រថយន្តដឹកត្រី ក្រឡាប់ ចាក់ត្រីចោលពេញផ្លូវ នៅមុខសាលាស្រុកជើងព្រៃ
- កំពង់ចាម
ខេត្តកំពង់ចាម៖ រថយន្តដឹកត្រីមួយគ្រឿង បានជួបហេតុការណ៍ ក្រឡាប់ ធ្វើអោយត្រី ដែលមានទម្ងន់ ២ ទៅ ៣តោន ជ្រុះរាយប៉ាយ…
ខេត្តកំពង់ចាម៖ រថយន្តដឹកត្រីមួយគ្រឿង បានជួបហេតុការណ៍ ក្រឡាប់ ធ្វើអោយត្រី ដែលមានទម្ងន់ ២ ទៅ ៣តោន ជ្រុះរាយប៉ាយ…
ខេត្តកំពង់ចាម៖ រថយន្តដឹកត្រីមួយគ្រឿង បានជួបហេតុការណ៍ ក្រឡាប់ ធ្វើអោយត្រី ដែលមានទម្ងន់ ២ ទៅ ៣តោន ជ្រុះរាយប៉ាយ លើផ្លូវជាតិលេខ៦ មុខសាលាស្រុកជើងព្រៃ។ សំណាងល្អត្រីទាំងនោះមិនមានបាត់បង់ឡើយ ដោយសមត្ថកិច្ច ចុះទៅជួយការពារ មិនឱ្យប្រជាពលរដ្ឋណាម្នាក់ មកចាប់យកនោះទេ។
លោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ ប្រាប់ឲ្យដឹងថា ត្រីមួយរថយន្តនេះ ត្រូវបានឈ្មួញ ចុះទៅទិញពីស្រះមួយកន្លែង ក្នុងស្រុកបាធាយ ដើម្បីដឹកយកមកលក់នៅតាមផ្សារមួយចំនួន ក្នុងខេត្តកំពង់ចាម។ ចៃដន្យ ស្របពេលបើកមកដល់ជិតរង្វង់មូលស្គន់ វាក់នឹងម៉ូតូមួយគ្រឿង នៅខាងមុខ តៃកុងរថយន្ត ក៏បានចាប់ហ្វ្រាំង ជាហេតុធ្វើឲ្យធុងទឹកដាក់ត្រីគ្រលែង ហើយក្រឡាប់រថយន្តតែម្ដង។ សំណាងមិនមានអ្នករងរបួសនោះទេ។ ហេតុការណ៍ឡានដឹកត្រីក្រឡាប់នោះ បានកើតឡើង នៅវេលាម៉ោងជាង ១០ព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។
អភិបាលស្រុកជើងព្រៃ បន្តថា ក្រោយពីមានហេតុការណ៍ក្រឡាប់រថយន្តដឹកត្រីរបស់ឈ្មួញ កម្លាំងនគរបាល រួមទាំងអាជ្ញាធរ បានចុះទៅដល់ភ្លាមៗ ដោយប្រាប់ប្រជាពលរដ្ឋ នៅក្បែរនោះ មិនឲ្យនរណាម្នាក់ ទៅចាប់យកត្រីរបស់គេនោះទេ។ នេះជាហេតុការណ៍គ្រោះថ្នាក់ចៃដន្យតែប៉ុណ្ណោះ៕ ចាន់ ថេត
ចែករំលែកព័តមាននេះ