ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុងកុង​ចុះ​ត្រជាក់​បំផុត​ដល់​3,3oC

8 ឆ្នាំ មុន

សារព័ត៌​មាននៅ​ហុងកុង កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មន្ត្រី​ឧតុនិយម​បាន​ប្រកាស​អាសន្ន​ដល់​ពលរដ្ឋ​ពី​អាកាសធាតុ​ដ៏​ត្រជាក់​បំផុត កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ មក​រា ២០១៦ ថា សីតុណ្ហភាព​នៅ​ហុងកុង​ធ្លាក់​ចុះ​ដល់​៣,៣oC

សារព័ត៌​មាននៅ​ហុងកុង កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មន្ត្រី​ឧតុនិយម​បាន​ប្រកាស​អាសន្ន​ដល់​ពលរដ្ឋ​ពី​អាកាសធាតុ​ដ៏​ត្រជាក់​បំផុត កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ មក​រា ២០១៦ ថា សីតុណ្ហភាព​នៅ​ហុងកុង​ធ្លាក់​ចុះ​ដល់​៣,៣oC និង​អគារ​ភាគច្រើន​គ្មាន​ឧបករណ៍​បញ្ចេញ​កំ​ដៅ ចំណែក​នៅ​តំបន់​ទីទួល ឬ​នៅ​លើ​ភ្នំ​អាកាសធាតុ​ធ្លាក់​ចុះ​គួរ​ឱ្យ​បារម្ភ ។

វា​ជា​អាកាសធាតុ​ដ៏​ត្រជាក់​បំផុត​ក្នុងអំឡុងពេល​៥៩​ឆ្នាំ បន្ទាប់​ពី​ហុងកុង​ធ្លាប់​ត្រជាក់​ខ្លាំង​ជា​ប្រវត្តិសាស្ត្រ​ម្តង​មក​ហើយ​ក្នុង​ខែកុម្ភៈ ១៩៥៧ ដែល​សីតុណ្ហភាព​ធ្លាក់​ដល់​២,៤oC ។

អាជ្ញាធរ​ហុងកុង​បាន​ប្រកាស​អាសន្ន​ដល់​ពលរដ្ឋ​ត្រូវ​ពាក់អាវ​រងា ដើម្បី​ការពារ​រាង​កាយ​ពី​ធាតុ​ត្រជាក់ និង​ចៀសវាង​ស្ថិត​នៅ​ខាងក្រៅ​ផ្ទះ​ក្នុង​រយៈពេល​យូរ ។

មាន​ពលរដ្ឋ​ប្រហែល​២០​នាក់ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ខណៈ​ក្នុង​រាង​កាយ​សីតុណ្ហភាព​ទាប​ជាង​ការ​កំណត់ ។ អាជ្ញាធរ​ហុងកុង​បញ្ជាក់​ថា ស្ថានភាព​អាកាសធាតុ​ដែល​ត្រជាក់​ខ្លាំង​ជាង​នេះ បាន​កើតឡើង​នៅ​ឆ្នាំ​១៨៩៣ ដោយ​កាល​ណោះ​សីតុណ្ហភាព​ធ្លាក់​ដល់​កម្រិត 0oC ៕