មនុស្សយ៉ាងហោចណាស់២០នាក់បានត្រូវស្លាប់ និងជាង៥០នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារអត្តឃាតដោយការបំផ្ទុះគ្រាប់បែកបង្កប់ក្នុងរថយន្តនៅខេត្តប៉ាកទីកា មានចម្ងាយប្រហែល១៥៥គីឡូម៉ែត្រ ភាគអាគ្នេយ៍ក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីព្រឹកថ្ងៃទី២៨ មីនា កន្លងមក ។ សាក្សីម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា ជនអត្តឃាតបានបំផ្ទុះគ្រាប់បែក បង្កប់ក្នុងរថយន្ត ដែលចតនៅក្បែរបរិវេណក្រុមហ៊ុនសំណង់មួយ បណ្តាលឱ្យស្លាប់មនុស្ស២០នាក់ ហើយភាគច្រើននៃអ្នកស្លាប់ជាកម្មករ និងបុគ្គលិកក្រុមហ៊ុនសំណង់នោះ ។ សាក្សីដដែលបានឱ្យដឹងទៀតថា ភាគច្រើននៃអ្នករបួសស្ថិតក្នុងសភាពធ្ងន់ធ្ងរ ។
ពួកសកម្មប្រយុទ្ធតាលីបង់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ៕
ចែករំលែកព័តមាននេះ