ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ជ័យ​លា​ភី​គំនូរ​ស្វា និង​ពាក្យស្លោកសម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ 2016

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​រូប​ស្វា​ជា​និមិត្តរូប និង​ការ​តែង​និពន្ធ​ពាក្យស្លោក​សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦ បាន​ទទួល​ស្នាដៃ​ពី​បេក្ខជន​ជា​ច្រើន ។ ពេល​នេះ​បាន​រក​ឃើញ​ម្ចាស់​ជ័យ​លា​ភី​ក្រោម​ការ​វាយតម្លៃ​

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​រូប​ស្វា​ជា​និមិត្តរូប និង​ការ​តែង​និពន្ធ​ពាក្យស្លោក​សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦ បាន​ទទួល​ស្នាដៃ​ពី​បេក្ខជន​ជា​ច្រើន ។ ពេល​នេះ​បាន​រក​ឃើញ​ម្ចាស់​ជ័យ​លា​ភី​ក្រោម​ការ​វាយតម្លៃ​តាម​រយៈ​ការ​បោះ​ឆ្នោត​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក ។

កាលពី​រសៀល​ថ្ងៃ​ទី​២៤ មក​រា ឆ្នាំ​២០១៦​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​កូរ៉េ បាន​បង្ហាញ​ម្ចាស់​ជ័យ​លា​ភី​សម្រាប់​ស្នាដៃ​ពីរ​ផ្សេង​គ្នា គឺ​ការ​ប្រកួត​គូរគំនូរ​រូប​ស្វា​ជា​និមិត្តរូប និង​ការ​តែង​និពន្ធ​ពាក្យស្លោក ។

កញ្ញា​យឹ​ម ចាន់​វិ​នី​តា និស្សិត​ថ្នាក់អនុបណ្ឌិត​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ជាប់​លេខ​១​លើ​ស្នាដៃ​តែង​និពន្ធ​ពាក្យស្លោក «​អង្គរ​សង្ក្រាន្ត​ប្រៀប​បាន​ដូច​ពេជ្រ ចែងចាំង​រំលេច​ស្ទួយ​វប្បធម៌​ខ្មែរ​» ។ ពាក្យពេចន៍​នេះ​បង្ហាញ​ពី​សុខ​សន្តិភាព រួបរួម​គ្នា ទើប​ទទួល​បាន​ជោគជ័យ​ហើយ​អាច​ញាំ​ុ​ង​ឱ្យ​កម្មវិធី​អង្គរ​សង្ក្រាន្ត​កាន់តែ​ល្បីល្បាញ​លើ​ពិភពលោក ។

ចំពោះ​ជ័យ​លា​ភី​លេខ​១​លើ​ស្នាដៃ​គំនូរ​ស្វា​ជា​និមិត្តរូប​បាន​លើ​យុវជន​ពី​ខេត្តកំពង់ចាម​ជ្រិ​ន ជ័យ​ស​ក្ត័ និស្សិត​ឆ្នាំ​ទី​១​ផ្នែក​ស្ថាបត្យកម្ម​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ។ និស្សិត​រូប​នោះ​ខិតខំ​គូរ​អស់​រយៈពេល​១​ស​ប្តា​ហ៍​ទើប​ចេញ​ជា​រូបរាង​គំនូរ​ស្វា​និមិត្តរូប ។

ចំណាត់​លេខ​២​បាន​ទៅ​លើ​កញ្ញា​បាន សុខ​ធីតា​មុនី ។

ចាប់ពី​ថ្ងៃ​ទី​១៦ មក​រា ឆ្នាំ​២០១៦ គណៈកម្មការ​ដែល​ជា​សាស្ត្រាចារ្យ​ជំនាញ​ឯកទេស​បាន​រៀបចំ​វាយតម្លៃ​ស្នាដៃ​រូប​ស្វា​និមិត្តរូប​ចំនួន​១៣ (​ក្នុង​ចំណោម​៦៥​ស្នាដៃ​) ដោយ​ផ្តោត​លើ​លក្ខខណ្ឌ​ដូច​ជា ៖

១-​ពាក្យស្លោក​ត្រូវ​តែ​បង្កប់​អត្ថន័យ​ដែល​ទាក់ទង​នឹង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឬ​បុណ្យចូលឆ្នាំ​ខ្មែរ ដូច​ជា​ការ​រួបរួម​និង​ជួបជុំ​មហា​គ្រួសារ​ខ្មែរ តួនាទី​យុវជន​ក្នុង​ការ​ថែរក្សា និង​អភិវឌ្ឍ​វប្បធម៌​ខ្មែរ ។
២-​ពាក្យស្លោក​ខ្លី​ចន្លោះ​ពី​៥​ទៅ​២០​ពាក្យ ។
៣-​ត្រូវ​ភ្ជាប់​កថាខណ្ឌ​ខ្លី​មួយ​ប្រកបដោយ​អត្ថន័យ​ពាក្យស្លោក ។

ចំពោះ​រូប​ស្វា​ជា​និមិត្តរូប​ត្រូវ​មាន​រចនាបថ​ខ្មែរ គូរ​ដោយ​ប្រើ​ខ្មៅ​ដៃ ឬ​កុំព្យូទ័រ ។ ត្រូវ​បង្ហាញ​នូវ​ឫទ្ធានុភាព ថាមពល ការ​គោរព ភាព​ស្មោះត្រង់ ភាព​ឆ្លាត​វៃ និង​ភាព​ក្រមិចក្រមើម​។ ជា​ស្នាដៃ​មិន​ចម្លង​ពី​បុគ្គល ឬ​ស្ថាប័ន​ណាមួយ​ឡើយ ។ រូប​ត្រូវ​មាន​កម្ពស់​ពី​១៥០​មី​ល្លី​ម៉ែត្រ​ទៅ​២០០​មី​ល្លី្ល​ម៉ែត្រ ៕