ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ត្រៀមធ្វើ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ជាប់​ច្រក​ទ្វារ​ព្រំ​ដែន​​អន្តរជាតិ«​ព្រែក​ចាក​»

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ​លោក​សរ​ សុ​វ​ណ្ណ​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី ​រួម​ទាំង​អាជ្ញាធរ​ខេត្តកំពត​ មាន​លោកអ៊ឹង ឆាយ ​អភិបាលរង​ខេត្ត​ អមដំណើរ​លោក​អូន ​ខន​…

ខេត្តកំពត ៖ ​លោក​សរ​ សុ​វ​ណ្ណ​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី ​រួម​ទាំង​អាជ្ញាធរ​ខេត្តកំពត​ មាន​លោកអ៊ឹង ឆាយ ​អភិបាលរង​ខេត្ត​ អមដំណើរ​លោក​អូន ​ខន​ អភិបាលស្រុក​កំពង់ត្រាច​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ​សីហា ​​​បាន​ចុះ​មក​ពី​និត្យ​ទីតាំង​ត្រៀម​ធ្វើ​មណ្ឌល
​ច​ត្តា​ឡី​ស័ក​អ្នក​ជ​ងឺ​កូ​វី​ដ​19​ នៅ​ជាប់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ​ស្ថិត​ក្នុងភូមិ​ថ្កូវ ​ឃុំ​ប្ញ​ស្សី​ ស្រុក​ខាងលិច ​ស្រុក​កំពង់ត្រាច​ខេត្តកំពត ​។

​លោក​អូន​ ខន ​អភិបាលស្រុក​កំពង់ត្រាច​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា​ អាជ្ញាធរ​ខេត្តកំពត ​រួម​ទាំង​លោក​សរ​សុវណ្ណ​រដ្ឋ​លេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ បាន​ចុះ​មក​ពិនិត្យ​មើល​ទីតាំង​ត្រៀម​ធ្វើ​កន្លែង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ នៅ​ជាប់​និង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​។​លោក​អូន ​ខន ​និយាយ​ថា​ ការ​យក​ទីតាំង​សម្រាប់​ច​ត្តា​ឡី​ស័ក​នៅ​ជិត​ច្រក​ទ្វារ​នេះ​ ទុក​គ្រាន់​ពលរដ្ឋ​ខ្មែរ​យើង​ត្រឡប់​មក​ពី​ប្រទេស​ជិតខាង​ អាជ្ញាធរ​យើង​បាន​ឃាត់​គាត់​អោយ​ឈប់​សម្រាក​នៅ​ទី​នេះ​សិនរយៈពេល​14​ថ្ងៃ​​ ។

លោក​អូន ​ខន​ អភិបាលស្រុក​និយាយ​ថា​ មក​ដល់​និង​ពេល​នេះ​ មិន​ទាន់​មាន​ពលរដ្ឋ​ខ្មែរ​យើង​ឆ្លងកាត់​ព្រំដែន​នៅឡើយ​ទេ​ នេះ​គ្រាន់​តែ​ត្រៀម​មើល​ទីតាំង​តែ​ប៉ុណ្ណោះ​ ។ ​លោក​សរ ​សុវណ្ណ​ រដ្ឋលេខាធិការ​ក្រសួង​ដែនដី ​និង​ជា​ក្រុមការងារ​ថ្នាក់​ជាតិ​មាន​ប្រសាសន៍​ថា ​នេះ​ជា​គោល​ការ​របស់​សម្ដេច​តេ​ជោ​ហ៊ុន​ សែន ឱ្យមន្ត្រី​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​មានការ​យកចិត្តទុកដាក់​បំផុត​ទីតាំង​តាម​ច្រក​ទ្វារ​ផ្សេង​ៗ​ត្រូវ​ត្រៀម​ធ្វើ​ជា​កន្លែង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ ។

លោក​សរ​ សុវណ្ណ​ មាន​ប្រសាសន៍​ថា ​ជំងឺ​ដ៏កាច​សាហាវ​នេះ​យើង​ទាំងអស់​គ្នា​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​និង​ទប់ស្កាត់​អោយ​ខាង​តែ​បាន​ដូច​សម្ដេច​មាន​ប្រសាសន៍​រួច​ហើយ​ត្រូវ​ទ​ន្ទិ​ច​អោយ​ចាំ​ទាំងអស់​គ្នា ​គឺ​បី​កុំ​និង​បី​ការពារ​ ។

អត្ថបទសរសេរ ដោយ