ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​សភា​យក​ទាហាន​មក​ការពារ​បក្ស​ភឿ​ថៃ​ធ្វើ​ពហិកា នាយក​រដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​ត​ខ្លាច M79 ​ជិះ​រថយន្ដ​ការពារ​គ្រាប់

14 ឆ្នាំ មុន

ប្រទេស​ថៃ ជា​ពិសេស​នៅ​ទីក្រុង​បាងកក កំពុង​កើត​មាន​អសន្ដិសុខ​ជា​បន្ដបន្ទាប់ក្នុងខណៈ​ដែល​រដ្ឋាភិបាល​លោក​អាប់​ ភី​ស៊ី​ត​មិនអាច​ធ្វើ​បាន​តាម​ការ​ទាមទារ​ពី​ក្រុម​បាតុករអាវ​ក្រហម​។ ក្នុងអំឡុងពេល​កន្លង​មក​តែងតែ​កើត​មានការ​បំផ្ទុះ​គ្រាប់បែក និង​ការ​បា.ញ់ ដោ​យ M79 ជា​រឿយ​ៗ​ទៅ​លើ​ទីតាំងសំខាន់​ៗ​របស់​រដ្ឋ។ រដ្ឋាភិបាល​នៅ​តែ​បន្ដ​រឹតបន្ដឹង​ផ្នែក​សន្ដិសុខ​ដើម្បី​ទប់ទល់​នឹង​ ការចលាចល ក្នុង​ខណៈ​ដែល​ក្រុម​បាតុករ​អាវក្រហម​កំពុង​នាំ​គ្នា​ធ្វើ​បាតុកម្ម​ដាក់​ គំនាប​ឱ្យរដ្ឋាភិបាល​រំលាយ​សភា ឬ​លាលែង​ពីតំណែង ។

ប្រទេស​ថៃ ជា​ពិសេស​នៅ​ទីក្រុង​បាងកក កំពុង​កើត​មាន​អសន្ដិសុខ​ជា​បន្ដបន្ទាប់ក្នុងខណៈ​ដែល​រដ្ឋាភិបាល​លោក​អាប់​ភី​ស៊ី​ត​មិនអាច​ធ្វើ​បាន​តាម​ការ​ទាមទារ​ពី​ក្រុម​បាតុករអាវ​ក្រហម​។ ក្នុងអំឡុងពេល​កន្លង​មក​តែងតែ​កើត​មានការ​បំផ្ទុះ​គ្រាប់បែក និង​ការ​បាញ់ ដោ​យ M79 ជា​រឿយ​ៗ​ទៅ​លើ​ទីតាំងសំខាន់​ៗ​របស់​រដ្ឋ។ រដ្ឋាភិបាល​នៅ​តែ​បន្ដ​រឹតបន្ដឹង​ផ្នែក​សន្ដិសុខ​ដើម្បី​ទប់ទល់​នឹង​ការចលាចល ក្នុង​ខណៈ​ដែល​ក្រុម​បាតុករ​អាវក្រហម​កំពុង​នាំ​គ្នា​ធ្វើ​បាតុកម្ម​ដាក់​គំនាប​ឱ្យរដ្ឋាភិបាល​រំលាយ​សភា ឬ​លាលែង​ពីតំណែង ។

ក្រោម​បរិយាកាស​ជ្រួលច្របល់ក្នុង​ទីក្រុង​បាងកក​នា​ពេល​បច្ចុប្បន្ន​ក៏​បាន​ប៉ះពាល់​ទៅ​លើ​ផ្នែក​សេដ្ឋកិច្ច និង​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​ផង​ដែរ ។
តាម​កាសែត​ថៃ​កាលពី​ថ្ងៃ​ទី​២៤ មីនា ផ្សាយ​ឱ្យ​ដឹង​ថា លោក​អាប់​ភី​ស៊ី​ត វ៉េ​ចា​ជីវ៉ា នាយក​រដ្ឋមន្ដ្រី​ថៃ​បាន​ជិះ​រថយន្ដ​ការពារគ្រាប់​អមដំណើរ​ដោយ​ប្រតិភូ​ផ្សេង​ៗ​ទៅ​ចូលរួម​ប្រជុំ​សភា ក្រោម​កិច្ច​ការពារ​សន្ដិសុខយ៉ាង​តឹងរ៉ឹង។ បរិយាកាស​នៃ​ការ​ប្រជុំ​សភា ក្នុង​ថ្ងៃ​ទី​២៤ មីនា ឃើញ​ថា បរិវេណ​ផ្លូវចេញចូល​នៅ​ជុំវិញ​រដ្ឋសភា​បាន​បិទ​ការ​ធ្វើចរាចរ និង​មិន​អនុញាត​ឱ្យ​អ្នក​ណា​ម្នាក់​យករថយន្ដ​ចូល​ទេ ក្រៅពី​នាយក​រដ្ឋមន្ដ្រី​។
តំណាងរាស្ដ្រ​របស់​គណបក្ស​ភឿ​ថៃ​បានប្រមូលផ្ដុំ​គ្នា​នៅ​បរិវេណ​ខាង​មុខ​ច្រកចូលដើម្បី​ប្រឆាំង​រដ្ឋាភិបាល​ដែល​យក​កំលាំង​កងទ័ព​ទៅ​បិទ​ច្រក​ផ្លូវ​នៅ​ជុំវិញ​សភា​។ ទោះជាតំណាងរាស្ដ្រ​គណបក្ស​ភឿ​ថៃ​ប្រឆាំង​នឹងរដ្ឋាភិបាល​មិន​ព្រម​ចូល​ទៅ​ប្រជុំ​ក្នុង​សភា​ក្ដី​ក៏កិច្ចប្រជុំ​នៅ​តែ​ដំណើរការ​យ៉ាង​រលូន ព្រោះមាន​កងការពារ​សន្ដិសុខ​យ៉ាង​តឹងរ៉ឹង ។

អតីត​ប្រធាន​ស្ដីទី​គណបក្ស​ថៃ​រ៉ា​ក់​ថៃ ណែនាំ​ឱ្យ​លោក​អាប់​ភី​ស៊ី​ត​រំលាយ​សភា​ថា​ជាមធ្យោបាយ​ដ៏​ល្អ​បំផុត​ចេញពី​វិបត្ដិ
លោក​ចា​ទូរុន ឆាយ​សែង អតីត​ប្រធានស្ដីទី​គណបក្ស​ថៃ​រ៉ា​ក់​ថៃ និយាយ​ថា ការ​ធ្វើបាតុកម្ម​របស់​ក្រុម​អាវ​ក្រហម​ដើម្បី​ទាមទារឱ្យ​លោក​អាប់​ភី​ស៊ី​ត វ៉េ​ចា​ជីវ៉ា នាយក​រដ្ឋមន្ដ្រី​រំលាយ​សភា​ក្នុងអំឡុងពេល​កន្លង​មក ត្រូវ​បាន​រដ្ឋាភិបាល​អូស​បង្វែរ​ការ​ពិត​ធ្វើ​ឱ្យប្រជាជន​មានការ​ភ័យ​ខ្លាច ជា​ពិសេស​ក្នុងថ្ងៃ​ទី​១២ និង​១៣ មីនា បើសិនជា​មាន​កើតអំពើ​ហិង្សា​នោះ​មនុស្ស​ជា​ច្រើន​នឹង​ចេញមក​ធ្វើ​បាតុកម្ម​ច្រើន​ជាង​នេះ ។
លោក​ចា​ទូរុន បាន​បង្ហាញ​ការ​ជឿជាក់​ថា នៅ​ថ្ងៃ​សៅរ៍ ទី​២៧ មីនា នឹង​មាន​មនុស្សច្រើន​ជាង​ពី​៣​ទៅ​៥​ដង​នៃ​ចំនួន​ប្រជាជន ដែល​ចូលរួម​ធ្វើ​បាតុកម្ម​នា​ពេល​កន្លង​ទៅ។ បច្ចុប្បន្ន​មាន​មនុស្ស​ជា​ច្រើន​លាន​នាក់​គាំទ្រក្រុម​អាវ​ក្រហម។ ក្នុងអំឡុងពេល​កន្លង​មក មានការ​ដាក់​បំផ្ទុះ​គ្រាប់បែក និង​បាញ់​គ្រាប់ M79 ជា​ច្រើន​លើក ប៉ុន្ដែ​សមត្ថកិច្ច​មិន​អាចចាប់​ជនល្មើស​បាន​ឡើយ។ ហេតុការណ៍​ទាំងនោះ​មិន​បានដឹង​ច្បាស់​ថា ភាគី​ណាមួយ​ជាអ្នក​បង្ក​ទេ។ ការ​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​២៤ មីនា មាន​តំណាងរាស្ដ្រ​មក​ពី​គណបក្ស​ផ្សេង​ៗ រួម​មាន​អតីត​គណៈកម្មការគ្រប់គ្រង​គណបក្ស​ថៃ​រ៉ា​ក់​ថៃ គណបក្ស​កំលាំង​ប្រជាជន និង​គណបក្ស​ភឿ​ថៃ​ជាង​១០០​នាក់​បាន​រួម​គ្នា បង្ហាញ​នូវ​ការ​មិន​ពេញចិត្ដ​លើ​ករណី​មានទាហាន​ជា​ច្រើន​នាក់​យាមកាម​រដ្ឋសភា ។

ក្រុម​អាវ​ក្រហម​នឹង​ដង្ហែ​ក្បួន​នៅ​ជុំវិញ ទីក្រុង​បាងកក​ដើម្បី​បណ្ដេញ​លោក​អាប់​ភីស៊ី​ត​នៅ​ថ្ងៃ​ទី​២៧ មីនា
ក្រុម​អាវ​ក្រហម បាន​ប្រកាស​ព្រមាននាយក​រដ្ឋមន្ដ្រី​ថា បើសិន​នៅ​មុន​ថ្ងៃ​ទី​២៧ មីនា ២០១០ មិន​ទាន់​សំរេចចិត្ដ​រំលាយ​សភាទេ​នោះ​ នឹង​ត្រូវ​គេ​កត់ត្រា​ជា​ប្រវត្ដិសាស្ដ្រ​ថា “​ជា​នាយក​រដ្ឋមន្ដ្រី​ដែល​មាន​មនុស្ស​ហែ​ក្បួនបណ្ដេញ​ចេញពី​តំណែង​ច្រើន​បំផុត​”​។ នៅ​ថ្ងៃទី​២៧ មីនា គេ​មាន​ជំនឿ​ថា នឹង​មាន​អ្នកចូលរួម​ធ្វើ​បាតុកម្ម​ច្រើន​ជាង​មុន​ចំនួន​ពី​២ទៅ​៣​ដង ។
ក្រុម​អាវ​ក្រហម​នឹង​សហការ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស និង​“​ហ្គី​ណេ​ស ប៊ុ​ក​” ​ឱ្យ​ចុះបញ្ជី​កំណត់​ត្រា​ប្រវត្ដិសាស្ដ្រ​លើកនេះ​សំរាប់​ធ្វើ​ជា​សាក្សី​ដល់​សកម្មភាព​របស់ពួក​គេ។ ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​បាតុកម្មរបស់​ក្រុម​អាវ​ក្រហម​នៅ​ថ្ងៃ​ទី​២៧ មីនា បើសិនជាមាន​ទាហាន​ចេញ​ទៅ​រារាំង ឬ​ដាក់របាំង​បិទ​ផ្លូវការ​ដើរ​ជា​ក្បួន​នោះ ក្រុម​អាវក្រហម​នឹង​ប្រើប្រាស់​សិទ្ធិ​រុះរើ​របាំង​ការពារទាំងអស់​ចេញ ប៉ុន្ដែ​គឺជា​ដំណើរការ​ដោយសន្ដិវិធី​។