ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Amir Khan បបួល Floyd Mayweather ឡើង​សង្វៀន​ជា​ថ្មី

8 ឆ្នាំ មុន

Amir Khan អ្នក​ប្រដាល់​ល្បីឈ្មោះ​ជនជាតិ​អង់គ្លេស បាន​បបួល​អតីត​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​ជនជាតិ​អា​មេ​រិ​ក​Floyd Mayweather ត្រឡប់​ចូល​សង្វៀន​ប្រដាល់​ជា​ថ្មី ពេល​ជួប​គ្នា​នៅ​ក្បែរ​សង្វៀន​ប្រដាល់​ធ្វើ​ឱ្យ​ផ្ទុះ​សង្គ្រាមពាក្យសម្ដី​

Amir Khan អ្នក​ប្រដាល់​ល្បីឈ្មោះ​ជនជាតិ​អង់គ្លេស បាន​បបួល​អតីត​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​ជនជាតិ​អា​មេ​រិ​ក​Floyd Mayweather ត្រឡប់​ចូល​សង្វៀន​ប្រដាល់​ជា​ថ្មី ពេល​ជួប​គ្នា​នៅ​ក្បែរ​សង្វៀន​ប្រដាល់​ធ្វើ​ឱ្យ​ផ្ទុះ​សង្គ្រាមពាក្យសម្ដី​ឌឺដង​ដាក់​គ្នា​ទៀត​ផង ។

ម្ចាស់​មេដាយ​ប្រាក់​អូ​ឡាំ​ពិ​ក​ជនជាតិ​អង់គ្លេស​រូប​នេះ​បាន​ជួប​Floyd Mayweather​កំពុង​អង្គុយ​ទស្សនា​ប្រដាល់​ដែល​កីឡាករ Garcia យកឈ្នះ​កីឡាករ​Robert Guerrero ក៏​និយាយ​ឌឺដង​រហូត​ឈាន​ទៅ​បបួល​កំពូល​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​អា​មេ​រិ​ក​ឡើង​សង្វៀន​ប្រកួត​ជាមួយ​ខ្លួន ប៉ុន្តែ​មិន​ទទួល​បានការ​ឆ្លើយ​តប​ពី​Floyd Mayweather ឡើយ ខណៈ​ទស្សនិកជន​កំពុង​តាម​ឃ្លាំមើល​យ៉ាង​ដិត​ដល់ ៕