ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេ​ស៊ីល​ចេញ​ច្បាប់​ថ្មី​ហាម​អ្នកបើកបរ​តាក់​ស៊ី​ស្លៀក​ខោខ្លីពាក់​ស្បែកជើងផ្ទាត់ រួម​ទាំង​ហាម​និយាយ​រឿង​បាល់ទាត់

8 ឆ្នាំ មុន

អាជ្ញាធរ​ក្រុង​សៅ​ប៉ាវ​ឡូ ប្រទេស​ប្រេ​ស៊ីល ប្រកាស​រៀបចំ​សណ្ដាប់ធ្នាប់​ដល់​អ្នកបើកបរ​តាក់​ស៊ី ដោយ​ចេញ​ច្បាប់​មិន​ឱ្យ​ស្លៀក់​ខោខ្លី និង​ពាក់​ស្បែកជើងផ្ទាត់ ។ លើស​ពី​នេះ​ប្រសិនបើ​អ្នកបើកបរ​មាន​សក់​កន្ទ្រើង ឬ​មិន​កោរ​ពុកមាត់

អាជ្ញាធរ​ក្រុង​សៅ​ប៉ាវ​ឡូ ប្រទេស​ប្រេ​ស៊ីល ប្រកាស​រៀបចំ​សណ្ដាប់ធ្នាប់​ដល់​អ្នកបើកបរ​តាក់​ស៊ី ដោយ​ចេញ​ច្បាប់​មិន​ឱ្យ​ស្លៀក់​ខោខ្លី និង​ពាក់​ស្បែកជើងផ្ទាត់ ។ លើស​ពី​នេះ​ប្រសិនបើ​អ្នកបើកបរ​មាន​សក់​កន្ទ្រើង ឬ​មិន​កោរ​ពុកមាត់ ត្រូវ​ពិន័យ​ក្នុង​មួយ​ករណី​៩​ដុល្លារ ។ ច្បាប់​នេះ​កំណត់​ឱ្យ​ប្រើ​ចាប់ពី​ថ្ងៃ​ទី​១៨ មក​រា ២០១៦ តទៅ ។

ច្បាប់​ថ្មី​ដែល​ដាក់​ឱ្យ​ប្រើប្រាស់​នេះ កំណត់​ឱ្យ​អ្នកបើកបរ​តាក់​ស៊ីត្រូវ​ពាក់អាវ​សឺ​មី​ធម្មតា សក្ដិ​សម​នឹង​ខោ​ខូ​វ​ប៊​យ ឬ​ខោជើងវែង​ដែល​មាន​លក្ខណៈ​សមរម្យ រួម​ជាមួយ​ខ្សែ​ក្រវាត់ ។ ក្រៅពី​ស្លៀកពាក់​ឱ្យ​សមរម្យ នៅ​ក្នុង​ច្បាប់​ថ្មី​ណែនាំ​ឱ្យ​អ្នកបើកបរ​តាក់​ស៊ី​ជៀសវាង​ពិគ្រោះ​រឿង​បាល់ទាត់ នយោបាយ និង​សាសនា រួម​ទាំង​បង្ហាញ​ទស្សនៈ​បែប​អវិជ្ជមាន ។

ការ​រឹត​បន្តឹង​ដោយ​ចេញ​ច្បាប់​នោះ មាន​គោលដៅ​លើកកំពស់​បទដ្ឋាន​របស់​តាក់​ស៊ី​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​ប្រឈម​មុខ​នឹង​គូប្រជែង​ដ៏​សំខាន់ គឺ​តាក់​ស៊ី «Uber» ដ៏​ពេញ​និយម​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក ៕​