ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលរង​ខេត្តកំពង់ធំ​យក​អំណោយ​ចែក​ជូន​យាយ​ចាស់ជរា និង​ស្ត្រី​មេម៉ាយ

8 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ដោយ​យល់​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ និង​ចាស់ជរា​គ្មាន​ទីពឹង​នោះ លោក​សុខ លូ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​​ក្រុមការងារ​យុទ្ធ​ជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ធំ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ មក​រា ២០១៦ និង​មានការ​ចូលរួម​ពី​លោក

ខេត្តកំពង់ធំ ៖ ដោយ​យល់​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ និង​ចាស់ជរា​គ្មាន​ទីពឹង​នោះ លោក​សុខ លូ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​​ក្រុមការងារ​យុទ្ធ​ជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ធំ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ មក​រា ២០១៦ និង​មានការ​ចូលរួម​ពី​លោក ទូច សុខា អភិបាលស្រុក​ប្រសាទ​ប​ល្ល័​ង្គ បាន​យក​អំណោយ​ជា​សម្ភារ គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា​ផ្ទាល់ខ្លួន​របស់​លោក​ទៅ​ជូន​ដល់​លោកយាយ​ចាស់ជរា និង​ស្ត្រី​ម៉េ​ម៉ា​យ​ចំនួន​៣​នាក់ ។

១-​លោកយាយ​ឈ្មោះ​ព្រំ សៀរ អាយុ​៨៦​ឆ្នាំ ២-​លោកយាយ​ឈ្មោះ​អ៊ុ​ជ ឈា អាយុ​៨០​ឆ្នាំ ជា​ចាស់ជរា គ្មាន​កូនចៅ រស់នៅ​ភូមិ​ដង​អន្ទាក់ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក និង​៣-​ឈ្មោះ​កៅ យ៉ង់ អាយុ​៤២​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មានកូន​៦​នាក់ រស់នៅ​ភូមិ​ចំណារ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ដោយ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​អង្ករ​៥០​គីឡូក្រាម​, មី​២​កេស​, ត្រីខ​២០​កំប៉ុង​, ទឹកស៊ីអ៊ីវ ទឹកត្រី​, ម្ស៉ៅ​សាប៊ូ​, ភួយ និង​ថវិកា​ចំនួន​២៥​ម៉ឺន​រៀល ។