ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AEON MALL ផ្តល់​ឱកាស​ដល់​អតិថិជន​ចង់​ធ្វើ​អាជីវកម្ម

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​ការ​សង្កេត​កំណើនប្រជាជន​កម្ពុជា​ដែល​ចូល​ចិត្ត​ដើរ​ទិញ​ឥ​វ៉ា​ន់​កម្សាន្ត ដូច្នេះ​ផ្សារ​ទំនើប AEON Mall បាន​បង្កើត​គំរោង​ថ្មី​មួយ​សម្រាប់​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​ខ្លាំង​ក្នុង​ការ​បើក​ដំណើរការ​អាជីវកម្ម​

រាជធានី​ភ្នំពេញ ៖ តាម​ការ​សង្កេត​កំណើនប្រជាជន​កម្ពុជា​ដែល​ចូល​ចិត្ត​ដើរ​ទិញ​ឥ​វ៉ា​ន់​កម្សាន្ត ដូច្នេះ​ផ្សារ​ទំនើប AEON  Mall  បាន​បង្កើត​គំរោង​ថ្មី​មួយ​សម្រាប់​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​ខ្លាំង​ក្នុង​ការ​បើក​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ក្នុង​ផ្សារ​ទំនើប​នេះ ពីព្រោះ​តែ​មានការ​តម្រូវ​ទីផ្សារ​យ៉ាងច្រើន​ពី​អ្នក​ធ្វើ​អាជីវកម្ម​ធុន​តូច និង​ធុន​មធ្យម​ទាំង​ក្នុង និង​ក្រៅ​ស្រុក ។

ក្នុង​ឱកាស​ដ៏​ពិសេស​នេះ ផ្សារ​ទំនើប AEON  Mall បាន​បង្កើត​នូវ​តូប​ដ៏​ស្រស់​ស្អាត​តូច​ៗ​ហៅ​ថា តូប​រទេះ ឬ Wagon Shop សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​លក់​ផលិត​ផល​ប្លែក​ៗ និង​មាន​តម្លៃ​សមរម្យ​សម្រាប់ផ្គត់ផ្គង់​ទីផ្សារ ជា​ពិសេស​គឺ​យុវវ័យ ។ Wagon Shop មាន​លក្ខណៈ​ពិសេស​ម្យ៉ាង​សម្រាប់​អ្នក​ដែល​ទើបតែ​ចង់​ចាប់ផ្តើម​ធ្វើការ​រក​ស៊ី​ក្នុង​តម្លៃ​មួយ​ដ៏​សមរម្យ និង​ទទួល​បានការ​ចំណេញ​ខ្ពស់ ដោយ​ផ្សារ​ទំនើប AEON Mall ក្នុង​មួយ​ខែ​ៗ​មាន​មនុស្ស​ប្រមាណ​១​លាន​នាក់ ហើយ​សម្រាប់​តែ​ថ្ងៃ​បុណ្យ​ទាន​ម្តង​ៗ មាន​ដល់​ទៅ​រាប់​ម៉ឺន​នាក់ ចូល​មក​ទស្សនា និង​ទិញ​ទំនិញ ។ មួយវិញទៀត ផ្សារ​ទំនើប AEON Mall កំពុង​តែ​ស្វែងរក​ដៃគូ​អាជីវកម្ម​សម្រាប់​ការ​ផ្គត់ផ្គង់​សម្ភារ ដូច​ជា វត្ថុ​អនុ​ស្សារី​យ៍ និង​របស់​ធ្វើ​ដោយ​ដៃ​ផ្សេង​ៗ​ដែល​តម្រូវ​ជាមួយនឹង​យុវវ័យ និង​លើកទឹកចិត្ត​បន្ថែម​ចំពោះ​របស់​ច្នៃ​ផ្សេង​ៗ​ដែល​មិន​ទាន់​មាននៅ​ក្នុងស្រុក​។

 Wagon Shop បាន​ដំណើរការ​បាន​អស់​រយៈពេល​កន្លះ​ឆ្នាំ​មក​ហើយ បើ​គិត​ចាប់តាំងពី​ខែសីហា ២០១៥ មក​ដល់​ពេល​នេះ Wagon Shop មាន​អ្នកចូលរួម​ធ្វើ​អាជីវកម្ម​ជា​ច្រើន ដោយ​ឃើញ​មានការ​គាំទ្រ​ដូចនេះ​ទើប​ផ្សារ​ទំនើប AEON Mall សម្រេចចិត្ត​ធ្វើ Wagon Shop បន្ថែម​ទៀត សម្រាប់​បំពេញតម្រូវការ​អា​ជីរ​ករ​។ ព័ត៌មាន​បន្ថែម​: 069 252 715 , 095 741 301 ឬ​តាម​រយៈ Email : dbrathanahul@gmail.com  ៕