ និង​អាច​មាន​សិទ្ធិ​ទិញ​ផ្ដាច់​ក្រោយ​ពេល​ចប់​រដូវ​កាល ។ បច្ចុប្បន្ន អតីត​ខ្សែប្រយុទ្ធ​ក្លិប​AC Milan​រូប​នេះ​បាន​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​ឡុ​ង ដើម្បី​ត្រៀម​ចុះហត្ថលេខា​ជា​ផ្លូវការ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក៏​ធ្វើ​ឱ្យ​បណ្ដា​អ្នកគាំទ្រ​ក្លិប​Chelsea​គ្រប់​រូប​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ក្រោយ​ពី​បាន​ជួប​នាង Fiorella Mattheis ជា​តារា​សម្ដែង តារា​ម៉ូ​ដ និង​ពិធី​ការិនី​ក្នុង​ទូរទស្សន៍​ផង​ដែរ ។ នៅ​ក្នុង​ប្រព័ន្ធ​Facebook​របស់​នាង​Fiorella Mattheis មាន​មនុស្ស​តាមដាន​យ៉ាងច្រើន​ដល់​ទៅ​២,១​លាន​នាក់ ធ្វើ​ឱ្យ​រូប​នាង​អាច​ក្លាយជា​ប្រពន្ធ ឬ​គូស្នេហ៍​កីឡាករ​(WAGS) ដែល​ទទួល​ចំណាប់អារម្មណ៍​បំផុត​នៅ​ក្នុង​លី​ក​អង់​គេ្ល​ស ៕