ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ប្តី​ពីផ្ទះប៉ុន្មានថ្ងៃ ស្រាប់តែ​ប្រទះឃើញ​នៅ​តំបន់​អភិរក្ស​សត្វ​ស្លាប​ផ្អើល​

2 ឆ្នាំ មុន
  • កំពត

បុរស​ម្នាក់​ឈ្មោះ អៀម ជឿន អាយុ​៥៧​ឆាំ្ន មាន​ប្រពន្ធ និង​កូនប្រុស​ស្រី​ចំនួន​៣​នាក់ នៅ​ភូមិ​កោះ​ចម្ការ ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស.ព ក្រោយ​ពេល​ចេញ​បាត់​ពី​ផ្ទះ​ប៉ុន្មាន​ថ្ងៃ ព្រោះតែ

ខេត្តកំពត ៖ បុរស​ម្នាក់​ឈ្មោះ អៀម ជឿន អាយុ​៥៧​ឆាំ្ន មាន​ប្រពន្ធ និង​កូនប្រុស​ស្រី​ចំនួន​៣​នាក់ នៅ​ភូមិ​កោះ​ចម្ការ ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស.ព ក្រោយ​ពេល​ចេញ​បាត់​ពី​ផ្ទះ​ប៉ុន្មាន​ថ្ងៃ ព្រោះតែ​ខឹង​ប្រពន្ធ​ឈ្មោះ ស៊ា​ង ច្រឹប អាយុ​៥០​ឆាំ្ន ពី​រឿង​យក​ចំបើង​ឱ្យ​គោ​ស៊ី ។

បើ​តាម​​ប្រភពពី​ប្រពន្ធ​​បាន​និយាយ​​ឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆាំ្ន​២០២១ ពេល​គាត់​ត្រឡប់​មក​ពី​ទិញ​ម្ហូប​វិញ ឃើញ​ប្ដី​ដេក​នៅ​លើ​អង្រឹង ក៏​បាន​និយាយ​ថា «ឯង​ម្ដេច​មិន​ទៅ​យក​ចំប៉ើង​ឱ្យ​គោ​ស៊ី» ​ស្រាប់តែ​ប្ដី​ក្រោក​ពី​អង្រឹង ​ហើយ​តប​មក​វិញ​ថា «បើ​ឯង​ចេះ​អ៊ី​ចឹ​ង​ទៅ​យក​ឱ្យ​ស៊ី​ខ្លួនឯង​ទៅ» ។

ប្រពន្ធបន្តថា លុះ​ពេល​ហូប​បាយ​ល្ងាច​រួច រូប​គាត់​ក៏​និយាយ​ថា «យើង​ចាស់​ៗ​ហើយ ​ចាំបាច់​និយាយ​អី​ក៏អាក្រក់​ម្ល៉េះ ទៅ​ងា.ប់​ឯណា​ក៏​​ទៅ​ៗ» ។ បន្ទាប់​ពី​និយាយ​រួច ប្ដី​គាត់​នៅ​មើល​ទូរស័ព្ទ​ជាមួយ​ចៅ​​រហូត​ដល់​ម៉ោង​១១​យប់ ហើយ​ក៏​រក​កន្លែងដេក​រៀង​ៗ​ខ្លួន​ទៅ ស្រាប់​តែ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៦ ខែសីហា ស្រាប់តែ​បាត់​ប្ដី​តែម្តង ដោយ​មិនដឹង​ទៅ​ទីណានោះទេ ។

ក្រោយពេល​បាត់​ខ្លួន​ ​អ្នក​ភូមិ​បាន​នាំ​គ្នា​​ជិះ​ម៉ូតូ​ជួយ​ស្វែងរក​អស់​រយៈពេល​៣​ថ្ងៃ​ ប៉ុន្តែ​​នៅតែរក​មិនឃើញឡើយ​ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែសីហា ឆាំ្ន​២០២១នេះ អ្នក​ភូមិ​កោះ​ចម្ការ​ម្នាក់​​ចេញ​ទៅ​លើក​លប​ដាក់​បង្គា ក្ដាម នៅ​តំបន់​អភិរក្ស​សត្វ​ស្លាប​អន្លង់​ព្រីង ចម្ងាយ​ពី​ផ្ទះ​ប្រហែល​១​គីឡូម៉ែត្រ ក៏ស្រាប់តែ​ប្រទះ​ឃើញ​ប្តី​គាត់​ស្លា.ប់​នៅ​គុម្ព​ចាក ទើប​​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​គ្រួសារ​ និង​នគរបាល​ប៉ុស្តិ៍​បឹង​សាលា​ខាងត្បូង និង​នគរបាល​ស្រុក​កំពង់ត្រាច ចុះ​​ទៅធ្វើការ​​ពិនិត្យតែម្តង ។

លោក ឆែម ពិសី អធិការរង​នគរបាល​ស្រុក បាន​​ថ្លែង​ថា ករណី​អ្នក​ស្លា.ប់​នៅ​អន្លង់​ព្រីង​នោះ​​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ឃាត.កម្ម​​នោះ​ទេ គឺ​មក​ពី​ជន​រង​គ្រោះ​ខឹង​ប្រពន្ធ​ស្ដីបន្ទោស​តិចតួច​រឿង​ទៅ​យក​ចំបើង​ឱ្យ​គោ​ស៊ី ស្រាប់តែ​ដើរ​បាត់​ពី​ផ្ទះ​មក​ដេក​ស្លា.ប់​នៅ​តំបន់​អភិរក្ស​សត្វ​ស្លាប​នោះ​តែ​ម្តង ។

បន្ទាប់​ពី​ធ្វើ​កោសល្យវិច័យ​រួច សមត្ថកិច្ច​ក៏​​បាន​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ​ដឹក​ស.ព​តាម​ទូក​មក​លំនៅ​ឋានវិញ​ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ