ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ នឹង​បើក​វគ្គ​សិក្ខាសាលា​ដោយ​ឥត​គិតថ្លៃ​ស្តី​ពី​សុខភាព​មាតា និង​ទារក

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ បាន​អញ្ជើញ​វេជ្ជបណ្ឌិត​ល្បី​ៗ​ជំនាញ​ផ្នែក​រោគ​ស្ត្រី និង​ជំនាញ​ផ្នែក​កុមារ​ពី​បរទេស​ជា​វាគ្មិន​ក្នុង​សិក្ខាសាលា ដល់​ស្ត្រី​មាន​ផ្ទៃពោះ ឬ​ស្ត្រី​ដែល​កំពុង​ត្រៀមខ្លួន​ជា​មាតា​នៅ​ថ្ងៃ​អនាគត

រាជធានី​ភ្នំពេញ ៖ មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ បាន​អញ្ជើញ​វេជ្ជបណ្ឌិត​ល្បី​ៗ​ជំនាញ​ផ្នែក​រោគ​ស្ត្រី និង​ជំនាញ​ផ្នែក​កុមារ​ពី​បរទេស​ជា​វាគ្មិន​ក្នុង​សិក្ខាសាលា ដល់​ស្ត្រី​មាន​ផ្ទៃពោះ ឬ​ស្ត្រី​ដែល​កំពុង​ត្រៀមខ្លួន​ជា​មាតា​នៅ​ថ្ងៃ​អនាគត ចូលរួម​ស្ដាប់​នឹង​ទទួល​ចំណេះដឹង​បែប​ថ្មី​អំពី​របៀប​ថែទាំ​សុខភាព​ខ្លួនឯង និង​សុខភាព​របស់​ទារក​នៅ​ក្នុង​ផ្ទៃ ដើម្បី​ឈាន​ទៅ​រក​សុខភាព​ល្អ និង​ងាយស្រួល​ដល់​ពេល​សម្រាល ។

កម្មវិធី​សិក្ខាសាលា​នេះ​នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ មក​រា ឆ្នាំ​២០១៦ ចាប់ពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ដល់​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ នៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ តាម​បណ្ដោយ​មហាវិថី​សហ​ព​ន្ធ័​រុ​ស្ស៊ី ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ 

គួរ​បញ្ជាក់​ថា វេជ្ជបណ្ឌិត​ជា​វាគ្មិន​ដែល​នឹង​អញ្ជើញ​មក​ពន្យល់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុង   កម្មវិធី​សិក្ខាសាលា​នោះ​មាន​ពីរ​រូប​គឺ លោក​វេជ្ជបណ្ឌិត Rada Kou ជំនាញ​ផ្នែក​កុមារ​នឹង​ត្រូវ​បកស្រាយ​ទៅ​លើ​ប្រធានបទ «​តើ​ត្រូវធ្វើ​ដូច​ម្ដេច​នៅ​ពេល​ក្មេង​ក្ដៅខ្លួន​ខ្លាំង​» និង​លោក​វេជ្ជបណ្ឌិត Soontorn Thrupkaew អ្នកជំនាញ​ផ្នែក​រោគ​ស្ត្រី បកស្រាយ​ប្រធានបទ «​វិធីសាស្ត្រ​ថែទាំ​សុខភាព​សម្រាប់​អ្នក​ចង់​មានកូន និង​សម្រាប់​អ្នក​កំពុង​ពពោះ​» ។

សម្រាប់​លោក​អ្នក​ដែល​មាន​បំណង​ចង់​ចូលរួម​ស្ដាប់​ការ​បកស្រាយ​ពី​សំណាក់​វេជ្ជបណ្ឌិត​ជំនាញ​ទាំង​ពីរ​រូប​នោះ អាច​ទំនាក់ទំនង​តាម​រយៈ​លេខ​ទូរ​សព្ទ័ ០១២ ២៦ ៨៤ ៨០, ០៧០ ៥៦៧ ៨៨៨ និង ០៧៧ ៨២២ ៣៣២ ។ សម្រាប់​លោក​អ្នក​ដែល​ចូលរួម នឹង​ទទួល​បាន​វត្ថុ​អនុស្សាវរីយ៍​ពី​កម្មវិធី​ផង​ដែរ ៕