ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាល់​អាង​ទឹក​ស្ថិត​ក្នុង​តំបន់​៣​នឹង​ត្រូវ​បំផ្លាញ​ចោល​ទាំងស្រុង​គ្មាន​ការ​លើកលែង

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​លឹ​ម គាន​ហោ រដ្ឋមន្ដ្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​គូសបញ្ជាក់ ថា រាល់​អាង​ទឹក​ណា​ដែល​កំពុង​ស្ថិត​នៅ​ក្នុង តំបន់​៣ គឺ​ត្រូវ​បំផ្លាញ​ចោល​ទាំងស្រុង ដោយ គ្មាន​លើកលែង ឬ​អនុគ្រោះ​ទេ ត្រូវ​យក ចេញ​ឱ្យ​អស់​ដើម្បី​ទុក​ឱ្យ​ព្រៃ​លិច​ទឹក​ដុះ​ឡើង​វិញ ។ នៅ​ពេល​ណា​ឃើញ​មាន​អាង​ទឹក​នៅ ជាប់​ៗ​គ្នា គឺ​ត្រូវ​បើកមុខ​ទឹក ដូច្នេះ​អាង​ទឹក​២ ឬ​អាង​ទឹក​៣​ត្រូវ​យក​ចេញ​បំផ្លាញ​ចោល​ទាំងស្រុង​តែ​ម្ដង ។

រាជធានី​ភ្នំពេញ ៖ លោក​លឹ​ម គាន​ហោ រដ្ឋមន្ដ្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​គូសបញ្ជាក់ ថា រាល់​អាង​ទឹក​ណា​ដែល​កំពុង​ស្ថិត​នៅ​ក្នុង តំបន់​៣ គឺ​ត្រូវ​បំផ្លាញ​ចោល​ទាំងស្រុង ដោយ គ្មាន​លើកលែង ឬ​អនុគ្រោះ​ទេ ត្រូវ​យក ចេញ​ឱ្យ​អស់​ដើម្បី​ទុក​ឱ្យ​ព្រៃ​លិច​ទឹក​ដុះ​ឡើង​វិញ ។ នៅ​ពេល​ណា​ឃើញ​មាន​អាង​ទឹក​នៅ ជាប់​ៗ​គ្នា គឺ​ត្រូវ​បើកមុខ​ទឹក ដូច្នេះ​អាង​ទឹក​២ ឬ​អាង​ទឹក​៣​ត្រូវ​យក​ចេញ​បំផ្លាញ​ចោល​ទាំងស្រុង​តែ​ម្ដង ។

លោក​លឹ​ម គាន​ហោ បាន​គូសបញ្ជាក់ បែប​នេះ​ប្រាប់​អ្នកកាសែត​ជាតិ​-​អន្ដរជាតិ​ក្នុង ឱកាស​ជួប​សំភាសន៍​ពាក់ព័ន្ធ​ទៅ​នឹង​អាង​ទឹកដែល​មាននៅ​ជុំវិញ​បឹង​ទន្លេសាប ទាំង​តូច ទាំង​ធំ​ចំនួន​២៣​អាង ដែល​ត្រូវ​បំផ្លាញ​ចោល និង​កែសំរួល ដើម្បី​ឱ្យ​ព្រៃ​លិច​ទឹក​ដុះ​ឡើង វិញ ។ លោក​ប្រធាន​អាជ្ញាធរ​ទន្លេសាប​បន្ដ ថា អាង​ទឹក​មួយ​ចំនួន​ទៀត​គឺ​ត្រូវ​ទុក​ឱ្យ​នៅ ដោយ​មាន​វិធានការ​កែសំរួល ។ បច្ចុប្បន្ន​នេះ គេ​ធ្វើ​ទំនប់​រាង​បួន​ជ្រុង​ព័ទ្ធ​ជុំវិញ ដូច្នេះ​វិធាន ការ គឺ​ត្រូវ​កែសំរួល ដោយ​កាត់​យក​ចេញ ប្រមាណ​៦០% យក​គ្រឿងចក្រ​កាយ​ដី​ទំនប់ ដែល​កាត់​នោះ​មក​ដាក់​នៅ​រណ្ដៅ​ដែល​គាត់បាន​កាយ​ពី​មុន​មក​លើក​ធ្វើ​ជា​ទំនប់​បំពេញ វិញ ដូច្នេះ​នៅ​សល់​តែ​ចំណុច​ក្រោម ដែល​នៅ សល់​ផ្ទៃដី​៣០% ល្មម​គ្រប់គ្រាន់ ដែល​ហៅ​ថា អាង​ពន្លិចទឹក ។ ពេល​ណា​ទឹក​ឡើង​លិច ហើយ​ពេល​ណា​ទឹក​ស្រក​ទៅ​វិញ គឺ​តំកល់​ទឹក ទុក​ក្នុង​អាង ហេតុនេះ​ទន្លេសាប​អាច​មាន ទឹក​ពេញ​វាល​ពេល​ទឹក​ឡើង លុះ​នៅ​ពេល​ទឹក ស្រក​ប្រជាពលរដ្ឋ មានទឹក​តំកល់​នៅ​ក្នុង​អាង បាន​ទឹក​ដើម្បី​ស្រោចស្រព​ស្រែ​ជុំវិញ ។

លោក​លឹ​ម គាន​ហោ បញ្ជាក់​ថា នេះ​ក៏ ជា​ប្រពៃណី​យូរលង់​មក​ហើយ​របស់​កម្ពុជា យើង មិនមែន​យើង​ទើបនឹង​ចេះ​ធ្វើ​បញ្ហា​នេះ ទេ ។ ដូច​ជា​នៅ​ខេត្ដកំពង់ឆ្នាំង មាន​អាង ទឹកតូច​ៗ​រហូត​ដល់​ទៅ​៤០​អាង ដែល​ពុំ​មាន បញ្ហា​ធ្ងន់ធ្ងរ​ទេ ដោយ​ប្រជា​កសិករ​ម្ចាស់​ការ ធ្វើខ្លួន​គាត់ ។ ដោយឡែក អាង​ទឹក​ដែល​ត្រូវ កែសំរួល​នោះ​មាន​ទំហំ​ធំ គឺ​មាន​១​គីឡូម៉ែត្រ បួន​ជ្រុង ។ ក្នុង​មួយ​គីឡូម៉ែត្រ​បួន​ជ្រុង​នេះ ត្រូវ​ចំណាយ​ថវិកា​អស់​៨​ម៉ឺន​ទៅ​១០​ម៉ឺនដុល្លារ​សហរដ្ឋអាមេរិក ។ តើ​ប្រជា​កសិករ មាន​លទ្ធភាព​កសាង​អាង​ទឹកធំ​បែប​នេះ​ទេ ដែល​ចំណាយ​ថវិកា​ច្រើន​បែប​នេះ?លោក​ប្រធាន​អាជ្ញាធរ​ទន្លេសាប​ថ្លែង​ថា គ្មាន​លទ្ធភាព​ធ្វើ​បាន​ទេ ដូច្នេះ​មានរឿង​អ្វី មួយ​ហើយ​ដែល​មិន​ប្រក្រតី ។ ការ​កែសំរួល អាង​នេះ ចំពោះ​ទំនប់​អាង​បាន​ដាក់​កំណត់ ហើយ មិន​ឱ្យ​មានកំ​ពស់​លើស​ពី​២,៥០​ម៉ែត្រ ទេ បើ​លើស​ពី​២,៥០​ម៉ែត្រ ត្រូវ​កាត់​ចេញ ដើម្បី​នៅ​ពេល​ទឹក​ឡើង ទុក​ឱ្យ​ទឹក​ពន្លិច ទីនោះ​តែ​ម្ដង មិន​ឱ្យ​បាំង​ទឹក​ទេ ។ នេះ​ហើយ ជា​វិធានការ​បច្ចេកទេស​ក្នុង​ការ​ដោះស្រាយ​។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក​លឹ​ម គាន ហោ បញ្ជាក់​ថា វិធានការ ឬ​អនុសាសន៍ ឬ បទបញ្ជា​ក្នុង​ការ​កំទេច​អាង​ចោល​នេះ គឺ​មិន មែន​ទើបតែ​ថ្មី​ៗ​នេះ​ទេ ។ សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន បាន​សំរេច​ជា គោលការណ៍​យូរ​មក​ហើយ គឺ​តាំងពី​ថ្ងៃ​ទី​២០ តុលា ឆ្នាំ​២០០៩ មក​ម្ល៉េះ លើ​ការ​បំផ្លាញ ចោល​ទាំងស្រុង​នូវ​បណ្ដា​អាង​ទឹក​ទាំងនេះ ។ កន្លង​មក​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រួម​នឹង​រដ្ឋបាល​ជលផល​បាន​កំទេច ចោល​នូវ​អាង​ទឹក​១៦​រួច​មក​ហើយ ក្នុង ជំហាន​ទី​១ ។ ឯការ​អនុវត្ដ​នេះ គឺ​ទៅ​តាម​ការ សំរេច​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី ក្នុង​ជំហាន​ទី​២ ។ អ្វី​ដែល​អាជ្ញាធរ​ទន្លេសាប ត្រូវការ​ពេលវេលា​បន្ដិច​នោះ គឺ​អាជ្ញាធរ​ត្រូវ ការ​ស្វែង​យល់ ត្រូវការ​ពិចារណា​គ្រប់​ជ្រុង ជ្រោយ​ទាំងអស់ ធ្វើ​យ៉ាងណា ឱ្យ​អាង​ទឹក នេះ​បំរើ​បាន​ផលប្រយោជន៍​ពីរ ទី​១-​ផល ប្រយោជន៍​ក្នុង​ការងារ​បង្កបង្កើន​ផល​ដែល ដើរ​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ផលិត​ស្រូវ និង​ទី​២-​ធ្វើ​យ៉ាង ណា​ឱ្យ​ផល​ត្រី​មានការ​កើនឡើង ។

ផ្ទុយ​ទៅ​វិញ បើ​យើង​បំផ្លាញ​ចោល​ទាំង ស្រុង​រាប​ដល់​ដី​តែ​ម្ដង មិនមែន​ជា​ការ​ល្អ ប្រសើរ​ទេ គឺ​ខាត​ទៅ​វិញ ថ្វី​ដ្បិតតែ​អាង​ទឹក របស់​បុគ្គល​ណា​ក៏​ដោយ អ្វី​ដែល​មាន​ហើយ ម្ដេច​ក៏​យើង​មិន​ធ្វើ​កែសំរួល​យក​របស់​ទាំង នោះ​ទៅ​ប្រើប្រាស់ ។ នេះ​គឺជា​គំនិត​របស់ អាជ្ញាធរ និង​ការ​សិក្សា​ស្រាវជ្រាវ​ចេញ​វិធាន ការ​យ៉ាង​ដូច្នេះ ។ ការ​កំទេច ឬ​ការ​កែសំរួល​នេះ​អត់​មាន កំណត់​ទេ គឺ​កំណត់​ទៅ​លើ​ស្ថានភាព​អាកាស ធាតុ​ទៅ​វិញ​ទេ យើង​នៅ​តែ​បន្ដ​ពេញ​មួយ​ឆ្នាំ យើង​បាន​ប្ដេជ្ញា​រួច​ហើយ ។ យុទ្ធនាការ​នេះ កន្លង​មក​ទើបតែ​អនុវត្ដ​បាន​៣​ទៅ​៤​ថ្ងៃ​ទេ គឺ​បាន​កំទេច​៦​អាង​ហើយ​នៅ​ក្នុង​ទឹកដី​ខេត្ដ កំពង់ធំ បើ​គិត​ជា​ទំនប់​មាន​ប្រវែង​ជាង​១៥ គីឡូម៉ែត្រ បើ​គិត​ជា​ប្រឡាយ​ដែល​ជីក​យក ដី​ធ្វើ​ទំនប់​នោះ​គឺ​ជាង​១៣​គីឡូម៉ែត្រ​។  គ្រឿងចក្រ​ដែល​បាន​និង​កំពុង​ប្រតិបត្ដិការ
ងារ​នេះ មាន​ប្រហែល​១៥​គ្រឿង ហើយនឹង បញ្ជូន​ជា​បន្ដបន្ទាប់​ទៀត ។

លោក​លឹ​ម គាន​ហោ បាន​សំណូមពរ​ឱ្យ ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ បើ​ក្ដាប់​បាន​កន្លែង ណា ឬ​បញ្ហា​ណា ដែល​មិនល្អ​សូម​ផ្ដល់​ព័ត៌មាន យើងខ្ញុំ​ស្វាគមន៍​ទទួលយក យើងខ្ញុំ​នឹង​ចាត់ វិធានការ  ។ ឥឡូវ​អាជ្ញាធរ​ចាប់​អនុវត្ដ​នៅ ខេត្ដកំពង់ធំ ហើយ​និង​ឈាន​ទៅ​អនុវត្ដ​ការ ងារ​នេះ​បន្ដ​នៅ​៦​ខេត្ដ ដែល​នៅ​ជុំវិញ​បឹង​ទន្លេ សាប មាន ខេត្ដកំពង់ធំ ខេត្ដសៀមរាប ខេត្ដ បន្ទាយ​មាន​ជ័យ ខេត្ដបាត់ដំបង ខេត្ដ​ពោធិ៍ សាត់ និង​ខេត្ដកំពង់ឆ្នាំង ដែល​មាន​ផ្ទៃដី​ពាក់ ព័ន្ធ​នឹង​ទន្លេសាប ។ សូម​បញ្ជាក់​ផង​ដែរ​ថា សភាពការណ៍​នៃ​ការ​បង្កើត​អាង​ទឹក​កើត​មាន​យូរ​មក​ហើយ គឺ​តាំងពី​ឆ្នាំ​២០០៥​មក​ម្ល៉េះ ។ លើ​បញ្ហា​នេះ សំខាន់​បណ្ដា​អាង​ទឹក​ទាំងនេះ មានការ​ពាក់ព័ន្ធ​នឹង​ព្រៃ​លិច​ទឹក៕