ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី១០ ឧសភា

13 ឆ្នាំ មុន

ឆ្នាំ​១៩៦៩
-​សង្គ្រាម​នៅ​តំបន់​ដុ​ង អាប​ប៊ី​យ៉ា បានចាប់ផ្ដើម​ហើយ​ក្នុង​ប្រទេស​វៀតណាម ដោយ​ទ័ព​អា​មេ​រិ​ក​មាន​ចំនួន​១.៨០០​នាក់ និង​ទ័ព​វៀតណាម​មាន​ចំនួន​៨០០​នាក់ ។
​ឆ្នាំ​១៩៩៣
-​ឆេះ​រោងចក្រ​ផលិត​របស់​លេង​នៅ​ក្នុងប្រទេស​ថៃ ស្លា.ប់​មនុស្ស​១៨៨​នាក់ និង​របួសធ្ងន់​៥០០​នាក់ ។
​ឆ្នាំ​១៩៩៤
-​លោក​ណែ​ល​សុ​ន មេន​ដឺ​ឡា បាន​ប្រារឰពិធី​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ស្បែកខ្មៅ​ទី​១ នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង ។
​ឆ្នាំ​២០០១

ឆ្នាំ​១៤៩៧
-​អ្នករុករក​ជនជាតិ​អ៊ី​តា​លី​ឈ្មោះ​អាម រី​ហ្គោ​វេស​ពូ​ស៊ី ធ្វើ​ដំណើរ​ចាក​ចេញពី​ទីក្រុងកា​ឌី​ស សំរាប់​ដំណើរ​រុករក​ដែនដី​ថ្មី​ជា​លើកទី​១ របស់​លោក ។
ឆ្នាំ​១៥០៣
-​លោក​គ្រី​ស្ដូ​ហ្វ័​រ កូ​ឡុំ​បើ​ស បាន​ធ្វើ ដំណើរ​ទៅ​កាន់​កោះ​មួយ​នៅ​ក្នុង​សមុទ្រ​ការីបៀ​ន និង​ឱ្យឈ្មោះ​កោះ​នោះ​ថា ឡាសទ័​រទូ ហ្គា​ស ដោយសារ​ឃើញ​មាន​សត្វ​អណ្ដើក ច្រើន​ពេក​នៅ​ទីនោះ ដែល​ពី​មុន​កោះ​នេះ ឈ្មោះ​ខា​យ​ម៉ា​ន ។
ឆ្នាំ​១៥៣៤
-​អ្នករុករក​ជនជាតិ​បារាំង​ឈ្មោះ​ហ្សា​ក់ កាត​ទី​យ៉េ បាន​ចេញដំណើរ​ទៅ​ទស្សនា​កោះញូ​វ​ហ្វូ​ន​ឡែ​ន ដែល​ស្ថិត​នៅ​ខាងជើង​អា​មេ​រិ​ក បច្ចុប្បន្ន​ជា​ដែន​កោះ​របស់​ប្រទេស​កា​ណា​ដា​។
ឆ្នាំ​១៦៥៥
-​មេបញ្ជាការ​ពីរ​រូប​របស់​ចក្រភព​អង់គ្លេ​ស លោក​វី​លៀម ផេ​ន និង​លោក​រ៉ូ​បឺ​ក វេ​ណេ​ប​លបាន​នាំ​ទ័ព​ចូល​ឈ្លានពាន​កាន់កាប់ប្រទេស​ចា​មី​កា បញ្ចូល​ជា​ដែនដី​របស់​អង់គ្លេ​ស​ចេញពី​ប្រទេស​អេ​ស្ប៉ា​ញ ។
ឆ្នាំ​១៧៦៨
-​លោក​ច​ន វី​ក ដែល​ជា​អ្នកនយោបាយនិង​ជា​អ្នកកាសែត​ត្រូវ​បាន​ចាប់​ដាក់​ពន្ធ​នាគារ​ដោយសារ​សរសេរ​អត្ថបទ​មួយ​ដែលមាន​ចំណងជើង​ថា “The Nort Briton” ។ អត្ថបទ​នេះ​បាន​ធ្វើការ​រិះគន់​ខ្លាំង​ៗ​ទៅ​លើស្ដេច​ហ្ស៊​ក់​ទី​៣ របស់​អង់គ្លេស ហើយ​ការចាប់​ឃុំខ្លួន​លោក​នេះ​ក៏​កើត​មាន​បាតុកម្ម​នៅក្នុង​ទីក្រុង​ឡុ​ង និង​២​ឆ្នាំ​ក្រោយមក​លោកច​ន វី​ក ក៏​ត្រូវ​បាន​គេ​ដោះ​លែង​វិញ ។
ឆ្នាំ​១៧៧៤
-​ស្ដេច​ល្វី​ស​ទី​១៦ បាន​ក្លាយជា​ស្ដេច​នៃប្រទេស​បារាំង​។ ព្រះ​អង្គ​សោយរាជ្យ​រហូតដល់​ឆ្នាំ​១៧៩១ ហើយ​ព្រះ​អង្គជា​ស្ដេច​ទី​១ របស់​បារាំង ដែល​ត្រូវ​គេ​កាត់ទោស​ប្រហារជីវិត​នៅ​ទី​សាធារណៈ​ពី​បទ​ក្បត់ជាតិ ។
ឆ្នាំ​១៨០១
-​ចោរ​សមុទ្រ​មូ​ស្លិម ដែល​មក​ពី​ភាគ​ខាងជើង​អាហ្វ្រិក ក្នុង​តំបន់​ទ្រី​ប៉ូ​លី បច្ចុប្បន្ន​ជាទីក្រុង​របស់​ប្រទេស​ស៊ី​រី បាន​ធ្វើការ​ប្រកាសសង្គ្រាម​ជាមួយ​សហរដ្ឋអាមេរិក ។
ឆ្នាំ​១៨២៤
-​សារមន្ទីរ​គំនូរ​ជាតិ​នៅ​ក្នុង​ទីក្រុង​ឡុ​ង ត្រូវ​បាន​គេ​បើក​ជា​សាធារណៈ ។ សារមន្ទីរនេះ​មាន​គំនូរ​ប្រមាណ​២.៣០០​ផ្ទាំង ដែលប្រមូល​បាន​ចាប់តាំងពី​ពាក់កណ្ដាល​សតវត្ស​ទី១៣ រហូត​ដល់​ឆ្នាំ​១៩០០ ។
ឆ្នាំ​១៨៣៣
-​ដោយសារ​ការ​ប្រមាថ​មក​លើ​មេទ័ពវៀតណាម ឡេ​វ៉ា​ន់​ដូ​យ៉េ​ត ដែល​ជា​មេទ័ពជួយ​ដល់​ស្ដេច​ង៉​រ​យ៉េន​អា​ញ់ឱ្យ​បាន​ឡើង​គ្រងរាជ្យ​ក្រោម​នាម​ហ្កៃ​ឡុ​ង និង​បង្កើត​រជ្ជកាល ង៉​រ​យេ​ន​ពី​សំណាក់​ស្ដេច​មិ​ញ​ម៉ាង ដែល​ជាស្ដេច​ទី​ពីរ​ក្រោយ​រជ្ជកាល​ង៉​រ​យេ​ន​នេះ ធ្វើ​ឱ្យកូនធម៌​របស់​លោក​មេទ័ព​ឈ្មោះ​ឡេ​វ៉ា​ន់ ខយ ដែល​ទើបតែ​រត់​ចេញពី​ពន្ធនាគារ​នោះ ចាប់ផ្ដើម​ធ្វើ​បដិវត្ដន៍​តែ​ម្ដង ដោយ​មានការ​គាំទ្រពី​សៀម និង​បារាំង តែ​បាន​ស្លាប់​នៅ​ឆ្នាំ១៩៣៤​។
ឆ្នាំ​១៨៣៧
-​ធនាគារ​នៅ​ទីក្រុង​ញូ​វ​យ៉​ក បាន​ដួល​រលំជា​ច្រើន និង​ធ្វើ​ឱ្យ​ចំនួន​អ្នក​អត់​ការងារ​ធ្វើកើនឡើង​ខ្ពស់​បំផុត​។ ពេល​នោះ​ក្នុង​ចំណោមធនាគារ​ប្រមាណ​៨៥០ មាន​៣៤៣ បាន​បិទទ្វារ ។ តំលៃ​ដីធ្លី​គឺ​១,៥​ដុល្លារ​អា​មេ​រិ​ក ក្នុងផ្ទៃដី​មួយ​ហិ​កតា ។ បញ្ហា​វិបត្ដិ​ខាងលើ​នេះ អ្នក​អត់​ការងារ​ធ្វើ​បាន​ស្ដីបន្ទោស​ទៅ​លើនយោបាយ​របស់​លោក​ប្រធានាធិបតី​អា​មេ រិ​ក​អង់​ដ្រេ ជេ​ក​សុ​ន ។
ឆ្នាំ​១៨៧២
-​លោកស្រី វី​ក​តូ​រី​យ៉ា វូ​ដ​ហូល បាន​ក្លាយជា​ស្ដ្រី​ទី​១ ដែល​ត្រូវ​បាន​គេ​ឱ្យ​ឈរឈ្មោះ​ជាបេក្ខភាព​ប្រធានាធិបតី​អា​មេ​រិ​ក ។
ឆ្នាំ​១៩២២
-​សហរដ្ឋអាមេរិក បាន​ដាក់​បញ្ចូល​ដីដុះ នៅ​លើ​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ដែល​នៅ​ចន្លោះកោះ​ហា​វៃ និង​កោះ​សា​ម៉ា​វ ជា​របស់​ខ្លួន ។ ដីដុះ​នោះ​គេ​រក​ឃើញ​នៅ​ឆ្នាំ​១៧៨៤ ដោយ​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ឈ្មោះ​អេ​ដ​ម៉ា​ន់ នី​ង ។
ឆ្នាំ​១៩៤០
-​នា​សង្គ្រាមលោក​លើក​ទី​២ គ្រាប់បែក​ទី១ របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ បាន​ទំលាក់​មក​លើប្រទេស​អង់គ្លេស ក្នុង​ទីក្រុងគនេ​ត ។
-​ប្រទេស​អា​ល្លឺ​ម៉​ង់ បាន​ធ្វើការ​ឈ្លា​នពាន​លើ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ហុ​ល្លង់ ឡុ​ចហ្ស៊ំ​បួរ និង​ប្រទេស​បារាំង ។
-​លោក​វី​ន​ស្ដុ​ន ឈ័​រ​ឈី​ល ត្រូវ​បាន​គេតែងតាំង​ជា​នាយក​រដ្ឋមន្ដ្រី​នៃ​ចក្រភព​អង់គ្លេ​ស ។
-​ចក្រភព​អង់គ្លេស​បាន​ចូល​ឈ្លានពាន​ទឹកដី​អ៊ី​ស្លង់ ។
ឆ្នាំ​១៩៤១
-​អនុ​អធិការបតី​អា​ល្លឺ​ម៉​ង់ រ៉ូ​ដូ​ល ហេ​ស បាន​ចូល​ប្រទេស​ស្កុ​ក​ឡែ​នដើម្បី​ព្យាយាមរក​ដំណោះស្រាយ​ចរចា​សន្ដិភាព​រវាង​ប្រទេសអា​ល្លឺ​ម៉​ង់ និង​ចក្រភព​អង់គ្លេស ។
ឆ្នាំ​១៩៤២
-​អំឡុង​មាន​សង្គ្រាមលោក​លើក​ទី​២ កងទ័ព Thai phayap បាន​ចូល​ឈ្លានពាន​រដ្ឋ​សានស្រប​ពេល​មាន​សង្គ្រាម​រវាង​ចក្រភព​អង់គ្លេ​ស ចិន និង​សហរដ្ឋអាមេរិក ប្រឆាំង​នឹងប្រទេស​ជប៉ុន ថៃ និង​ប្រទេស​ឥណ្ឌា ។ រដ្ឋសាន នៅ​ដើម​សតវត្ស​ទី​១៣ រហូត​ដល់​ពាក់កណ្ដាល​សតវត្ស​ទី​២០ ជា​ទឹកដី​រួម​មាន ប្រទេស​ភូមា ថៃ និង​ឡាវ ដែល​បច្ចុប្បន្ន​មួយ ភាគ​ជា​ប្រទេស​ភូមា និង​ថៃ ហើយ​ឈ្មោះ​នេះបាន​ប្រើ​នៅ​ក្រោម​អាណានិគមនិយម​អង់គ្លេ​ស ។
ឆ្នាំ​១៩៦៩
-​សង្គ្រាម​នៅ​តំបន់​ដុ​ង អាប​ប៊ី​យ៉ា បានចាប់ផ្ដើម​ហើយ​ក្នុង​ប្រទេស​វៀតណាម ដោយ​ទ័ព​អា​មេ​រិ​ក​មាន​ចំនួន​១.៨០០​នាក់ និង​ទ័ព​វៀតណាម​មាន​ចំនួន​៨០០​នាក់ ។
ឆ្នាំ​១៩៩៣
-​ឆេះ​រោងចក្រ​ផលិត​របស់​លេង​នៅ​ក្នុងប្រទេស​ថៃ ស្លាប់​មនុស្ស​១៨៨​នាក់ និង​របួសធ្ងន់​៥០០​នាក់ ។
ឆ្នាំ​១៩៩៤
-​លោក​ណែ​ល​សុ​ន មេន​ដឺ​ឡា បាន​ប្រារឰពិធី​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ស្បែកខ្មៅ​ទី​១ នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង ។
ឆ្នាំ​២០០១
-​ក្នុង​ប្រទេស​ហ្គា​ណា មាន​មនុស្ស​ស្លាប់១២០​នាក់​ដោយ​ការ​រត់​ជាន់​គ្នា​ក្នុង​ពេលប្រកួត​កីឡាបាល់ទាត់​មួយ ។
ឆ្នាំ​២០០២
-​ភ្នាក់ងារ FBI ម្នាក់​របស់​អា​មេ​រិ​កឈ្មោះ​រ៉ូ​ប៊ឺ​ត​ហាន​សេន ត្រូវ​បាន​គេ​កាត់ទោសឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ដោយសារការ​លក់​ឯកសារ​សំងាត់​ទៅ​ឱ្យ​ទីក្រុង​មូ​ស្គូ ក្នុងតំលៃ​១,៤​លាន​ដុល្លារ ជា​សាច់ប្រាក់​សុទ្ធ និងគ្រាប់ពេជ្រ​ផ្សេង​ទៀត ។
ឆ្នាំ​២០០៥
-​អំឡុង​ថ្លែង​សុន្ទរ​ថា​របស់​លោក​ប្រ​ធានាធិ​បតី​អា​មេ​រិ​ក លោក​ហ្ស៊​ក ដាប់​ប​ល​យូ ប៊ូ​ស ទៅ​កាន់​ហ្វូង​មនុស្ស​ក្នុង​ទីក្រុង Tbilisi  ប្រទេស​ហ្ស៊​ក​ហ្ស៊ី ជាមួយ​លោក​ប្រ​ធានាធិ​បតី មី​គែល សាក​អា​ស្រ៊ីលី លោក​វ៉ា្ល​ឌី​មៀរ អា​រ៉ូ​ទី​នៀ​ន បាន​គប់​គ្រាប់បែកដៃ​សំដៅ លោក​ប្រធានាធិបតី​អា​មេ​រិ​ក និង​បាន​ឆ្លាក់ ក្នុង​ចំងាយ​២០​ម៉ែត្រ​ពី​លោក​ប្រធានាធិបតីតែ​សំណាងល្អ​មិន​ផ្ទុះ ។ ក្រោយ​ពី​ត្រូវ​ចាប់ខ្លួន លោក​វ៉ា្ល​ឌី​មៀរ អា​រ៉ូ​ទី​នៀ​ន ត្រូវ​បាន​គេ កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​ទៅ​លើ​លោកប្រធានាធិបតី​ទាំង​២ ។ ក្នុង​អំឡុង​ដំណើរការ កាត់ក្ដី ម្ចាស់​គ្រាប់បែក​រូប​នេះ​មិន​បាន​ឆ្លើយអ្វី​ទាំងអស់ ៕