Manny Pacquiao ស្ដេចប្រដាល់ហ្វីលីពីនបង្ហើបឱ្យដឹងថា ការប្រកួតជាមួយអ្នកប្រដាល់អាជីពអាមេរិក Timothy Bradleyនៅថ្ងៃទី៩ មេសា ខាងមុខ គឺជាលើកចុងក្រោយរបស់ខ្លួនក្នុងអាជីពជាអ្នកប្រដាល់ហើយ ។
លោកបញ្ជាក់ពីការសោកស្ដាយណាស់ដែលលោកត្រូវចូលនិវត្តន៍ ព្រោះដល់ពេលលោកត្រូវគិតគូររឿងប្រទេសជាតិក្នុងនាមជាអ្នកនយោបាយ ។ Manny Pacquiaoបានថ្លែងដូច្នេះថា៖«ខ្ញុំឈប់ប្រដាល់ព្រោះមានភារកិច្ចទទួលខុសត្រូវរឿងប្រទេសជាតិក្នុងនាមជាអ្នកនយោបាយហ្វីលីពីន ។
ក្រុមគ្រួសាររបស់ខ្ញុំចង់ឱ្យឈប់ជាយូរមកហើយតាំងពីមុនពេលប្រកួតជាមួយFloyd Mayweather ម្ល៉េះ ។ កន្លងមក ខ្ញុំឡើងប្រដាល់ដើម្បីជួយម្ដាយ និងក្រុមគ្រួសារ ប៉ុន្តែពេលនេះខ្ញុំឈប់ដើម្បីជួយប្រទេសជាតិវិញម្ដង» ៕
ចែករំលែកព័តមាននេះ