ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព័ន្ធ​បា.ញ់​បង្ហោះ​អាកាស​សាកល្បង​នៅ​ឆ្នាំ​2017

8 ឆ្នាំ មុន

ប្រព័ន្ធ​បា.ញ់​បង្ហោះ​អាកាស​ហៅ​កាត់​ថា SLS គឺជា​យាន​បា.ញ់​បង្ហោះ​រចនា​ឡើង​ដោយ​អង្គការ​ណា​សា​ក្រោយ​ពី​លុប​ចោល​កម្មវិធី​ក្រុម​ផ្កាយ ឬ Constellation Program ដើម្បី​ដាក់​ជំនួស​យានអវកាស ។ ច្បាប់​អាជ្ញាធរ​អង្គកា​ណា​សា​ឆ្នាំ​២០១០

ប្រព័ន្ធ​បាញ់​បង្ហោះ​អាកាស​ហៅ​កាត់​ថា SLS គឺជា​យាន​បាញ់​បង្ហោះ​រចនា​ឡើង​ដោយ​អង្គការ​ណា​សា​ក្រោយ​ពី​លុប​ចោល​កម្មវិធី​ក្រុម​ផ្កាយ ឬ Constellation Program ដើម្បី​ដាក់​ជំនួស​យានអវកាស ។ ច្បាប់​អាជ្ញាធរ​អង្គកា​ណា​សា​ឆ្នាំ​២០១០ បាន​មើលឃើញ​ពី​ការ​ផ្លាស់​ប្តូរ​ចលនា​យាន Ares 1 និង​យាន Ares V ទៅ​ជា​យាន​តែ​មួយ​ដែល​មាន​សមត្ថភាព​ដឹក​សេ​វិក និង​ទំនិញ​ផង​ដែរ ហើយ​វា​នឹង​ត្រូវ​បាន​គេ​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ជាមួយនឹង​កម្លាំង​មហិមា ។

SLS នឹង​ដឹក​ជញ្ជូន​រថយន្ត Orion Multi-Purpose Crew Vehicle ព្រមទាំង​ទំនិញ​មាន​ប្រយោជន៍​ផង​ដែរ គ្រឿង​បរិក្ខារ និង​ការ​ពិសោធ​គន្លង​របស់​ផែនដី និង​គោលដៅ​លើស​ពី​នេះ​ទៀត​ផង ។ ជាមួយ​គ្នា​នេះ​ដែរ វា​នឹង​បម្រើ​ក្នុង​លក្ខណៈ​បម្រុង​សម្រាប់​ពាណិជ្ជកម្ម និង​សេវាកម្ម​ដឹក​ជ​ញ្ចូ​ន​ដៃគូ​អន្តរជាតិ​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ ISS ។ វា​អាច​នឹង​ត្រូវ​បាន​គេ​ប្រើ​ជា​បេសកកម្ម​ដើម្បី​ទៅ​ជួសជុល​ប្រព័ន្ធ​ផ្កាយ​រណប​ទូរគមនាគមន៍ ស្ថិត​នៅ​ត្រង់​គន្លង​ប្រមាណ​ជា​៣៦.០០០​គីឡូម៉ែត្រ​ពី​ផែនដី​ដែល​ពី​មុន​អវកាសយានិក​មិន​អាច​ទៅ​ដល់ ។

គ្រាប់​រ៉ុក្កែត ត្រូវ​បាន​គេ​រចនា​ដោយ​សហការ​ជាមួយ​បច្ចេកវិទ្យា​ពី​យានអវកាស និង​កម្មវិធី​រុករក​ក្រុម​ផ្កាយ ។ កម្លាំង​របស់​គ្រាប់​រ៉ុក្កែត​នេះ​រួម​មាន​ប្រព័ន្ធ​រុញច្រាន​របស់​អីុ​ដ្រូ​សែន​រាវ និង​អុក​ស៊ី​សែន​រាវ ។ វា​អាច​ផ្ទុក​ដល់​ទៅ​៧០​ម៉ែត្រ​គីប ពោល​ស្ទើរតែ​៣​ដង​នៃ​យាន Space Shuttle​។ ការ​សាកល្បង​ហោះហើរ​ជា​លើក​ដំបូង​គ្មាន​ឈ្មោះ​នឹង​ប្រព្រឹត្ត​ទៅ​ឆ្នាំ​២០១៧ ជាមួយនឹង​ដំណើរ​ឆ្ពោះទៅ​ឋាន​ព្រះ​ចន្ទ ដែល​ត្រូវ​គេ​គ្រោងទុក​នៅ​ឆ្នាំ​២០២១​ផង​ដែរ ៕