ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញ​លេខ​ពិសេស​ចំណាយ​ត្រឹមតែ​២​នាទី

8 ឆ្នាំ មុន

ស្រប​ពេល​ដែល​ក្បាល​លេខ​ជា​ច្រើន​របស់​បណ្ដាញទូរស័ព្ទ​ចល័ត​មិត្ដ​ហ្វូ​ន រួម​មាន 097 088 071, 090 068 067, 066 060 031 បាន​និង​កំពុង​ដាក់​ឲ្យ​ដំណើរការ​នៅ​ទូ​ទាំង​ប្រទេស តម្រូវការ​ប្រើប្រាស់​របស់​អត​ថិ​ជន​

ស្រប​ពេល​ដែល​ក្បាល​លេខ​ជា​ច្រើន​របស់​បណ្ដាញទូរស័ព្ទ​ចល័ត​មិត្ដ​ហ្វូ​ន រួម​មាន 097 088 071, 090 068 067, 066 060 031 បាន​និង​កំពុង​ដាក់​ឲ្យ​ដំណើរការ​នៅ​ទូ​ទាំង​ប្រទេស តម្រូវការ​ប្រើប្រាស់​របស់​អត​ថិ​ជន​ចំពោះ​លេខ​ពិសេស និង​ស្អាត​ៗ​ដ៏​មានការ​កើនឡើង​យ៉ាង​គំហុក​ផង​ដែរ​។

ជា​ទូទៅ​អតិថិជន​ត្រូវ​ចំណាយពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ពិនិត្យ​រក​លេខ​ពិសេស​ដែល​ខ្លួន​ពេញចិត្ដ​នៅ​តាម​បណ្ដាល​ហាង​លក់​ស៊ី​ម​របស់​មិត្ដ​ហ្វូ​ន​ទាំង​នៅ​ក្រុមហ៊ុន ឬ​សាខា និង​ហាក់​លក់​ទូរស័ព្ទ​ជាដើម​។

ថ្មី​ៗ​នេះ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល និង​មិន​ចំណាយ​ពេលវេលា​ច្រើន​មិត្ដ​ហ្វូ​ន​បាន​ដាក់​ដំណើរការ​សេវាកម្ម​លក់​លេខ​ពិសេស​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ថ្មី​ផ្ដាច់មុខ ហៅ​ថា «​សេវា​លក់​លេខ​ពិសេស​តាម​អន​ឡាញ​» ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ទាំងអស់​ធ្វើការ​ត្រួតពិនិត្យ​លេខ និង​តម្លៃ​តាម​រយៈ Facebook Fan Page របស់​មិត្ត​ហ្វូ​ន ឬ​តាម​រយៈ Viber និង Line របស់​មិត្ត​ហ្វូ​នតា​មរយៈ ID លេខ 0979 097 097 ដោយ​គ្រាន់តែ Chat ឬ​ក៏ Comment ទៅ​កាន់​ប្រអប់​ទំនាក់ទំនង​ទាំងនោះ​ជា​ការ​ស្រេច​។

ក្រុមហ៊ុន​មិត្ដ​ហ្វូ​ន បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​ការ​កុម្ម៉ង់​ពី​អតិថិជន​ភ្នាក់ងារ​មិត្ត​ហ្វូ​ន នឹង​ពិនិត្យ​ជូន​លេខ​ទាំងនោះ​ថា តើ​វា​ដំណើរការ ឬ​មិន​ទាន់​ដំណើរការ​មក​វិញ​ភ្លាម​ៗ​ក្នុងអំឡុងពេល​២៤​ម៉ោង​។

លោក​ណុ​ប ម៉ា​ញ ជា​បុគ្គលិក​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា «​ខ្ញុំ​ធ្លាប់តែ​ទិញ​សំបុត្រ​តាម​អន​ឡាញ ទិញ​ទំនិញ​តាម​អ៊ី​ន​ធើ​រ​ណេ​ត ឬ​ក៏​ចំណាយ​ប្រាក់​ផ្សេង​ៗ​នៅ​លើ​អ៊ី​ន​ធើ​រ​ណេ​ត​។ ប៉ុន្តែ​ពេល​នេះ មិត្ត​ហ្វូ​ន​បាន​ចេញ​កម្មវិធី​លក់​លេខ​ពិសេស​នៅ​តាម​បណ្តាញ​សង្គម​ទៀត វា​ពិតជា​ងាយស្រួល​មែនទែន​។ ខ្ញុំ​មិន​ចាំបាច់​ចំណាយពេល​ច្រើន​ធ្វើ​ដំណើរ​ទៅ​ទិញ​លេខ​ដោយ​ផ្ទាល់​ទេ​។ វិធី​នេះ​ពី​ត​ជា​លឿន និង​រហ័ស​ទទួល​ការ​ឆ្លើយ​តប​ពី​មិត្ត​ហ្វូ​ន​ទៀត​»​។

ចំណែកឯ​កញ្ញា ម៉ា​ប សូ​ដា​លី​ន បាន​លើក​ឡើង​ថា «​ខ្ញុំ​ធ្លាប់តែ​ទៅ​ទិញ​លេខ​ពិសេស​នៅ​តាម​ហាង​លក់​ពី​មុន​មក​។ ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​អាច​ស្វែងរក​ទិញ​បាន​តាម​អ៊ី​ន​ធើ​រ​ណេ​ត ដែល​ពិតជា​ងាយស្រួល និង​លឿន​មែនទែន​។ ខ្ញុំ​អាច​ដឹង​ពី​តម្លៃ និង​លេខ​ដែល​ខ្ញុំ​ចង់បាន​ភ្លាម​ៗ​ដោយ​មិន​ចំណាយពេល​យូរ​។ ខ្ញុំ​គិត​ថា វា​ពិតជា​មាន​អត្ថប្រយោជន៍​ច្រើន​មែនទែន​»​។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​ដំណើរការ​លក់​លេខ​ពិសេស​ជាង​២​ស​ប្តា​ហ៍​មកនេះ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ទទួល​ការ​គាំទ្រ​ច្រើន​ពី​អតិថិជន ដោយ​ពួក​គេ​បាន​ពោល​គឺ​សរសើរ​មិន​ដាច់​ពី​មាត់​ថា សាមញ្ញ ងាយស្រួល និង​ឆាប់រ​ហ័យ​។ ពួក​គេ​លែង​ចាំបាច់​អី​ត្រូវ​ចំណាយពេល​ទៅ​ការ​រក​ទិញ​លេខ​នៅ​តាម​ហាង​លក់​លើ​ការ​ជ្រើសរើស​លេខ​ពិសេស និង​ស្អាត​ៗ​ទៀត​ហើយ​ចាប់ពី​ពេល​នេះ​តទៅ​៕