ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Cristiano Ronaldo កំពុង​តាម​ចែចូវ​តារា​បង្ហាញ​ម៉ូ​ដ​ជនជាតិ​អា​មេ​រិ​ក

8 ឆ្នាំ មុន

Cristiano Ronaldo ខ្សែបម្រើ​ក្លិប​Real Madrid កំពុង​តាម​ចែចូវ​នាង​Kendall Jenner តារា​បង្ហាញ​ម៉ូ​ដ​ដ៏​ស្រស់​ស្អាត​ជនជាតិ​អា​មេ​រិ​ក ថែម​ទាំង​កោតសរសើរ​រូបថត​របស់​នាង​តាម​ប្រព័ន្ធ​Facebook កាលពី​ថ្ងៃ​ទី​២៤ មក​រា

Cristiano Ronaldo ខ្សែបម្រើ​ក្លិប​Real Madrid កំពុង​តាម​ចែចូវ​នាង​Kendall Jenner តារា​បង្ហាញ​ម៉ូ​ដ​ដ៏​ស្រស់​ស្អាត​ជនជាតិ​អា​មេ​រិ​ក ថែម​ទាំង​កោតសរសើរ​រូបថត​របស់​នាង​តាម​ប្រព័ន្ធ​Facebook កាលពី​ថ្ងៃ​ទី​២៤ មក​រា កន្លង​ទៅ​ទៀត​ផង ។

ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ កំពុង​ទទួល​ចំណាប់អារម្មណ៍​ពី​ទស្សនិកជន​ចាប់តាំងពី​ឈប់​សេពគប់​ជាមួយ​នាង​Irina Shayk តារា​បង្ហាញ​ម៉ូ​ដ​ជនជាតិ​រុ​ស្ស៊ី​កាលពី​ឆ្នាំ​មុន ហើយ​ពេល​នេះ​មិន​ទាន់​មាន​នារី​ណា​ម្នាក់​ចូល​ពាក់ព័ន្ធ​ជាមួយ​រូបគេ​ឡើយ ។ ប៉ុន្តែ​ជា​ចុង​ក្រោយ​នេះ ស្រាប់តែ​វេ​ប​សាយ​Hollywoodlife.Com​របស់​អា​មេ​រិ​ក​ផ្សាយ​ថា កីឡាករ​Cristiano Ronaldo កំពុង​ចាប់អារម្មណ៍​នាង​Kendall Jenner ដោយ​កោតសរសើរ​រូបថត​នាង​ក្នុង​ប្រព័ន្ធ​Facebook​ទៀត​ផង ៕