ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​បង្រៀន​សាលាបឋមសិក្សា​ជម្ពូ​វ័​ន្ត ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​លោកនាយក​សាលា ដក​នាយករង​២​រូប

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ខណៈ​នេះនាព្រឹកថ្ងៃទី​២៦ មករា​ លោកគ្រូ​-​អ្នកគ្រូ និង​សិស្សានុសិស្ស​ជា​ច្រើន​នាក់​ក្នុង​សាលា​ជម្ពូ​វ័​ន្ត បាន​​នាំ​គ្នា​កាន់​បដា​ស្រែក​តវ៉ា​ប្រឆាំង​ជាមួយ​លោកនាយក​សាលា​ជម្ពូ​វ័​ន្ត​ដែល​ទើប​មក​កាន់​តំណែង​ថ្មី បាន​ដក​លោក​នាយករង​២​រូប​ឱ្យទៅ​កាន់​សាលា​ផ្សេង ខណៈ​ដែល​ពួក​គាត់​កំពុង​គោរព​ស្រឡាញ់ ។

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ខណៈ​នេះនាព្រឹកថ្ងៃទី​២៦ មករា​ លោកគ្រូ​-​អ្នកគ្រូ និង​សិស្សានុសិស្ស​ជា​ច្រើន​នាក់​ក្នុង​សាលាបឋមសិក្សា​ជម្ពូ​វ័​ន្ត បាន​​នាំ​គ្នា​កាន់​បដា​ស្រែក​តវ៉ា​ប្រឆាំង​ជាមួយ​លោកនាយក​សាលា​ដែល​ទើប​មក​កាន់​តំណែង​ថ្មី បាន​ដក​លោក​នាយករង​២​រូប​ឱ្យទៅ​កាន់​សាលា​ផ្សេង ខណៈ​ដែល​ពួក​គាត់​កំពុង​គោរព​ស្រឡាញ់ ។

ប្រភព​ឱ្យ​ដឹង​ថា លោកនាយក​សាលា​ដែល​ពួក​គាត់​នាំ​គ្នា​តវ៉ា​នោះ ឈ្មោះ​ស្វាយ សា​រុន ដែល​ទើប​ប្រកាស​ជា​ផ្លូវ​ការណ៍​កាលពី​ថ្ងៃ​ទី​២៥ មក​រា នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រីឯ​លោក​នាយករង​២​រូប ម្នាក់​ឈ្មោះ​ខាត់ សេង​លី បាន​ដក​ទៅ​កាន់​បឋម​សិក្សា​សុភ​មង្គល និង​ម្នាក់​ទៀត​ឈ្មោះ​កែវ គង់ ដក​ទៅ​កាន់​បឋម​សិក្សា​ពូន​ភ្នំ ។

ការ​ប្រឆាំង​របស់​លោកគ្រូ​-​អ្នកគ្រូ និង​សិស្សានុសិស្ស​នេះ គឺ​ចង់ឱ្យ​ខាង​មន្ទីរ​អប់រំ​យុវជន និង​កីឡា គិត​ឡើង​វិញ​ពី​លោក​ស្វាយ សា​រុន ដែល​ជា​នាយក​សាលាបឋមសិក្សា​ជម្ពូ​វ័​ន្ត​ថ្មី​នេះ តាំងពី​លោក​ចូល​មក​កាន់​តំណែង​ត ចាប់​ថ្ងៃ​ទី​២៩ ធ្នូ ២០១៥ រហូត​មក​ដល់​ពេល​នេះ ពួក​គាត់​អះអាង​ថា គឺ​មាន​ភាព​រង្គោះរង្គើរ​ផ្ទៃក្នុង​យ៉ាង​ខ្លាំង ។ ដូច្នេះ ពួក​គាត់​សុំ​ឱ្យ​ខាង​មន្ទីរ​អប់រំ​គិត​ឡើង​វិញ ចំពោះ​លោក​ស្វាយ សា​រុន  ។