ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរី​មូ​ន​ថោ​ន ធ្វើ​ពិធី​សម្ពោធ​ជា​ផ្លូវការ​គម្រោង​ទី​2 លក់ដាច់​អស់​30%

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរី​មូ​ន​ថោ​ន គម្រោង​ទី​២ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹកថ្លា តាម​បណ្ដោយ​ផ្លូវ​ឌួ​ង ងាប ទី​៣ បាន​ធ្វើ​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​សៅរ៍​ទី​២៣ មក​រា កន្លង​ម​នេះ ដោយ​បានការ​អញ្ជើញ​ចូលរួម​កាត់​ខ្សែបូ​

រាជធានី​ភ្នំពេញ ៖ បុរី​មូ​ន​ថោ​ន គម្រោង​ទី​២ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹកថ្លា តាម​បណ្ដោយ​ផ្លូវ​ឌួ​ង ងាប ទី​៣ បាន​ធ្វើ​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​សៅរ៍​ទី​២៣ មក​រា កន្លង​ម​នេះ ដោយ​បានការ​អញ្ជើញ​ចូលរួម​កាត់​ខ្សែបូ​ពី​សំណាក់​លោកនាយ​ឧត្តមសេនីយ៍ គន់ គី​ម និង​លោក​ជំទាវ​ជា​ភរិយា ។

បុរី​មូ​ន​ថោ​ន ដែល​បាន​ដំណើរការ​សាងសង់​អស់​រយៈពេល​ជា​ច្រើន​ខែ​មកនេះ គឺ​ស្ថិត​នៅ​លើ​ទីតាំង​ដ៏​ធំ​ទូលាយ​ក្នុង​តំបន់​ដែល​មាន​បរិយាកាស​ល្អ ខ្យល់អាកាស​បរិសុទ្ធ ។ ម្យ៉ាងវិញទៀត គ្រប់​អគារ​ទាំងអស់​សុទ្ធតែ​បាន​សាងសង់​ឡើង​ដោយ​វិស្វករ​ដែល​មាន​ជំនាញ​ច្បាស់លាស់ និង​មានបទពិសោធន៍​ក្នុង​ការ​សាងសង់​អគារ​ទំនើប​ៗ​នៅ​ក្រៅប្រទេស ។ បុរី​មូ​ន​ថោ​ន មាន​វីឡា​កូនកាត់ វីឡា​ភ្លោះ និង​ផ្ទះល្វែង​សម្រាប់​ប្រកប របរ​អាជីវកម្ម​ជាដើម ។ បុរី​មូ​ន​ថោ​ន​ត្រូវ​បាន​រចនា​ម៉ូត​ដោយ​វិស្វករ​មក​ពី​អឺរ៉ុប គ្រប់​អគារ​ទាំងអស់​សុទ្ធសឹងតែ​ត្រូវ​បាន​រចនា​ម៉ូត​យ៉ាង​ទាន់សម័យ និង​មាន​លក្ខណៈ​ទំនើប មានការ​ពេញ​និយម​បំផុត​សម្រាប់​មនុស្ស​សម័យ​ថ្មី ។ បុរី​មូ​ន​ថោ​ន ត្រូវ​បាន​សាងសង់​ឡើង​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ គ្រប់​អគារ​ទាំងអស់​មិន​ត្រឹមតែ​បាន​សាងសង់​ឡើង​មាន​លក្ខណៈ​ទំនើប និង​ទាន់សម័យ​ប៉ុណ្ណោះ​នោះ​ទេ ថែម​ទាំង​មាន​បរិវេណ​ធំ​ទូលាយ​នៅ​តាម​ចន្លោះ​អគារ​នីមួយ​ៗ​។​ចំណែក​សួនច្បារ​គឺ​សុទ្ធតែ​បាន​រៀបចំ​កែ​លំអ​ឱ្យ​មាន​សម្រស់​ស្រស់​ស្អាត​ប្រកបដោយ​ផាសុកភាព​ទៀត​ផង ។ ចំណែក​ផ្លូវ​នៅ​ក្នុង​បរិវេណ​បុរី​ទាំងមូល គឺ​អ៊ុត​កៅស៊ូ​ហើយ​ធំ​ទូលាយ ងាយស្រួល​ក្នុង​ការ​បើកបរ​រថយន្ត ។ មិនតែប៉ុណ្ណោះ​នៅ​ក្នុង​បរិវេណ​បុរី​ទាំងមូល គឺ​សុទ្ធតែ​ត្រូវ​បាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ដើម្បី​រក្សា​ការពារ​ពេញ​២៤​ម៉ោង ។ មិនតែប៉ុណ្ណោះ​នៅ​គ្រប់​វីឡា​ទាំងអស់ មិន​ត្រឹមតែ​វីឡា​ភ្លោះ​ឬ​វីឡា​ទោល​នោះ​ទេ គឺ​មាន​ដំឡើង​សូ​ឡា​ស្រាប់​ៗ​ទាំងអស់ ។

លោកនាយ​ឧត្តមសេនីយ៍ គន់ គី​ម បាន​មាន​ប្រសាសន៍​កោតសរសើរ​ចំពោះ​បុរី​មូ​ន​ថោ​ន ដែល​បាន​សាងសង់​ឡើង​មាន​លក្ខណៈ​ទំនើប និង​ទាន់សម័យ ហើយ​លោក​ក៏​មាន​ទំនុកចិត្ត​យ៉ាង​ខ្លាំង​លើ​បុរី​មូ​ន​ថោ​ន​ផង​ដែរ​ថា ពិតជា​លំនៅ​ឋាន​ដែល​ប្រកប​ទៅ​ដោយ​ផាសុកភាព​សម្រាប់​មនុស្ស​ទាន់សម័យ ៕