ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែប្រយុទ្ធ​ក្លិប Man Utd និង Leicester City រត់លឿន​បំផុត​ក្នុង​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស

8 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​Daily Mail របស់​អង់គ្លេស​បង្ហាញ​តួលេខ​កីឡាករ​ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស​រត់លឿន​បំផុត​នៅ​ក្នុង​រដូវ​កាល​នេះ​មាន​កីឡាករ​Anthony Martial ខ្សែប្រយុទ្ធ​ក្លិប​Man Utd និង​Jamie Vardy

ទីភ្នាក់ងារ​ព័ត៌មាន​Daily Mail របស់​អង់គ្លេស​បង្ហាញ​តួលេខ​កីឡាករ​ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស​រត់លឿន​បំផុត​នៅ​ក្នុង​រដូវ​កាល​នេះ​មាន​កីឡាករ​Anthony Martial ខ្សែប្រយុទ្ធ​ក្លិប​Man Utd និង​Jamie Vardy ខ្សែប្រយុទ្ធ​ក្លិប​Leicester City ។

ក្រុមហ៊ុន​EA Sports បាន​ប្រមូល​តួលេខ​កីឡាករ​ក្នុង​លី​ក​កំពូល​របស់​អង់គ្លេស​ឃើញ​ថា អ្នក​រត់​បាន​លឿន​បំផុត​នៅ​ក្នុង​លី​ក​នា​ពេល​បច្ចុប្បន្ន បាន​ទៅ​លើ​កីឡាករ​Vardy និង​Martial ខ្សែប្រយុទ្ធ​ថ្មី​២​រូប​ក្នុង​ប្រឺ​មី​ញេ​លី​ក​ដែល​រត់​បាន​ចម្ងាយ​៣៤​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ខណៈ​ពេល​លេខ​៣​បាន​លើ​កីឡាករ​Jeffrey Schlupp ខ្សែការពារ​ក្លិប​Leicester City រត់​បាន​ចម្ងាយ​៣៣,៧​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ៕