ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់​ឡានតែ​ដាក់​លេខរ៉ឺ​យ៉ែ​ល ប្អូន​ឡើង​ទៅ​បញ្ឆេះ​បុករុលដល់មុខផ្ទះគេ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រថយន្តម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ប្រភេទ​យី​ឌុ​ប​មួយ​គ្រឿង​កំពុង​តែ​ឈប់​ចត ខណៈ​​​​ប្អូន​អ្នកបើកបរ​ឡើង​ទៅ​បញ្ឆេះ​បើក បញ្ច​ក់​ប្រុង​សម្រាក ​ស្រាប់តែ​រ៉ឺ​យ៉ែ​ល​ថយក្រោយ​ទៅ​បុក​រថយន្ត​ឃ្លុប​ដឹក​ទំនិញ​មួយ​គ្រឿង និង​រុញ​ទៅ​បុក​សំយាបផ្ទះ​កន្លែង​លក់ដូរ បណ្តាល​អោយ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​។​ ទោះបីជា​យ៉ាងណា ​ពុំ​បណ្តាល​អោយ​មនុស្ស​រង​របួស​ឡើយ​…

រាជធានី​ភ្នំពេញ​ ៖ រថយន្តម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ប្រភេទ​យី​ឌុ​ប​មួយ​គ្រឿង​កំពុង​តែ​ឈប់​ចត ខណៈ​​​​ប្អូន​អ្នកបើកបរ​ឡើង​ទៅ​បញ្ឆេះ​បើក បញ្ច​ក់​ប្រុង​សម្រាក ​ស្រាប់តែ​រ៉ឺ​យ៉ែ​ល​ថយក្រោយ​ទៅ​បុក​រថយន្ត​ឃ្លុប​ដឹក​ទំនិញ​មួយ​គ្រឿង និង​រុញ​ទៅ​បុក​សំយាបផ្ទះ​កន្លែង​លក់ដូរ បណ្តាល​អោយ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​។​ ទោះបីជា​យ៉ាងណា ​ពុំ​បណ្តាល​អោយ​មនុស្ស​រង​របួស​ឡើយ​ ។

គ្រោះថ្នាក់​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​ថ្ងៃ​ត្រង់​ទី​២៦ ខែសីហា ​នៅ​តាម​ផ្លូវ​បេតុង​ខាងកើត​បឹង​បៃតង ក្នុងភូមិ​ច្រេះ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ រថយន្តដែល​បង្ក​គ្រោះថ្នាក់​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស លាយ​ខៀវ ពាក​ស្លាក​លេខ បាត់ដំបង​៣A..៣០៥៤ បើកបរ ដោយ​ឈ្មោះ សែ​ម ភារ​ម្យ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ មាន​លំនៅ​ភូមិ​​អូរ ដា​លើ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ។ ចំណែក​រថយន្ត​ដែល​ឈប់​ចត ត្រូវ​គេ​បុក​រុញ​នោះ​ម៉ាក​KIA ពណ៌​ស​ទ្រុង​ឃ្លុប ពាក​ស្លាក​លេខ​ភ្នំពេញ​២AI.៧០២២ ដែល​ជា​រថយន្ត របស់​ផ្ទះ​ជួល បន្ទប់​លេខ​៩ ដែល​រង​ការ​ខូចខាត​តែ​ម្តង ។

​តាម​អ្នកបើកបរ រថយន្ត​ប្រភេទ​យី​ឌុ​ប បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ខ្លួន​បាន​ដឹក​ខោអាវ​មក​ពី​ប៉ោយ​ប៉ែ​ត មក​ទំលាក់​នៅ​រោងចក្រ​ក្បែរ​កន្លែង​កើតហេតុ ។ ​ពេល​ទំលាក់​ខោអាវ​រួច ក៏បាន​មក​ឈប់​ចត​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ ដោយ​ដាក់​លេខ​រ៉ឺ​យ៉ែ​ល​។
​តាម​អ្នកបើកបរ​បានអោយ​ដឹង​ទៀត​ថា ខ​ណះ​នោះ ប្អូន ប្រុស​​បាន​បើក​ឡើង​មក​បញ្ឆេះ ដើម្បី​ទំលាក់កញ្ចក់​ស្រាយ​តែ ថយក្រោយ ជ្រុល​ទៅ​បុក រថយន្ត​ម៉ាក​គា ចំ​ផ្នែក​ចំហៀង​ខាងក្រោយ ក៍បាន​រុញ​ទៅ​បុក​បង្គោល​រោង​សំយាបផ្ទះ​ជួល​និង​ធុង​លក់​ភេសជ្ជៈ​ព្រម​ទាំង​លក់​បាយ​បណ្តាល​អោយ​បាកបែក និង​ចាក់ចោល​សម្ល​ ។

តាមព័ត៌មាន​បានអោយ​ដឹង​ថា បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​ ម្ចាស់​រថយន្តដែល​ជា​ម្ចាស់ផ្ទះ​ជួល ​បាន​ទារ​ការ​ខូចខាត​ចំនួន​៥​ពាន់​ដុល្លារ ហើយ​ខាង​ម្ចាស់​រថយន្តបង្ក​សម្របសម្រួល​សង​១.៧០០​ដុល្លារ តែ​ម្ចាស់ផ្ទះ​ចុះ​នៅ​ត្រឹម​ចំនួន​២​ពាន់ ដែល​ការ​ទារ​នោះ​ត្រូវ​បាន​គេ​អះអាង​ថា វា​លើស​នឹង​ទំហំ​នៃ​ការ​ខូចខាត ​៕​

អត្ថបទសរសេរ ដោយ