ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទផ្សារទូកមាស ក្រោយរកឃើញអាជីវករ ១៥នាក់ ឆ្លងកូវីដ

2 ឆ្នាំ មុន
  • កំពត

កំពត៖ ផ្សារទូកមាស ត្រូវបានបិទការលក់ដូរជា​បណ្តោះអាសន្ន​ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩ លើក្រុមអាជីវករ ចំនួន ១៥​នាក់។ ការបិទខ្ទប់ ផ្អាកដំណើរការ​លក់ដូរនៅផ្សារទូកមាស ក្នុង​ស្រុកបន្ទាយមាស…

កំពត៖ ផ្សារទូកមាស ត្រូវបានបិទការលក់ដូរជា​បណ្តោះអាសន្ន​ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩ លើក្រុមអាជីវករ ចំនួន ១៥​នាក់។ ការបិទខ្ទប់ ផ្អាកដំណើរការ​លក់ដូរនៅផ្សារទូកមាស ក្នុង​ស្រុកបន្ទាយមាស ត្រូវអនុវត្ត ចាប់ពីម៉ោង ១២យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៤ ខែ​កញ្ញា ឆ្នាំ២០២១​។

​លោក ប៉ោ វី អភិបាលរងស្រុកបន្ទាយមាស កាលពីព្រឹកថ្ងៃទី២៩ ខែសីហា បានអោយដឹងថា ដំបូងឡើយ មានអាជីវករលក់ដូរ នៅ​ផ្សារទូកមាស ឈឺ ដោយ​ពិបាកដកដង្ហើម និងក្ដៅសាច់។ ប៉ុន្តែ​អ្នកលក់ដូរ​រូបនោះ បានទិញឧបករណ៍ធ្វើតេស្តរហ័ស​រកមេរោគកូវីដ១៩ ដោយខ្លួនឯង ស្រាប់តែបង្ហាញអោយឃើញថា ខ្លួនពិតជាវិជ្ជមានកូវិដ១៩។ ក្រុមគ្រួសារអាជីវករ​លក់ដូររូបនោះ បានរាយការណ៍ ប្រាប់ទៅអាជ្ញាធរ និងក្រុមគ្រូពេទ្យ ចុះមកធ្វើសំណាកតេស្តរហ័សលើ​អ្នកពាក់ព័ន្ធលក់ដូរ ក្នុងផ្សារទូកមាស មានចំនួន ២២៩​នាក់ ក្នុងនោះ មានស្រីចំនួន ១៤៨​នាក់ និងវិជ្ជមាន ចំនួន ១៥​នាក់ ស្រីចំនួន ៨នាក់។

លោក ប៉ោ វី បានអោយដឹងថា អ្នកវិជ្ជមានកូវីដ១៩ ចំនួន ១៥​នាក់ ត្រូវបានក្រុមគ្រូពេទ្យ ដឹកទៅសម្រាកព្យាបាល នៅមណ្ឌលវិឡាល័យព្រះបិតាជាតិ ក្នុងស្រុកកំពង់ត្រាច។

លោក ប៉ោ វី បន្តថា អ្នកដែលប៉ះពាល់នឹងអ្នកជំងឺកូវីដទាំងនេះ ត្រូវធ្វើ​ចត្តាឡីស័ក នៅក្នុងផ្ទះរយៈពេល ១៤ថ្ងៃ ក្រោមការមើលថែ​ពីគ្រូពេទ្យ រួមទាំងអាជ្ញាធរមូលដ្ឋាន ក្នុង​ឃុំទូកមាសខាងលិច។

លោក ប៉ោ វី អោយដឹងថា ​ទោះបី​បិទ​ផ្សារទូកមាស មិនអោយមានការលក់ដូរ ក៏ដោយ តែ​នៅព្រឹកថ្ងៃទី២៩ ខែសីហានេះ ប្រជាពលរដ្ឋអ្នកលក់ដូរបន្លែផ្លែឈើសាច់ជ្រូក មាន់ទា បាននាំគ្នា មកលក់នៅតាមផ្លូវជាតិ​។

ការលក់ដូរ​នេះ ត្រូវបាន​លោក​វរសេនីយ៍ទោ នាក់ ឌឹ​ម អធិការនគរបាល ស្រុក​បន្ទាយមាស កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២១ បង្ហាញ​ការព្រួយបារម្ភ​ពី​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​។ ប៉ុន្តែ​លោក​អធិការ គិតថា បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ គឺ​សំខាន់​ណាស់ ហើយ​បើ​យើង​ប្រើ​ច្បាប់ ទៅលើ​ប្រជាពលរដ្ឋ​អ្នកលក់​បន្លែ ផ្លែឈើ និង​ត្រី​សាច់ ពិតជា​ជួប​បញ្ហា​ផ្លូវចិត្ត​របស់​ប្រជាពលរដ្ឋ មិន​ខាន ព្រោះ​បន្លែ គាត់​បេះ​មក​លក់ គឺ​ស្វិត​ខូច​អស់​។

​តែ​យ៉ាងណាក៏ដោយ អាជ្ញាធរ​ស្រុក អោយ​ពួកគាត់ លក់ដូរ​មួយគ្រា​សិន តែ​ក៏ត្រូវ​អនុវត្ត​គោលការណ៍​ក្រសួងសុខាភិបាល ដោយ​ត្រូវអោយ​អ្នកលក់ដូរ និង​អ្នកទិញ ពាក់​ម៉ាស រក្សា​គម្លាត​ពីគ្នា​យ៉ាងតិច ២​ម៉ែត្រ រួមទាំង​ប្រុងប្រយ័ត្ន​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​លក់ដូរ​នៅតាម​ផ្លូវ​នាពេលនេះ​៕ កែវ ឆាត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ