ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ ចេញពីធ្វើការ ជិតដល់ផ្ទះ ជួប​គ្រោះអកុសល បាត់បង់ជីវិត ដោយសារ​ម៉ូតូបុកម៉ូតូ

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

កំពង់ស្ពឺ​៖ បុរស​ម្នាក់ ចេញពី​ធ្វើការ ធ្វើដំណើរ​តាម​ម៉ូតូ ជិត​ដល់ផ្ទះ​ហើយ ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បុក​នឹង​ម៉ូតូ​មួយ​គ្រឿង​​ទៀត បណ្តាល​ឲ្យ​បាត់បង់​ជីវិត​។ ក្រោយ​ដឹងថា ប្តី​ស្លាប់…

កំពង់ស្ពឺ​៖ បុរស​ម្នាក់ ចេញពី​ធ្វើការ ធ្វើដំណើរ​តាម​ម៉ូតូ ជិត​ដល់ផ្ទះ​ហើយ ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បុក​នឹង​ម៉ូតូ​មួយ​គ្រឿង​​ទៀត បណ្តាល​ឲ្យ​បាត់បង់​ជីវិត​។ ក្រោយ​ដឹងថា ប្តី​ស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ប្រពន្ធ​ទ្រហោយំ​គួរ​ឲ្យ​អាណោច​អាធ័ម​។ រីឯ​ភាគី​ម្ខាង​ទៀត រងរបួស​ធ្ងន់ ត្រូវបាន​សាច់ញាតិ​ដឹកបញ្ជូន​តាម​រថយន្ត ទៅ​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ បុក​ម៉ូតូ​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ២០ និង ១៥​នាទី​យប់​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២១ នៅលើ​ផ្លូវ​លេខ​១៣០ ក្នុងភូមិ​រលាំងគ្រើល ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

​សមត្ថកិច្ច​ស្រង់​សំដី​សាក្សី អោយដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​មាន​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា សេ ១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GF-3772 បើកបរ​ពី​លិចទៅ​កើត មកដល់​ចំណុច​ខាងលើ បាន​រេ​ចង្កូត ទៅ​ចំណែក​ផ្លូវ​ភាគី​ម្ខាង​ទៀត បុក​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២១  ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1S-2497​។

​ប្រភព​បន្តថា ភាគី​ម៉ាក​ហុងដា សេ​125 ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GF-3772 បើកបរ ដោយ​ឈ្មោះ ញឹក សុ​ចាន់ ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​ដែកភ្លើង ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ចំណែក​ភាគី​ដែល​បាត់​បង់ជីវិត ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២១ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1S-2497 អ្នកបើកបរ​ឈ្មោះ ជួន ឆៃ​ប៊ុន​ថា​ន់ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល​លើ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

​ក្នុង​ហេតុការណ៍​នេះ បណ្ដាលអោយ​គ្រោះថ្នាក់​បាត់​បង់ជីវិត​មនុស្សម្នា​ក់ ឈ្មោះ ជួន ឆៃ​ប៊ុន​ថា​ន់ នៅ​កន្លែងកើតហេតុ និង​ភាគី​ម្ខាង​ទៀត​របួសធ្ងន់ ត្រូវ​សាច់ញាតិ បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ​។ ចំពោះ​ម៉ូតូ​ទាំង ២​គ្រឿង ត្រូវបាន​ព​ប៉ូលិស យកទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល រលាំងគ្រើល ដើម្បី​បន្ត​នីតិវិធី​។

​សូមបញ្ជាក់ថា ក្នុង​ហេតុការណ៍​នេះ អ្វីដែល​មហាជន និង​សមត្ថកិច្ច អាណិតអាសូរ​នោះ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​នៅ​ជិត​ផ្ទះ​ជនរងគ្រោះ ហើយ​នៅពេល ដែល​ជនរងគ្រោះ ធ្វើដំណើរ​ចេញពី​ធ្វើការ សំដៅទៅ​ផ្ទះ​។   ប្រពន្ធ​ជន​រងគ្រោះ បាន​ស្រែក​ទ្រហោយំ ហើយ​រៀបរាប់ថា “​រៀងរាល់ថ្ងៃ បង​តែង​ចេញពី​ធ្វើការ​រោងចក្រ នៅ​ម៉ោង ៦​ល្ងាច យ៉ាងយូរ ១៥​នាទី បង​មកដល់​ផ្ទះ​ហើយ​។ ថ្ងៃនេះ បង​បាន​ទូរស័ព្ទ​មក​អូន អោយ​រៀបចំ​ហូបបាយ​ទឹក​អោយ​ហើយ​មុន​បង ព្រោះ​បង ត្រូវ​ថែម​ម៉ោង​។  មិន​នឹកស្មានថា នៅ​ម៉ោង​កើតហេតុ អូន​ទទួល​ទូរស័ព្ទ​ពី​សមត្ថកិច្ច អោយមក​ទទួលយក​ស​ព​បង​ទៅវិញ​”៕ វង្ស សន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ