ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​វាយខឿន​កម្ទេច​ចោលដែល​​​រៀប​ចូល​ទៅ​ក្នុង​ដី​សមុទ្រ ខណៈម្ចាស់ក៏អត់ចេញមកតវ៉ា

2 ឆ្នាំ មុន
  • កែប

​ខេត្តកែប ៖ ​អាជ្ញាធរ​ខេត្ត​កែប ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ​សីហា​ មាន​អាជ្ញាធរ​ខេត្ត​និង​ស្រុក ​ដឹកនាំ​ដោយ​លោកស្រី​គឹ​ម ​ច​ន្នី​ អភិ​បាល​ស្រុក​ដំណាក់​ចង្អើរ​ បាន​ចុះ​មក​វាយកម្ទេច​ខឿន​ដែល​គេ​រៀប​ចូល​ទៅ​ក្នុង​ដី​សមុទ្រ​ត្រង់​ចំណុច​ជាប់​ភ្នំ​បារាំង…

​ខេត្តកែប ៖ ​អាជ្ញាធរ​ខេត្ត​កែប ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ​សីហា​ មាន​អាជ្ញាធរ​ខេត្ត​និង​ស្រុក ​ដឹកនាំ​ដោយ​លោកស្រី​គឹ​ម ​ច​ន្នី​ អភិ​បាល​ស្រុក​ដំណាក់​ចង្អើរ​ បាន​ចុះ​មក​វាយកម្ទេច​ខឿន​ដែល​គេ​រៀប​ចូល​ទៅ​ក្នុង​ដី​សមុទ្រ​ត្រង់​ចំណុច​ជាប់​ភ្នំ​បារាំង ​ស្ថិត​ក្នុងភូមិ​អ​ង្គោ​ល ​ឃុំ​អង្កោល​ ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កែប ​។​ បើ​តាម​ការ​អះអាង​របស់​លោកស្រី​គឹ​ម​ ច​ន្នី​ អភិបាលស្រុក​ដំណាក់​ចង្អើរ​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា​ សំណង់​រឹង​ដែល​គេ​រៀប​ខឿន​រំលោភ​យក​ដី​សមុទ្រ​នេះ​ មាន​ទទឹង​8​តឹក ​និង​កំពស់​1​ម៉ែត្រ​ បណ្ដោយ​ឆ្នេរ​មាន​ប្រវែង​80​ម៉ែត្រ​។​

លោកស្រី​គឹ​ម​ ច​ន្នី​ អភិបាលស្រុក​ដំណាក់​ចង្អើរ​បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​​ថា​ សំណង់រឹង​ដែល​គេ​រៀប​ខឿន​ចូល​ទៅ​ក្នុង​សមុទ្រ​នោះ ​ទើបតែ​ធ្វើ​កាលពី​ស​ប្ដា​ហ៍​មុន​នោះ​ទេ​ ។ លោកស្រី​បាន​បញ្ជាក់​ថា ​ពេល​អាជ្ញាធរ​យក​គ្រឿងចក្រ​ទៅ​វាយ​កម្ទេច​ចោល​នៅ​តាម​បណ្ដោយ​ឆ្នេរ​នោះ ​គេ​មិនឃើញ​មាន​ម្ចាស់​ចេញ​មុខ​មក​តវ៉ា​ឡើយ​។ ​ហើយ​អាជ្ញាធរ​បាន​យក​គ្រឿងចក្រ​វាយ ​និង​កាយ​ចោល​រហូត​បាន​សម្រេច​។​

ប្រជាពលរដ្ឋ​នៅ​ចំណុច​ជាប់ជើង​ភ្នំ​បារាំង​និយាយ​ថា ​ពួក​គាត់​ចូលរួម​អាជ្ញាធរ​យក​គ្រឿងចក្រ ​មក​វាយ​កម្ទេច​សំណង់​រឹង​ដែល​គេ​រៀប​ខឿន​ចូល​ទៅ​ក្នុង​សមុទ្រ ​។ ​ពលរដ្ឋ​រូប​នោះ​ មិនហ៊ាន​បង្ហាញមុខ​ទេ​ ប៉ុន្តែ​គាត់​បាន​លើក​ឡើង​ថា ​ការ​រៀប​ខឿន​តាម​បណ្ដាយ​ឆ្នេរសមុទ្រ​នេះ​ មិនមែន​ប្រជាពលរដ្ឋ​នៅ​ភូមិ​អង្កោល​ទេ ​បើ​តាម​ល្ហៀ​ក​ល្ហៀ​ង​គឺ​អ្នក​ដែល​រស់នៅ​រាជធានី​ភ្នំពេញ​ឯណោះ ​ជា​អ្នក​ជួល​ប្រជាពលរដ្ឋ​អោយធ្វើ​ ។

អត្ថបទសរសេរ ដោយ