ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

iPhone ទំហំ​4​អីុ​ង នឹង​មានឈ្មោះ​ថា​«iPhone 5se»

8 ឆ្នាំ មុន

ស្មា​ត​ហ្វូ​ន​ទំហំ​៤​អីុ​ង​របស់​ក្រុមហ៊ុន Apple បាន​ធ្វើ​ឱ្យ​ពិភព​ព័ត៌មាន​បច្ចេកវិទ្យា​កក្រើក ជា​ពិសេស​អតិថិជន​របស់​ក្រុមហ៊ុន​អា​មេ​រិ​កមួយ​នេះ​ទន្ទឹងរង់ចាំ​យ៉ាង​តក់ក្រហល់​ពី​វត្តមាន​របស់​វា ខណៈ​ប្រភព​ព័ត៌មាន​គេហទំព័រ 9 to 5 Mac

ស្មា​ត​ហ្វូ​ន​ទំហំ​៤​អីុ​ង​របស់​ក្រុមហ៊ុន Apple  បាន​ធ្វើ​ឱ្យ​ពិភព​ព័ត៌មាន​បច្ចេកវិទ្យា​កក្រើក ជា​ពិសេស​អតិថិជន​របស់​ក្រុមហ៊ុន​អា​មេ​រិ​កមួយ​នេះ​ទន្ទឹងរង់ចាំ​យ៉ាង​តក់ក្រហល់​ពី​វត្តមាន​របស់​វា ខណៈ​ប្រភព​ព័ត៌មាន​គេហទំព័រ 9 to 5 Mac ឱ្យ​ដឹង​ថា ទូរស័ព្ទ​អេ​ក្រង់​៤​អីុ​ង​នោះ​នឹង​មានឈ្មោះ​ថា iPhone 5se ហើយ​គ្រឿងក្នុង​របស់​វាយ​កតាម​សង្វា​ក់​ផលិតកម្ម ដូច​ទៅ​នឹង iPhone 6 និង iPhone 6S ។ 

មាន​ន័យ​ថា iPhone 5se មាន​លក្ខណៈ​ខុស​ប្លែក​ពី iPhone 5 ទោះបីជា​មាន​ទំហំ​ដូច​គ្នា តែ​ការ​បំពាក់​បច្ចេកវិទ្យា​នៅ​ក្នុង​ទូរស័ព្ទ​ខុស​គ្នា​ស្រឡះ​ពោល​គឺ iPhone 5se មាន​កាមេរ៉ា​មុខ ១.២ មេ​ហ្គា​ភិ​ច​ស៊ែ​ល ចំណែក​កាមេរ៉ា​ក្រោយ​ដល់​ទៅ​៨​មេ​ហ្គា​ភិ​ច​ស៊ែ​ល យក​តាម​គម្រូ​ការ​មេ​រ៉ា​ពី iPhone 6 ។ ចំណែក​ម៉ូ​ដែល iPhone 6S វិញ​ក៏​ឱ្យ​សិស្ស​ប្អូន​ជំនាន់​ថ្មី iPhone 5se ខ្ចី​បច្ចេកវិទ្យា Live Photos ផង​ដែរ ។

ក្រៅពី​នេះ iPhone 5se ក៏​មាន​បន្ទះ Chip ថ្មី​ប្រព័ន្ធ​ប្រតិបត្តិការ ព្រមទាំង​ប្រព័ន្ធ Bluetooth កម្រិត​ខ្ពស់​ជាង​មុន ។  តម្លៃ​របស់​វា​មិន​ត្រូវ​បានឱ្យ​ដឹង​ទេ ហើយ​គេហទំព័រ​មួយ​ចំនួន​ក៏​មិន​បាន​ព្យាករ​ដែរ ព្រោះ​វា​បាន​លាយ​បញ្ចូល​គ្នា​ក្នុង​ការ​ផលិត ៕