ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple និង Samsung រង​ការ​ចោទ​ប្រើ​ពលកម្ម​កុមារ

8 ឆ្នាំ មុន

ការ​ស៊ើបអង្កេត​មួយ​ធ្វើ​ឡើង​ដោយ​អង្គការ​លើកលែងទោស​អន្តរជាតិ Amnesty International បាន​រក​ឃើញ​ថា​វត្ថុធាតុដើម​នៃ​ថ្ម​ស្មា​ត​ហ្វូ​ន​ត្រូវ​បាន​ជីក​យក​ដោយ​កុមារ​អាយុ​៧​ឆ្នាំ ។ ក្នុង​នោះ​ក្រុមហ៊ុន​បច្ចេកវិទ្យា

ការ​ស៊ើបអង្កេត​មួយ​ធ្វើ​ឡើង​ដោយ​អង្គការ​លើកលែងទោស​អន្តរជាតិ Amnesty International បាន​រក​ឃើញ​ថា​វត្ថុធាតុដើម​នៃ​ថ្ម​ស្មា​ត​ហ្វូ​ន​ត្រូវ​បាន​ជីក​យក​ដោយ​កុមារ​អាយុ​៧​ឆ្នាំ ។ ក្នុង​នោះ​ក្រុមហ៊ុន​បច្ចេកវិទ្យា ធំ​ៗ​របស់​ពិភពលោក​រួម​មាន​ក្រុមហ៊ុន Apple, Samsung, Sony និង​ក្រុមហ៊ុន Microsoft ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​កេង​ប្រ​វ័​ញ្ញ​ផល​ចំណេញ​ពី​ពលកម្ម​កុមារ ។ ការ​ស៊ើបអង្កេត​មួយ​ដោយ​អង្គការសិទ្ធិមនុស្ស និង​អង្គការ​ឃ្លាំមើល​ធនធាន​អាហ្វ្រិក​បាន​អះអាង​ថា ក្មេង​ចាប់ពី​អាយុ​៧​ឆ្នាំ​ឡើង​ទៅ​ត្រូវ​បាន​ពាក់ព័ន្ធ​នឹង​ការ​ជីក​យក​សារធាតុ​រ៉ែ​ម្យ៉ាង​ដែល​គេ​ប្រើ​ជា​ថ្ម​ក្នុង​ស្មា​ត​ហ្វូ​ន​នៅ​សាធារណរដ្ឋ​ប្រជា​ធិ​បតេ​យ្យ​កុង​ហ្គោ នៅ​ទីបំផុត​ត្រូវ​បាន​គេ​រក​ឃើញ​ថា ជា​មធ្យោបាយ​នៃ​ការ​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និក​ដោយ​ក្រុមហ៊ុន Apple, Samsung និង​ក្រុមហ៊ុន​រថយន្ត Volkswagen ។

ក្រុមហ៊ុន Apple បាន​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​ចេញផ្សាយ​របស់​អង្គការសិទ្ធិមនុស្ស​ដូច្នេះ​ថា ការ​កេង​ប្រ​វ័​ញ្ញ​ពលកម្ម​កុមារ​គឺ​មិន​ត្រូវ​លើកលែង​ឱ្យ​ទេ​ក្នុង​ខ្សែ​សង្វា​ក់​ផលិតកម្ម​របស់​យើង ។ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​បាន​ផលិត​យ៉ាង​ហោច​ណាស់​៥០​ភាគរយ​នៃ​សារធាតុ​លោហៈ​សរឹង​ដែល​ត្រូវ​គេ​ប្រើប្រាស់​ក្នុង​ថ្ម​លី​ចូ​ម​ជាតិ​ដែក ពោល​គឺ​ឧបករណ៍​នោះ​ផ្តល់​កម្លាំង​ឱ្យ​ស្មា​ត​ហ្វូ​ន និង​រថយន្ត​អគ្គិសនី​ផង​ដែរ ។

អង្គការ Amnesty International បាន​បង្ហាញ​ពី​ការ​ជីក​យក​រ៉ែ​សារធាតុ​សរឹង និង​ការ​ប្រើ​កម្លាំង​ពលកម្ម​កុមារ ហើយ​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​គឺ​ក្រុមហ៊ុន​រ៉ែ​ធំ​បំផុត​របស់​ចិន​មានឈ្មោះ​ថា Huayou Cobalt ។ ជាមួយ​គ្នា​នេះ​ដែរ​ឯកសារ​វិនិយោគ​បង្ហាញ​ថា ដំណើ​ការ​លក់​សារធាតុ​រ៉ែ​សរឹង​ត្រូវ​បាន​លក់​ទៅ​កាន់​ក្រុមហ៊ុន​ផលិត​សមាសធាតុ​ថ្ម​ក្នុង​ប្រទេស​ចិន និង​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​ក្រុមហ៊ុន​ទាំងនេះ​បន្ត​ផ្គត់ផ្គង់​ថ្ម​ឱ្យ​ក្រុមហ៊ុន Apple, Samsung, Sony, Microsoft, Daimler និង​ក្រុមហ៊ុន Volkswagen។

ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​៦​នោះ មាន​តែ​ក្រុមហ៊ុន Sony ទេ​ដែល​សារភាព​ថា​ខ្លួន​នឹង​បើក​ការ​ស៊ើបអង្កេត​ទៅ​នឹង​ការ​អះអាង​នោះ ខណៈ​ក្រុមហ៊ុន​៥​ផ្សេង​ទៀត​បាន​បដិ​សេធ​ដោយ​មិន​បញ្ជាក់ ដោយ​និយាយ​ថា​ពួក​គេ​ទិញ​ពី​កុង​ហ្គោ ឬ​ក្រុមហ៊ុន​រ៉ែ​ចិន Huayou Cobalt ។ ក្រុមហ៊ុន​ឈរ​លំដាប់​លេខ​១ និង​លេខ​២​ជា​ប្រ​តិ​ប​តិ្ត​ការណ៍​ស្មា​ត​ហ្វូ​ន​ក្នុង​លោក គឺ​ក្រុមហ៊ុន Apple និង Samsung បាន​បញ្ចេញ​លិខិត​បដិសេធ​ថា ពួក​គេ​មិន​បាន​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​ទេ បើ​មាន​មែន​សកម្មភាព​នេះ​មិន​ត្រូវ​លើក​លែង​ទោស​ឡើយ ៕