ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក Liverpool បង្អួត​វ៉ែនតា​ថ្មី​នៅ​ពេល​ពាក់​ដូច​ឃាតករ

8 ឆ្នាំ មុន

លោក Jurgen Klopp គ្រូបង្វឹក​ក្លិប Liverpool បង្ហាញ​វ៉ែនតា​ថ្មី​ខណៈ​ពេល​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​មុន​ពេល​ប្រកួត​ជាមួយ​ក្លិប​Stoke City ក្របខ័ណ្ឌ Capital One Cup កាលពី​ថ្ងៃ​ទី​២៦ មក​រា ថា ពេល​លោក​ពាក់​វ៉ែនតា​ថ្មី​នេះ​

លោក Jurgen Klopp គ្រូបង្វឹក​ក្លិប Liverpool បង្ហាញ​វ៉ែនតា​ថ្មី​ខណៈ​ពេល​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​មុន​ពេល​ប្រកួត​ជាមួយ​ក្លិប​Stoke City ក្របខ័ណ្ឌ Capital One Cup កាលពី​ថ្ងៃ​ទី​២៦ មក​រា ថា ពេល​លោក​ពាក់​វ៉ែនតា​ថ្មី​នេះ​ទៅ​ប្រៀប​ដូច​ឃាតករ ក្រោយ​ពី​វ៉ែ​នតា​ចាស់​បែក​អំឡុង​ពេល​ប្រកួត​ជាមួយ​ក្លិប​Norwich City​។

គ្រូបង្វឹក​ជនជាតិ​អា​ល្លឺ​ម៉​ង់​រូប​នេះ​បញ្ជាក់​ថា នេះ​មិនមែន​ជា​វ៉ែនតា​ថ្មី​ទេ ប៉ុន្តែ​ជា​វ៉ែនតា​សា​កួ ។ វា​មាន​ពណ៌​ខ្មៅ​ដូច​វ៉ែនតា​ដែល​បែក​ដែរ ប៉ុន្តែ​នៅ​ពេល​ពាក់​ទៅ​ប្រៀប​ដូច​ជា​ឃាតករ ។ វ៉ែនតា​លោក Klopp ខូច​ដោយសារ​កីឡាករ Christian Benteke ខ្សែប្រយុទ្ធ​របស់​ក្លិប​រត់​បុក​លោក​ពីក្រោយ​បណ្ដាល​ឱ្យ​បែក​កញ្ចក់​ពេល​អបអរ​ក្លិប​ខ្លួន​ប្រកួត​ឈ្នះ​ក្លិប​Norwich City ហើយ​លោក Klopp ក៏​យក​វ៉ែនតា​បម្រុង​មក​ពាក់​ជំនួស ៕