ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិភាគតិច​លែង​និយម​សម្លៀក​បំពាក់​ប្រពៃណី

8 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ កាលពីមុន​បើ​គេ​និយាយ​ពី​ខេត្តមណ្ឌលគិរី និង​ខេត្ត​ដទៃ​ទៀត​ស្ថិត​នៅ​តំបន់​ភូមិភាគ​ឦសាន គេ​ប្រា​ដក​ជា​នឹកឃើញ​អំពី​រូបភាព​នៃ​ការ​ស្លៀកពាក់​បែប​ប្រពៃណី​របស់​ជនជាតិភាគតិច ឬ​ខ្មែរលើ ។

ខេត្តមណ្ឌលគិរី ៖ កាលពីមុន​បើ​គេ​និយាយ​ពី​ខេត្តមណ្ឌលគិរី និង​ខេត្ត​ដទៃ​ទៀត​ស្ថិត​នៅ​តំបន់​ភូមិភាគ​ឦសាន គេ​ប្រា​ដក​ជា​នឹកឃើញ​អំពី​រូបភាព​នៃ​ការ​ស្លៀកពាក់​បែប​ប្រពៃណី​របស់​ជនជាតិភាគតិច ឬ​ខ្មែរលើ ។ ចំពោះ​ពេល​បច្ចុប្បន្ន​គេ​កម្រ​បានឃើញ​ពួក​គាត់​ប្រើប្រាស់​ខោអាវ​បុរាណ​ខ្លាំង​ណាស់ ព្រោះតែ​កា​រវិ​វ​ឌ្ឍ​របត់​នៃ​សង្គម ភាព​ទាន់សម័យ​បាន​ធ្វើ​ឲ្យ​ប្រពៃណី​ទំនៀមទម្លាប់​ពី​ដូនតា​ជនជាតិភាគតិច​ប្រឈម​នឹង​ការ​បាត់បង់ បន្តិច​ម្តង​ៗ ។

បុរស​ឈ្មោះ​ពូ​ម៉ុ​ប គ្រែ​ត អាយុ​៥៤​ឆ្នាំ ជនជាតិ​ព្នង​រស់នៅ​ភូមិ​ពូ​លូ​ង សង្កាត់​រម្យ​នា ក្រុង​សែន​មនោ​រម្យ​និយាយ​ទាំង​ដកដង្ហើម វែង​ៗ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​ធ្វើ​ម៉េច​ក្មួយ​សម័យនេះ​គេ​លែង​ពាក់​ហើយ អា​ខោអាវ​ពី​មុន​នោះ ព្រោះ​ក្មេង​ឥឡូវ​គេ​ចូល​ចិត្ត អាណា​ទាន់សម័យ​» ។

បើ​ទោះជា​យ៉ាងណា​ក្តី គេ​នៅ​សង្កេត​ឃើញ​សម្លៀក​បំពាក់​ដូច​តា​របស់​ជនជាតិភាគតិច​នៅ​តែ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ផលិត​កុន និង​ចម្រៀង​កាយវិការ​មួយ​ចំនួន​ដោយ​ជ្រើសរើស​យក​សម្លៀក​បំពាក់​ប្រពៃណី​របស់​ជនជាតិ​ភាគ​ទៅ​ស្លៀកពាក់​សម្តែង​ដើម្បី​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន ។

កញ្ញា​ពិសី អ្នក​រស់នៅ​ខេត្តកំពង់ចាម​ដែល​បាន​ទៅ​លេង​ទឹកជ្រោះ​ប៊ូ​ស្រា​ជាមួយ​គ្រួសារ​នាង​នា​ពេល​កន្លង​មក​ឲ្យ​ដឹង​ថា «​វា​រាង​សិច​ស៊ី​តិច​មែន​បង​… ប៉ុន្តែ​វា​ក៏​ស្អាត​ម្យ៉ាងដែរ​ហើយ​បើ​យើង​មក​លេង​នៅ​តំបន់​នេះ​ហើយ​មិន​បាន​ស្លៀក​ថត​អួត​មិត្តភក្តិ គឺ​ពិតជា​គួរ​ឲ្យ​ស្តាយ​ខ្លាំង​ណាស់​ព្រោះ​មិន​ងាយ​បាន​មក​លេង​ទេ​….» ។

ក្នុង​ន័យ​ស្រ​ដៀង​គ្នា​នេះ​ដែល​លោក​សុវណ្ណ បញ្ញា ជា​និ​សិ​ត្ស​ពី​រាជធានី​ភ្នំពេញ​បាន​បញ្ចេញយោបល់​ថា​«​ដំបូង​ខ្ញុំ​មិន​ហ៊ាន​ស្លៀកពាក់​ទេ​… ដូច​ជា អៀន​ៗ​ខ្លួនឯង​មិច​មិនដឹង​ទេ​… តែ​នៅ​ពេល​មិត្តភក្តិ​ជំរុញ​ឲ្យ​ស្លៀក​ដើម្បី​ថតរូប​ជុំ​គ្នា​ទុកជា​អនុស្សាវរីយ៍​ខ្ញុំ​ក៏​ដាច់​ចិត្ត​ស្លៀក​តែ​ម្តង ទៅ​» ។

ជា​ការណ៍​ពិត​ការ​រស់នៅ​របស់​មនុស្ស បច្ចុប្បន្ន​រមែង​មានការ​ផ្លាស់​ប្តូរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មនុស្ស គ្រប់​ៗ​រូប​ចង់បាន​ភាព​ងាយស្រួល​ក្នុង​ការ​រស់នៅ ដូច្នេះ​ហើយ​ការ​អភិវឌ្ឍ​របស់​សង្គម​ជាតិ តែង​ជួប​ប្រទះ​ការ​ប៉ះពាល់​ដល់​ប្រពៃណី​វប្បធម៌​មួយ​ចំនួន​របស់​មនុស្ស​ជំនាន់​ដើម ។

បច្ចុប្បន្ន​ជនជាតិភាគតិច​ដែល​រស់នៅ​ខេត្តមណ្ឌលគិរី​ស្ទើរតែ​១០០% កំពុង​បោះបង់​ចោល​នូវ​របៀប​រស់នៅ​តាម​យថាកម្ម​ដូច​កាលពីមុន ដោយ​ពួក​គាត់​រៀន​របៀប​រស់នៅ​តាម​ខ្មែរ​កណ្តាល ។ រាល់ពេល​ឈឺ​ថ្កាត់​ទៅ​មន្ទីរពេទ្យ បញ្ជូន​កូន​ទៅ​សាលារៀន ចេះ​ចិញ្ចឹមសត្វ និង​បង្កើន​ផល​កសិកម្ម​តាម​បែប​ទំនើប ។ សូ​ម្បី​តែ​ខោអាវ​ប្រពៃណី​ដូនតា (​ប៉ឹង​) ក៏​គេ​កម្រ​បានឃើញ​ពួក​គាត់​ស្លៀកពាក់​ជា​សាធារណៈ​ដែរ ។ ពួក​គាត់​ស្លៀកពាក់​តាម​របៀប​អ្នក​រស់នៅ​តំបន់​ភូមិភាគ​កណ្តាល មាន​ខោជើងវែង អាវដៃវែង និង​ខោអាវ​ម៉ូ​ដ​សម័យ ផ្សេង​ៗ​ទៀត ។ ខុស​ប្លែក​កាលពីមុន​ស្រុក​ទេស​មិន​ទាន់​មាន​សុខ​សន្តិភាព​ពេញលេញ ការ​ស្លៀកពាក់​របស់​ជនជាតិភាគតិច គឺ​នៅ​ប្រើប្រាស់​បែប​ប្រពៃណី​ច្រើន តួយ៉ាង​ដូច​ជា​៖ ស្ត្រី​ស្លៀក​តែ​សំពត់ លែង​ល្វែង​លើ ចំណែក​បុរស​គ្រាន់តែ​យក​ក្រណាត់​បិទ​កេរ្តិ៍ខ្មាស​ប៉ុណ្ណោះ ។

មន្ត្រី​មន្ទីរ​វប្បធម៌​ខេត្ត​ឲ្យ​ដឹង​ថា ទោះបី​ជនជាតិភាគតិច​បោះបង់ លែង​ស្លៀកពាក់​សម្លៀក​បំពាក់​ប្រពៃណី​ក៏​ដោយ ប៉ុន្តែ​មន្ទីរ​ជំនាញ​ខេត្ត​បាន​យកចិត្តទុកដាក់​ចូលរួម​អភិរក្ស​មិន​ឲ្យ​បាត់បង់​ឡើយ «​យើង​មាន​បង្កើត​ក្រុម​របាំ​ប្រពៃណី​ជនជាតិ​ដែល​មាន​ស្លៀក​សម្លៀក​បំពាក់​បុរាណ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នៅ​តាម​រមណីយដ្ឋាន​មួយ​ចំនួន​ធំ​ក្នុង​ខេត្ត​មាន​កន្លែង​សម្រាប់​ជួល​ខោអាវ​ជនជាតិ​សម្រាប់​អ្នកទេសចរ​ផង​ដែរ ៕