ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LG លក់​ស្មា​ត​ហ្វូ​ន​អស់​60​លាន​គ្រឿង​កាលពី​ឆ្នាំ​2015

8 ឆ្នាំ មុន

ក្រុមហ៊ុន LG Electronic បាន​បញ្ចេញ​លទ្ធផល​ហិរញ្ញវត្ថុ​របស់​ខ្លួន​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ ២០១៥ ពោល​គឺ​ក្រុមហ៊ុន​បាន​លក់​ស្មា​ត​ហ្វូ​ន​អស់​ចំនួន​១៥,៣ លាន​គ្រឿងក្នុង​រយៈពេល​ចាប់ពី​ខែតុលា ដល់​ខែធ្នូ ។

ក្រុមហ៊ុន LG Electronic បាន​បញ្ចេញ​លទ្ធផល​ហិរញ្ញវត្ថុ​របស់​ខ្លួន​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ ២០១៥ ពោល​គឺ​ក្រុមហ៊ុន​បាន​លក់​ស្មា​ត​ហ្វូ​ន​អស់​ចំនួន​១៥,៣ លាន​គ្រឿងក្នុង​រយៈពេល​ចាប់ពី​ខែតុលា ដល់​ខែធ្នូ ។ ចំណែក​ចំនួន​លក់​ពេញ​មួយ​ឆ្នាំ​គឺ ៥៩,៧​លាន​គ្រឿង ។ តាម​រយៈ​តួលេខ​នេះ​បង្ហាញ​ថា មានការ​កើនឡើង​បន្តិច​ប៉ុណ្ណោះ ខណៈ​ពេល​ដែល​ឆ្នាំ​២០១៤​លក់​បាន​ចំនួន​៥៩,១​លាន​គ្រឿង ។

ស្មា​ត​ហ្វូ​ន​ចំនួន​១៣,៥​លាន​គ្រឿង​ដែល​ក្រុមហ៊ុន LG បាន​លក់​កាលពី​ឆ្នាំ​មុន​ស្ទើរតែ ១១​លាន​គ្រឿង​ជា​ម៉ូ​ដែល LTE ជា​លើក​ដំបូង​ដែល​ការ​លក់​ប្រចាំត្រីមាស​នៃ​ស្មា​ត​ហ្វូ​ន​បណ្តាញ LTE របស់​ក្រុមហ៊ុន LG ។ ងាក​មក​មើល​ពី​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​វិញ​ម្តង​ប្រមាណ​ជា​៣,៧៨​ពាន់​ពាន់​លាន​វ៉ុ​ន ស្មើនឹង​៣,២៦ ពាន់​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៥​។ ថ្វីបើ​តួលេខ​បាន​ធ្លាក់​ចុះ​០,៤​ភាគរយ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៤ ប៉ុន្តែ​វា​កើតឡើង​បាន​១២ ភាគរយ​កាលពី​ត្រីមាស​ទី​៣ ឆ្នាំ​២០១៥ ។ ទំហំ​នៃ​ការ​កើនឡើង​នេះ​មាន​សន្ទុះ​ខ្លាំង​បំផុត​នៅ​ទឹកដី​អា​មេ​រិ​ក​ខាងជើង ដែល​អតិថិជន​ពេញ​និយម​ប្រើ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ចុង​ក្រោយ V10 ៕